គណៈប្រតិភូហាម៉ាសនឹងទៅកាន់អេហ្ស៊ីបដើម្បីពិភាក្សាពីបញ្ហាសំខាន់ៗក្នុងកិច្ចព្រមព្រៀងក្រុមប្រឹក្សាសន្តិភាពហ្កាហ្សា

2026/08/16 02:20:43 pm        76

ទូរទស្សន៍ Al-Araby បានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយដកស្រង់ប្រភពព័ត៌មានថា គណៈប្រតិភូក្រុមហាម៉ាសត្រូវគេរំពឹងថានឹងទៅដល់ទីក្រុងគែរនៅថ្ងៃអាទិត្យនេះដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗនៅក្នុងផែនការ១៥ ចំណុចសម្រាប់តំបន់ហ្កាហ្សាដែលស្នើឡើងដោយក្រុមប្រឹក្សាសន្តិភាព ផ្ដួចផ្ដើមឡើងដោយលោកប្រធានាធិបតីអាមេរិក Donald Trump។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Al-Araby ខាងលើ គណៈប្រតិភូនេះត្រូវគេរំពឹងថានឹងដឹកនាំដោយមេដឹកនាំទើបជ្រើសតាំងថ្មី លោក Khalil al-Hayya ហើយគ្រោងនឹងជួបជាមួយប្រធានសេវាចារកម្មអេហ្ស៊ីបលោក Hassan Rashad ។

ក្រុមហាម៉ាសបានជ្រើសរើស លោក Hayya ជាប្រធានការិយាល័យនយោបាយរបស់ខ្លួននៅថ្ងៃទី២០ខែកក្កដា២០២៦នេះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសទួរគី Anadolu Agency ក៏បានរាយការណ៍ពីដំណើរទស្សនកិច្ចនេះផងដែរកាលពីថ្ងៃសៅរ៍ ដោយបន្ថែមថាគណៈប្រតិភូនឹងពិភាក្សាអំពីបញ្ហានានាទាក់ទងនឹងបញ្ហាប៉ាឡេស្ទីន។

យោងតាមប្រភពព័ត៌មាន គណៈប្រតិភូនេះត្រូវគេរំពឹងថានឹងរួមបញ្ចូលឥស្សរជនជាន់ខ្ពស់របស់ក្រុមហាម៉ាសជាច្រើនរូបទៀត រួមទាំង លោក Mohammed Darwish លោក Khaled Meshaal លោក Zaher Jabarin និងលោក Basem Naim៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
2026/08/16 02:34:20 pm        49
ប្រធានាធិបតីអ៊ីរ៉ង់ដាក់ការសម្តីបន្ទោសអតិផរណាខ្ពស់លើការបិទផ្លូវរបស់អាមេរិក និងទណ្ឌកម្មប្រេង
2026/08/16 02:16:06 pm        90
[UPDATE] ក្ដីសង្ឃឹមនៅកូឡុំប៊ីររសាត់កាន់តែឆ្ងាយ ខណៈសាកសពជាច្រើនទៀតត្រូវ​បានរក​ឃើញ​ជាច្រើន​ថ្ងៃក្រោយរញ្ជួយដីដ៏ខ្លាំងក្លា
2026/08/16 02:08:07 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម

2026/08/16 02:34:20 pm
​ប្រជាពលរដ្ឋមានបញ្ហាជំងឺភ្នែកមកពីខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៉ី
2026/08/16 02:27:29 pm
​គណៈប្រតិភូហាម៉ាសនឹងទៅកាន់អេហ្ស៊ីបដើម្បីពិភាក្សាពីបញ្ហាសំខាន់ៗក្នុងកិច្ចព្រមព្រៀងក្រុមប្រឹក្សាសន្តិភាពហ្កាហ្សា
2026/08/16 02:20:43 pm
​ប្រធានាធិបតីអ៊ីរ៉ង់ដាក់ការសម្តីបន្ទោសអតិផរណាខ្ពស់លើការបិទផ្លូវរបស់អាមេរិក និងទណ្ឌកម្មប្រេង
2026/08/16 02:16:06 pm
​[UPDATE] ក្ដីសង្ឃឹមនៅកូឡុំប៊ីររសាត់កាន់តែឆ្ងាយ ខណៈសាកសពជាច្រើនទៀតត្រូវ​បានរក​ឃើញ​ជាច្រើន​ថ្ងៃក្រោយរញ្ជួយដីដ៏ខ្លាំងក្លា
2026/08/16 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/16 12:31:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/16 02:13:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm