ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

2026/08/17 02:24:37 pm        121

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានបន្តដឹកនាំយុទ្ធនាការមនុស្សធម៌យ៉ាងសកម្ម ដោយចាត់ចែងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺដោយឥតគិតថ្លៃ, ស្ថិតក្នុងបរិវេណសាលាមសិក្សាអង្គខ្មៅ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តមវេជ្ជបណ្ឌិត ហុក គ្រី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តកំពង់ស្ពឺ ឲ្យដឹងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៨៣៧នាក់ ស្រី៤០៤នាក់ ចុះផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម ពិនិត្យព្យាបាលជំងឺ និងចែកឱសថ ព្រមទាំងស្បៀងអាហារ ជានំប៉័ង ទឹកសុទ្ធ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន១០,២៧៨នាក់ ស្រី៧,០៩១នាក់ (លើសផែនការគ្រោងទុកចំនួន ៣ដង)។ សកម្មភាពមនុស្សធម៌នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខមាលភាពសាធារណៈ កាត់បន្ថយការចំណាយ និងនាំយកសេវាសុខាភិបាលគុណភាពខ្ពស់មកកៀកជិតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ហង់ លីណា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសំបូរ ព្រមទាំងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តែងតែគិតគូរដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺជាដរាប។ តាមរយៈក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ផ្ទាល់តែម្តង។ នេះគឺជាទ្រព្យសម្បតិ្តមហាសាលសម្រាប់ប្រជាពល​រដ្ឋ​​ក្នុងខេត្តកំពង់ស្ពឺ ដែលបានទទួលមនុញ្ញផលពីឯកឧត្តម ហ៊ុន ម៉ានី ដើម្បីសុខភាពបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនេះ និងសូមថ្លែងអំណរគុណទៅដល់អាជ្ញាធរដែនដី ស្រុក ឃុំ កងកម្លាំង ក៏ដូចជាសមាជិក សមាជិកា ស.ស.យ.ក ដែលបានរួមកម្លាំងគ្នាជួយសម្របសម្រួលរៀបចំឲ្យព្រឹតិ្តការណ៍នេះ ដំណើរការមកដល់ពេលបច្ចុប្បន្ន និងសូមអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងសហការីទាំងអស់ នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមឧបនាយករដ្ឋមន្រី្ត ផ្ទាល់ ដែលចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ននេះ មានអាយុកាល១៤ឆ្នាំ និងឈានទៅ១៥ឆ្នាំ គឺបានខិតខំប្រឹងប្រែងខ្លាំងមែនទែន។

សូមរំលេចផងដែរថា ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិ ដោយរួបរួមជាមួយ​សកម្មភាព​សង្គមរបស់ស.ស.យ.ក. បន្ថែម​ទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយ សមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភពខុសគ្នា និងមានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ដោយឡែក មកធ្វើការងារ​ជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់​សង្គមជាតិ។ ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានផ្ទាល់ និងចូលរួម​ចំណែក​ដល់ការលើកកម្ពស់សុខមាលភាពប្រជាជន ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងយុទ្ធសាស្ត្របញ្ចកោណរបស់​រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ានណែត ជាប្រមុខដឹកនាំ៕ អត្ថបទ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់គោលដៅ បញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋខេត្តកំពង់ស្ពឺ យ៉ាងយូរត្រឹមខែមេសា ឆ្នាំ២០២៧
2026/08/17 03:25:46 pm        91
អាហារូបករណ៍សម្ដេចតេជោ គឺជាស្ពានឆ្ពោះទៅកាន់ចំណេះដឹង និងជាឱកាសជម្នះភាពក្រីក្រ
2026/08/17 03:18:01 pm        97
វិចារណកថា៖ សុខភាពរបស់ខ្ញុំ គឺអាស្រ័យលើបរិស្ថានដែលមាន សុខភាពល្អ «រាងកាយដែលមានសុខភាពល្អ ត្រូវការផ្ទះដែលមានសុខភាពល្អ ហើយផែនដី គឺជាផ្ទះដំបូងបង្អស់របស់យើង»
2026/08/17 03:09:11 pm        88

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហាម៉ាស ជំរុញសម្ពាធលើអ៊ីស្រាអែលឱ្យអនុម័តផែនទីបង្ហាញផ្លូវសម្រាប់ដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងបទឈប់បាញ់

2026/08/17 03:57:45 pm
​ក្រុមអ្នកតវ៉ានៅទីក្រុងសេអ៊ូល ប្រមូលផ្តុំគ្នាប្រឆាំងសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង
2026/08/17 03:56:01 pm
​អ្នកទេសចរបានសម្រុកទៅក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ីដែលមិនត្រូវបានរំខានដោយការរញ្ជួយដី
2026/08/17 03:53:32 pm
​ប្រមុខការបរទេស៖ EU មានគម្រោងដាក់ទណ្ឌកម្មដ៏ទូលំទូលាយបំផុត លើ​រុស្ស៊ី នៅរដូវស្លឹកឈើជ្រុះ
2026/08/17 03:34:00 pm
​Barcelona ឈានដល់កិច្ចព្រមព្រៀងផ្ទេរ Rodri ពី Man City ក្នុងតម្លៃ ៦៥ លានផោន
2026/08/17 03:32:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm