កិច្ចខិតខំបោសសម្អាត បានធ្វើឡើង ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ភាគខាងត្បូង Deir El Zahrani របស់លីបង់ ។
ទីភ្នាក់ងារព័ត៌មានរដ្ឋលីបង់ រាយការណ៍ថា មនុស្សយ៉ាងហោច ៩នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ។
ទីភ្នាកងារព័ត៌មានជាតិ រាយការណ៍ថា មនុស្ស ៧នាក់ ត្រូវបានសម្លាប់ ពេលដែលយន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារផ្ទះមួយខ្នងនៅភូមិ Ansar ខណៈមនុស្ស ២នាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើភូមិ Deir El Zahrani ។ ចំណែកឯមនុស្ស ១១នាក់ផ្សេងទៀត បានរងរបួស ។
ការវាយប្រហារនេះដែរ ស្ថិតក្នុងចំណោមឧបទ្ទេវហេតុស្លាប់មនុស្សច្រើនបំផុត ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ចាប់តាំងពីលីបង់យល់ព្រមនឹងក្របខណ្ឌសន្តិភាពសម្របសម្រួលដោយសហរដ្ឋអាមេរិក ជាមួយអ៊ីស្រាអែល ។
កិច្ចព្រមព្រៀងនេះ នឹងបន្តរក្សាទាហានអ៊ីស្រាអែលឲ្យនៅឈរជើងក្នុងតំបន់កាន់កាប់នៅភាគខាងត្បូងលីបង់ រហូតដល់ ក្រុមហេសបូឡា ត្រូវបានរំសាយអាវុធ ហើយកងទ័ពលីបង់ នឹងបន្តគ្រប់គ្រងទីនោះវិញម្តង៕


