អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជានៅតែប្រកាន់ជំហរច្បាស់លាស់ ម៉ឺងម៉ាត់ដោះស្រាយ ដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ និងផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិជាមួយថៃ

2026/08/17 02:12:35 pm        533

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជូនជនរួមជាតិជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ ខែសីហានេះថា សម្រាប់ដំណោះស្រាយបញ្ហាព្រំដែនគោកជាមួយថៃ រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរច្បាស់លាស់ ម៉ឺងម៉ាត់ដដែលគឺជំហរដោះស្រាយ ដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ និងផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា កម្ពុជាគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវ បទឈប់បាញ់ និងខ្លឹមសារទាំងស្រុងនៃ សេចក្តីប្រកាសរួមចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពួរ ចុះ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ក៏ដូចជាកិច្ចព្រមព្រមព្រៀងផ្សេងទៀត ដែលមានស្រាប់រវាង ប្រទេសទាំងពីរ។

ឯកឧត្តមបន្តថា កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន -សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា៖«កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ គឺក្នុងស្មារតីនេះហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាតវ៉ាជំទាស់ គ្រប់ចំណុចទាំងអស់ ដែលមានការរំលោភបំពាន មកលើដែនអធិបតេយ្យភាពកម្ពុជា ពីសំណាក់កងកម្លាំងថៃ។ ការតវ៉ានេះដើម្បីបញ្ជាក់ថា បន្លាលួស ទូរកុងតឺន័រ និង សកម្មភាពនៅលើដីជាក់ស្តែងផ្សេងទៀត ក្នុងតំបន់ដែលភាគីថៃកាន់កាប់ដោយខុសច្បាប់មិនមែនជាខ្សែព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ពីព្រោះកម្ពុជានិងថៃមានព្រំដែនអន្តរជាតិ ច្បាស់លាស់រួចហើយដែលគ្មានភាគីណាមួយអាចកែប្រែជាឯកតោភាគី បានឡើយ»៕

អត្ថបទដែលទាក់ទង

វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ
2026/10/19 01:49:34 pm        1
អ្នកនាំពាក្យ៖ ជាប្រទេសស្រឡាញ់តម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់
2026/10/19 01:48:03 pm        1
សម្ដេចធិបតីជួបពិភាក្សាការងារជាមួយគណៈប្រតិភូចំនួនពីរក្រុម ដើម្បីពង្រឹងទំនាក់ទំនង និងទាក់ទាញវិនិយោគ
2026/10/19 01:44:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ

2026/10/19 01:49:34 pm
​អ្នកនាំពាក្យ៖ ជាប្រទេសស្រឡាញ់តម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់
2026/10/19 01:48:03 pm
​សម្ដេចធិបតីជួបពិភាក្សាការងារជាមួយគណៈប្រតិភូចំនួនពីរក្រុម ដើម្បីពង្រឹងទំនាក់ទំនង និងទាក់ទាញវិនិយោគ
2026/10/19 01:44:16 pm
​ភូមិហ្រ្វង់កូហ្វូនី គ្រោងនឹងបើកការសាងសង់ នៅចុងសប្តាហ៍ក្រោយ
2026/10/19 01:29:56 pm
​Getafe បន្តចាប់អារម្មណ៍អតីតប្រធានក្រុម Real Madrid ម្នាក់ទៀតក្រោយនាំយក Dani Carvajal
2026/10/19 01:20:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm