ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា រដូវវស្សាជារួមនៅទូទាំងប្រទេស សម្រាប់ឆ្នាំ២០២២ នឹងចាប់ផ្ដើមនៅថ្ងៃទី១៥ឧសភា ឆ្នាំ២០២២ខាងមុខនេះ។
ទន្ទឹមនឹងនោះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្រកាសថា ពីថ្ងៃទី១១-១៧ ខែឧសភា ឆ្នាំ២០២២ កម្ពុជាមានភ្លៀងធ្លាក់ពីកម្រិតតិច ទៅមធ្យម លាយឡំនឹងបាតុភូតផ្គរ រន្ទះខ្យល់កន្ត្រាក់ ហើយក៏មានតំបន់ខ្លះមានភ្លៀងធ្លាក់ច្រើនផងដែរ៕
