ការរញ្ជួយដីកម្រិត៥រ៉ិចទ័រ បានអង្រួនទីក្រុងភាគខាងត្បូង Granada របស់អេស្ប៉ាញកាលពីព្រឹកថ្ងៃសៅរ៍ ក្នុងនោះរដ្ឋបាលក្នុងតំបន់ និយាយថា ផ្ទះ និងរថយន្តមួយចំនួនរងការខូចខាត ប៉ុន្តែគ្មានសេចក្តីរាយការណ៍ពីអ្នករងរបួសនោះទេ ។
ការរញ្ជួយដីនេះបានវាយប្រហារតំបន់ទីក្រុងរណប Alhendin ក្រោយវេលាម៉ោង ១ យប់រំលងអាធ្រាត្រថ្ងៃសៅរ៍។ សេវាកម្មសង្រ្គោះបន្ទាន់តំបន់Andalusiaបានសង្រ្គោះមនុស្សជាច្រើននាក់ចេញពីអគាររងការខូចខាត ។
រូបភាពវីដេអូឃ្លីបឃើញកម្ទេចកម្ទីរាយប៉ាយពាសពេញដងផ្លូវ ហើយរថយន្តមួយចំនួន រងការខូចខាត ។ លោក Antonio Sanz Cabello គឺជាអនុប្រធានាធិបតីរបស់រដ្ឋាភិបាលតំបន់ Andalusiaនិយាយក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថាអាជ្ញាធរបានប្រកាសគ្រាអាសន្ន ៕

