
អន្ដរជាតិ៖ មនុស្សយ៉ាងហោចណាស់ ៤នាក់ស្លាប់ និង ៨នាក់ផ្សេងទៀត បានរងរបួសនៅក្នុងតំបន់ Donetsk កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការវាយប្រហារបានធ្វើឡើងដោយកងកម្លាំងរុស្ស៊ី។ ចំណែកឯប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រូវបានគេជឿថាមានបំណងប្រកាសពីជ័យជម្នះ មួយ ចំនួននៅអ៊ុយក្រែន នៅពេលលោកថ្លែងទៅកាន់កងទ័ពនៅទីលានក្រហមនៅថ្ងៃចន្ទនេះ៕