អាហារូបករណ៍សម្ដេចតេជោ គឺជាស្ពានឆ្ពោះទៅកាន់ចំណេះដឹង និងជាឱកាសជម្នះភាពក្រីក្រ

2026/08/17 03:18:01 pm        117

និស្សិតអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ថ្លែងថា អាហារូបករណ៍សម្ដេចតេជោ គឺជាស្ពានឆ្ពោះទៅកាន់ចំណេះដឹង និងជាឱកាសជម្នះភាពក្រីក្រ។ ពួកគេ ប្ដេជ្ញាខិតខំសិក្សា ដើម្បីក្លាយជាធនធានមនុស្សមានសមត្ថភាព ចូលរួមអភិវឌ្ឍសង្គមជាតិ។

និស្សិតអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) រស់នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដែលកំពុងសិក្សានៅរាជធានីភ្នំពេញ បានលើកឡើងក្នុងកិច្ចសម្ភាសជាមួយ BTV ថា ពួកគេជាសិស្សនិទ្ទេស A ទទួលបានអាហារូបករណ៍សម្ដេចតេជោ កាលពីឆ្នាំ២០២៤។ កញ្ញា ប៊ុន ណាង និស្សិតមកពីខេត្តព្រះវិហារ សិក្សាលើជំនាញគណនេយ្យ បានប្រាប់ថា កត្តាជីវភាពរបស់កញ្ញាលំបាកខ្លាំង មិនអាចបន្តការសិក្សាថ្នាក់បរិបញ្ញាបត្របានឡើយ។ តែកញ្ញាមិនបោះបង់ចោលការសិក្សានោះឡើយ ហើយបានព្យាយាមស្វែងរកព័ត៌មាន ពីអាហារូបករណ៍ រហូតទទួលបានអាហារូបករណ៍ពីសម្ដេចតេជោ។ កញ្ញាលើកទឹកចិត្តដល់យុវជន កុំបោះបង់ការសិក្សា ត្រូវព្យាយាមជម្នះឱ្យបាន រាល់ការលំបាក តាមរយៈព្យាយាមស្វែងរកព័ត៌មានដោយខ្លួនឯង សាកសួរលោកគ្រូ អ្នកគ្រូ និងត្រូវចងចាំថា មានតែការសិក្សាប៉ុណ្ណោះដែលផ្ដល់ឱកាសដល់យើងមកពីគ្រួសារក្រីក្រអាចផ្លាស់ប្ដូរជីវភាព។

ចំណែកយុវជន មកពីខេត្តស្ទឹងត្រែង កំពុងសិក្សាលើជំនាញអក្សរសាស្រ្ដខ្មែរ បានប្រាប់ថា ដើម្បីតបស្នងគុណអាហារូបករណ៍របស់សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត លោកបន្តខិតខំសិក្សា យកចំណេះជួយខ្លួនឯង និងយកទៅបង្រៀនក្មេងៗជំនាន់ក្រោយ។ រូបលោកពិតជាអរគុណយ៉ាងខ្លាំងសម្រាប់អាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលធ្វើឱ្យលោកបានរៀនរយៈពេល ៤ឆ្នាំ ហើយអ្វីដែលលោកត្រូវតបស្នងទៅវិញគឺការខិតខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍសង្គមជាតិ។

គួររំឭកជូនថា សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤ ផ្ដួចផ្ដើមឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមទឹកចិត្តមេត្តាធម៌ ផ្ដល់ឱកាសឱ្យយុវជន ទទួលបានការសិក្សានៅថ្នាក់ឧត្ដមសិក្សា ដើម្បីអភិវឌ្ឍមូលធនមនុស្ស ដោយដកចេញឧបសគ្គសេដ្ឋកិច្ច ដែលរារាំងការសិក្សារបស់យុវជន។ សិស្សានុសិស្ស ដែលមានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍ ពីសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សូមតាមដានព័ត៌មានលើបណ្ដាញសង្គមរបស់ សមាគម និងអានឱ្យបានច្បាស់លាស់ពីលក្ខខណ្ឌ របស់អាហារូបករណ៍។ ហើយអាហារូបករណ៍នេះ បើកទូលាយសម្រាប់សិស្សនិទ្ទេស A ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦នេះ ឬឆ្នាំមុនៗ និងសិស្សមកពីគ្រួសារក្រីក្រ។

សូមជម្រាបជូនដែរថា គិតមកដល់ពេលនេះ សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានផ្ដល់អាហារូបករណ៍ដល់ សិស្ស និស្សិត សិក្សាលើថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បណ្ឌិត សរុបចំនួន ២៩,០០០នាក់ សិក្សាទាំងនៅគ្រឹះស្ថានសាធារណៈ និងឯកជន នៅក្នុងស្រុកចំនួន ៨០ និងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៣៦០នាក់ នៅក្នុងសាកលវិទ្យាល័យចំនួន៤០។ ហើយបច្ចុប្បន្ននេះ មានអតីតនិស្សិតបញ្ចប់ការសិក្សា និងកំពុងបំពេញការងារទាំងវិស័យរដ្ឋ និងឯកជន ចំនួន ១៨,០០០នាក់៕

អត្ថបទដែលទាក់ទង

ទូតចិនប្រចាំកម្ពុជា៖ ចិន និងកម្ពុជា ជាមិត្តដែកថែបដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ
2026/08/17 04:40:16 pm        107
យុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង និងការធ្វើជីវមាត្រ បន្តឈានដល់ក្រសួងរ៉ែ និងថាមពល ដែលជាគោលដៅទី២១
2026/08/17 04:34:30 pm        88
អគ្គនាយកពន្ធនាគារចុះត្រួតពិនិត្យការគ្រប់គ្រងពន្ធនាគាររាជធានីភ្នំពេញ (PJ) និងសុវត្ថិភាពអគារឃុំឃាំង បន្ទាប់ពីអ្នកទោសជនជាតិចិន ៥នាក់ប៉ុនប៉ងហែកគុកលួចរត់កាលពីយប់មិញ
2026/08/17 04:34:18 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទូតចិនប្រចាំកម្ពុជា៖ ចិន និងកម្ពុជា ជាមិត្តដែកថែបដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ

2026/08/17 04:40:16 pm
​យុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង និងការធ្វើជីវមាត្រ បន្តឈានដល់ក្រសួងរ៉ែ និងថាមពល ដែលជាគោលដៅទី២១
2026/08/17 04:34:30 pm
​អគ្គនាយកពន្ធនាគារចុះត្រួតពិនិត្យការគ្រប់គ្រងពន្ធនាគាររាជធានីភ្នំពេញ (PJ) និងសុវត្ថិភាពអគារឃុំឃាំង បន្ទាប់ពីអ្នកទោសជនជាតិចិន ៥នាក់ប៉ុនប៉ងហែកគុកលួចរត់កាលពីយប់មិញ
2026/08/17 04:34:18 pm
​អ៊ីរ៉ង់ចាត់ទុកអ្នកបើកយន្តហោះដែលបាត់ខ្លួនថា ជាអ្នកទោសនៅក្នុងប្រទេសកាតា
2026/08/17 04:32:36 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ៖ កម្លាំងពិតរបស់កងទ័ព ស្ថិតនៅលើគុណភាពធនធានមនុស្ស
2026/08/17 04:31:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm