ប្រជាពលរដ្ឋមានបញ្ហាជំងឺភ្នែកមកពីខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៉ី

2026/08/16 02:27:29 pm        95

ប្រជាពលរដ្ឋដែលមានបញ្ហាជំងឺភ្នែកចំនួន ២៧០ នាក់ មកពីស្រុកចំនួន៣ ក្នុងខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យរុស្ស៉ី នៅក្រោមកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា, អង្គការជំនួយមនុស្សធម៌សុខភាពអូស្ត្រាលី, មូលនិធិចក្ខុខ្មែរ និងផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងសហការី នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បាន អញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលមានបញ្ហាជំងឺភ្នែកចំនួន ២៧០ នាក់ មកពីស្រុក​សណ្តាន់ ស្រុកប្រាសាទសំបូរ និងស្រុក សន្ទុក ក្នុងខេត្តកំពង់ធំ មកពិនិត្យ និងវះកាត់ភ្នែក (ជំងឺភ្នែកឡើងបាយ និងដុះកន្ទុយថ្លែនដោយឥតគិតថ្លៃ) នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ដែលនេះជាការលើកកម្ពស់បញ្ហាសុខភាពសាធារណៈ កាត់បន្ថយអត្រាពិការភាព និងការស្លាប់ ព្រមទាំងធានាឱ្យប្រជា- ពលរដ្ឋមានរាងកាយរឹងមាំ និងគុណភាពជីវិតល្អប្រសើរ។

ក្នុងការចុះសាកសួរសុខទុក្ខនេះ, លោកជំទាវបណ្ឌិត ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការ លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះដូចជា ស្រ្តី កុមារ វ័យជជំទង់ មនុស្សចាស់ជរា និងជនមានពិការភាព និងការកសាងភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជន ក្នុងការលើក កម្ពស់សេវាបង្ការព្យាបាល និងថែទាំសុខភាព ដែលឈរលើគោលការណ៍ផលប្រយោជន៍សុខភាពសាធារណៈ។

ជាក់ស្តែងការពិនិត្យ និងព្យាបាលជំងឺភ្នែកនៅពេលនេះ បានកើតឡើងក្រោមកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ រវាងធនាគារ ជាតិនៃកម្ពុជា, ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, អង្គការជំនួយមនុស្សធម៌សុខភាពអូស្ត្រាលី និងមូលនិធិចក្ខុខ្មែរ ដែល កម្មពិធីមនុស្សធម៌នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ តាមរយៈ នៃកិច្ចសហប្រតិបត្តិការនេះ ប្រជាពលរដ្ឋបានផលប្រយោជន៍រួមមាន៖ ការពិនិត្យជំងឺទូទៅ និងការពិនិត្យសុខភាពភ្នែកពីក្រុមគ្រូពេទ្យ ឯកទេសជំនាញ, ការវះកាត់ជំងឺភ្នែកឡើងបាយ និងជំងឺដុះកន្ទុយថ្លែនដោយឥតគិតថ្លៃ, ការផ្តល់ថ្នាំសង្កូវ ការប្រឹក្សាយោបល់ និងការ ថែទាំក្រោយពេលវះកាត់, និងផ្តល់ជូនកន្លែងស្នាក់នៅហូបចុកគ្រប់យ៉ាង។ វត្តមាននៃបេសកកម្មមនុស្សធម៌ គឺជាចំណែកដ៏សំខាន់ ក្នុង ការជួយសម្រាលបន្ទុកសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាត ព្រមទាំងជួយឱ្យពួកគាត់អាចមានលទ្ធភាពមើលឃើញ ច្បាស់ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនគុណភាពជីវិតកាន់តែប្រសើរឡើងវិញ៕ អត្ថបទ៖ សុន រ៉ាឌី




អត្ថបទដែលទាក់ទង

អ្នកតំណាងរាស្ត្រមណ្ឌលកំពតប្តេជ្ញាបន្តលើកកម្ពស់ធនធានមនុស្ស និងព្រះពុទ្ធសាសនា
2026/08/16 01:39:46 pm        175
មន្ត្រីរាជការខេត្តកំពតជាង ១.៤ ពាន់នាក់ទទួលមេដាយការងារ ជាការទទួលស្គាល់ការលះបង់បម្រើជាតិ
2026/08/16 01:28:39 pm        198
ប្រជាពលរដ្ឋឃុំពពេល ស្រុកពញាក្រែក ទទួលបានចង្ក្រានបរិស្ថាន ដើម្បីរួម​ចំណែកការពារបរិស្ថាន
2026/08/16 01:17:33 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម

2026/08/16 02:34:20 pm
​ប្រជាពលរដ្ឋមានបញ្ហាជំងឺភ្នែកមកពីខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៉ី
2026/08/16 02:27:29 pm
​គណៈប្រតិភូហាម៉ាសនឹងទៅកាន់អេហ្ស៊ីបដើម្បីពិភាក្សាពីបញ្ហាសំខាន់ៗក្នុងកិច្ចព្រមព្រៀងក្រុមប្រឹក្សាសន្តិភាពហ្កាហ្សា
2026/08/16 02:20:43 pm
​ប្រធានាធិបតីអ៊ីរ៉ង់ដាក់ការសម្តីបន្ទោសអតិផរណាខ្ពស់លើការបិទផ្លូវរបស់អាមេរិក និងទណ្ឌកម្មប្រេង
2026/08/16 02:16:06 pm
​[UPDATE] ក្ដីសង្ឃឹមនៅកូឡុំប៊ីររសាត់កាន់តែឆ្ងាយ ខណៈសាកសពជាច្រើនទៀតត្រូវ​បានរក​ឃើញ​ជាច្រើន​ថ្ងៃក្រោយរញ្ជួយដីដ៏ខ្លាំងក្លា
2026/08/16 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/16 12:31:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/16 02:13:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm