មន្រ្តីជាន់ខ្ពស់ក្រសួងសង្គ្រាមអាមេរិកទៅទស្សនាប្រាសាទអង្គវត្ត បង្ហាញអំពីការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព និងបេតិកភណ្ឌវប្បធម៌កម្ពុជា និងអាមេរិក

2026/08/17 08:34:26 am        116

ក្រោយអញ្ជើញចូលជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជួប ពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជួបជាមួយមន្រ្តីកម្ពុជាដទៃទៀតនោះ លោក អេលប្រ៊ីដ ខូលប៊ី អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក ក៏បានឆ្លៀតអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្តផងដែរ ដោយដំណើរទស្សនានេះគឺជាបញ្ជាក់អំពីការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព និងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងអាមេរិក។

យោងតាមផេកហ្វេសបុកផ្លុវការរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ម្សិលមិញនេះបានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Elbridge Colby បានទៅទស្សនាឧទ្យានបុរាណវិទ្យាអង្គរ ដែលជាការបានគូសបញ្ជាក់អំពីការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព និងបេតិកភណ្ឌវប្បធម៌ ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។

យោងតាមផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតអាមេរិកបញ្ជាក់ផងដែរថា«សហរដ្ឋអាមេរិក នៅតែជាដៃគូដ៏មានមោទនភាពក្នុងការគាំទ្របេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ ការគាំទ្រនេះរួមមានការវិនិយោគអស់រយៈពេលជាច្រើនទសវត្សរ៍ តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ដើម្បីជួយស្តារ និងអភិរក្សទីតាំងប្រវត្តិសាស្ត្រនានានៅទូទាំងប្រទេសជាដើម»៕អត្ថបទបាន ចក់

 

អត្ថបទដែលទាក់ទង

សម្ដេច​ធិបតី៖ បើប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដសូមចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋានដើម្បីទទួលបានដី ចៀសវាងការកាប់ទន្ទ្រានដីព្រៃដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ
2026/08/17 09:36:55 am        138
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បាននិងកំពុងរួមចំណែកពង្រឹងបណ្តាញដឹកជញ្ជូនជាតិ និងការតភ្ជាប់រវាងតំបន់កណ្តាល និងភូមិភាគឦសាននៃប្រទេសកម្ពុជា
2026/08/17 09:03:59 am        118
រដ្ឋមន្រ្តីក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខេត្តកំពត
2026/08/17 08:59:25 am        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេច​ធិបតី៖ បើប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដសូមចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋានដើម្បីទទួលបានដី ចៀសវាងការកាប់ទន្ទ្រានដីព្រៃដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ

2026/08/17 09:36:55 am
​ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បាននិងកំពុងរួមចំណែកពង្រឹងបណ្តាញដឹកជញ្ជូនជាតិ និងការតភ្ជាប់រវាងតំបន់កណ្តាល និងភូមិភាគឦសាននៃប្រទេសកម្ពុជា
2026/08/17 09:03:59 am
​រដ្ឋមន្រ្តីក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខេត្តកំពត
2026/08/17 08:59:25 am
​បេសកជនលោក Trump លោក Kushner ជួបជាមួយមេដឹកនាំហាម៉ាស ដើម្បីជំរុញផែនការសន្តិភាពហ្កាហ្សា
2026/08/17 08:55:02 am
​លោកTrump៖ អាមេរិកកាត់បន្ថយទំហំសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដោយលើកឡើងពីទំនាក់ទំនងល្អជាមួយលោក Kim Jong Un
2026/08/17 08:49:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 08:21:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/16 11:05:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 06:06:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm