
អន្ដរជាតិ៖ ចក្រភពអង់គ្លេស បានប្រកាសទណ្ឌកម្មថ្មីមកលើប្រទេសរុស្ស៊ី និងបេឡារុស ដើម្បីជាការឆ្លើយតបនឹងការវាយលុកមកលើប្រទេសអ៊ុយក្រែន ដោយមានគោលដៅមកលើពាណិជ្ជកម្មរបស់ពួកគេ គិតជាទឹកប្រាក់ ១.៧ពាន់លានផោន(ស្មើនឹង ២.០៩ពាន់លានដុល្លារ)។
ក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេស ការដំឡើងពន្ធនាំចូលថ្មី នឹងដាក់មកលើទំនិញ ដែលរួមទំាង ផ្លាទីន និងប៉ាឡាដ្យូម។ លោហៈធាតុទាំង ២នេះ ត្រូវបានប្រើប្រាស់សម្រាប់ការផលិតទូរស័ព្ទដៃ និងកុំព្យូទ័រ ។ បំរាមនាំចេញ នឹងមានគោលដៅមកលើសារធាតុគីមី ថង់ប្លាស្ទិក ជ័រ និងគ្រឿងចក្រ៕