តំណាងសភាពាណិជ្ជកម្មកម្ពុជា ជំរុញវិស័យឯកជនពង្រឹងសមត្ថភាពលើបច្ចេកវិទ្យា និងចាប់យក​ឧស្សាហកម្ម ៤.០ ឆ្លើយតបសេដ្ឋកិច្ចរបស់កម្ពុជា

2026/08/17 01:00:50 pm        424

តំណាងសភាពាណិជ្ជកម្មកម្ពុជា ជំរុញឱ្យវិស័យឯកជន ពង្រឹងសមត្ថភាពលើបច្ចេកវិទ្យា និងចាប់យកឧស្សាហកម្ម ៤.០ ប្រើឱ្យបាន ពេញលេញ និងអស់សក្តានុពល ជំរុញពង្រីកខ្លួនក្នុងឧស្សាហកម្មកាត់ដេរ ការបូប និងស្បែកជើង ឆ្លើយតបដល់ការនាំចេញរបស់កម្ពុជា ខណៈដែលវិស័យនេះកំពុងគាំទ្រដល់ការងារ និងកំណើនសេដ្ឋកិច្ច។   

ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងក្នុងកិច្ចពិភាក្សាស្តីពី ជំរុញកាប្រកួតប្រជែងនៃឧស្សា- ហកម្មកម្ពុជា៖ “ជំរុញនវានុវត្តន៍ ការអភិវឌ្ឍប្រកបដោយចីរភាព និងការផលិតឆ្លាតវៃ ដើម្បីពង្រឹងភាពប្រកួតប្រជែងថ្នាក់តំបន់ និង សកល” នៅក្នុងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ ថា ជុំវិញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា មានការរីកចម្រើន ខ្លាំង និងបានផ្លាស់ប្តូរពីឧស្សាហកម្មធុនស្រាលបែបកាត់ដេរ និងស្បែកជើង ទៅជាឧស្សាហកម្មយានយន្ត អគ្គិសនី និងអេឡិចត្រូនិក។

 

ឧកញ៉ាបណ្ឌិត បន្តថា ទោះបីវិស័យឧស្សាហកម្មបានកំពុងផ្លាស់ប្តូរយ៉ាងលឿន ក្នុងនោះក៏មានប្រទេសមួយចំនួនបានដើរហួស ពីឧស្សាហកម្ម ៤.០ ក៏ដោយ តែសម្រាប់កម្ពុជា ការការចាប់វិស័យនេះមិនទាន់អស់សក្តានុពលនៅឡើយ ដែលត្រូវការបន្តពង្រឹង សមត្ថភាពបន្ថែមទៀត នៃការចាប់យកឧស្សាហកម្ម ៤.០ នេះ សម្រាប់ប្រើនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ការបូប និងស្បែកជើង ខណៈដែលវិស័យទាំងនេះនៅតែដើរតួយ៉ាងសំខាន់ ឆ្លើយតបដល់ការនាំចេញរបស់កម្ពុជា គាំទ្រដល់ការងារ ប្រាក់ចំណូលក្នុងគ្រួសារ និងកំណើននៅក្នុងសេដ្ឋកិច្ចជាតិផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែ កក្កដា ឆ្នាំ២០២៦នេះ បើយោងតាមរបាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជាមានរោងចក្រកំពុងដំណើរការដែលចុះបញ្ជីនៅក្រសួងមានចំនួនសរុប ៣.៣៥៧ រោងចក្រ ដោយមានទុនវិនិយោគ សរុបប្រមាណ ២៨ ប៊ីលានដុល្លារអាមេរិក កើនឡើង ៦,២ ប៊ីលានដុល្លារអាមេរិក ធៀបរយៈពេលដូចគ្នាឆ្នាំមុន និងមានកម្លាំងពលកម្ម ជាង ១,៣ លាននាក់។ ចំណែកការនាំចេញវាយនភណ្ឌវិញ, ក្នុងរយៈពេល ៧ ខែនេះដែរ កម្ពុជាបាននាំចេញសម្លៀកបំពាក់ និងគ្រឿង បន្ទាប់បន្សំធ្វើពីក្រណាត់ និងមិនធ្វើពីក្រណាត់ មានទឹកប្រាក់ជាង ៨ ពាន់លានដុល្លារអាមេរិក កើនជិត ១០%, ការនាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ជាង ១,៣ ពាន់លានដុល្លារ កើនជិត ១០% និងការនាំចេញវាយនភណ្ឌកែច្នៃផ្សេងៗទៀតជាង ២៥៤ លានដុល្លារ កើនជិត ៤៩% បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ
2026/10/19 01:49:34 pm        1
អ្នកនាំពាក្យ៖ ជាប្រទេសស្រឡាញ់តម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់
2026/10/19 01:48:03 pm        1
សម្ដេចធិបតីជួបពិភាក្សាការងារជាមួយគណៈប្រតិភូចំនួនពីរក្រុម ដើម្បីពង្រឹងទំនាក់ទំនង និងទាក់ទាញវិនិយោគ
2026/10/19 01:44:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ

2026/10/19 01:49:34 pm
​អ្នកនាំពាក្យ៖ ជាប្រទេសស្រឡាញ់តម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់
2026/10/19 01:48:03 pm
​សម្ដេចធិបតីជួបពិភាក្សាការងារជាមួយគណៈប្រតិភូចំនួនពីរក្រុម ដើម្បីពង្រឹងទំនាក់ទំនង និងទាក់ទាញវិនិយោគ
2026/10/19 01:44:16 pm
​ភូមិហ្រ្វង់កូហ្វូនី គ្រោងនឹងបើកការសាងសង់ នៅចុងសប្តាហ៍ក្រោយ
2026/10/19 01:29:56 pm
​Getafe បន្តចាប់អារម្មណ៍អតីតប្រធានក្រុម Real Madrid ម្នាក់ទៀតក្រោយនាំយក Dani Carvajal
2026/10/19 01:20:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm