West Ham បំបែកកំណត់ត្រា EFL ផ្ទេរ Arne Engels ពី Celtic ក្នុងតម្លៃ ២២ លានផោន

2026/08/17 04:04:31 pm        80

ក្រុមដែលធ្លាក់ពី Premier League ញញួរធំ West Ham បានបំបែកកំណត់ត្រាតម្លៃផ្ទេររបស់ EFL League Championship បន្ទាប់ពីចំណាយប្រាក់ ២២ លានផោន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Arne Engels ពីក្រុមជើងឯកស្កុតឡេន Celtic។

កីឡាករជម្រើសជាតិបែលហ្ស៊ិកវ័យ ២២ ឆ្នាំ បានចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំ ជាមួយ West Ham។

តម្លៃ ២២ លានផោននេះ បានបំបែកកំណត់ត្រាចាស់ ១៧.៥ លានផោន ដែល Ipswich Town បានចំណាយកាលពីមួយឆ្នាំមុន ដើម្បីនាំយកខ្សែប្រយុទ្ធន័រវែស Sindre Walle Egeli។

West Ham នឹងចាប់ផ្តើមរដូវកាល Championship ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១២ បន្ទាប់ពីធ្លាក់ពី Premier League កាលពីខែឧសភា។

គេនឹងអាចបង្ហាញខ្លួនជាលើកដំបូងសម្រាប់ West Ham នៅក្នុងការប្រកួត London Derby ជាមួយ Charlton Athletic នៅ London Stadium ថ្ងៃសៅរ៍ ទី២២ ខែសីហា។

រំលឹកថា Arne Engels ធ្លាប់បង្ហាញខ្លួន ១០០ ប្រកួតជាមួយ Celtic ស៊ុតបញ្ចូលទីបាន ១៧ គ្រាប់ និងប៉ះបញ្ជូន ២២ ឈ្នះជើងឯកលីគកំពូលស្កុតឡេន ២ រដូវកាលជាប់គ្នា។

Engels គឺជាកីឡាករចំណូលថ្មីទី ៤ របស់ West Ham នៅរដូវក្តៅនេះ បន្ទាប់ពីខ្សែបម្រើវេណេស៊ុយអេឡា Keiber Lamadrid, ខ្សែការពារហូឡង់ Joel Veltman និងខ្សែបម្រើស្លាបអ៊ីស្រាអែល Manor Solomon៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

Barcelona ឈានដល់កិច្ចព្រមព្រៀងផ្ទេរ Rodri ពី Man City ក្នុងតម្លៃ ៦៥ លានផោន
2026/08/17 03:32:22 pm        100
Arsenal ឈ្នះ Manchester City ៣-០ លើកពាន Community Shield លើកទី ១៨
2026/08/17 03:11:29 pm        112
កាមេរូនឈ្នះជើងឯកបាល់ទាត់នារីទ្វីបអាហ្វ្រិក Women’s Africa Cup of Nations ជាលើកដំបូង
2026/08/17 01:19:46 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង និងការធ្វើជីវមាត្រ បន្តឈានដល់ក្រសួងរ៉ែ និងថាមពល ដែលជាគោលដៅទី២១

2026/08/17 04:34:30 pm
​អគ្គនាយកពន្ធនាគារចុះត្រួតពិនិត្យការគ្រប់គ្រងពន្ធនាគាររាជធានីភ្នំពេញ (PJ) និងសុវត្ថិភាពអគារឃុំឃាំង បន្ទាប់ពីអ្នកទោសជនជាតិចិន ៥នាក់ប៉ុនប៉ងហែកគុកលួចរត់កាលពីយប់មិញ
2026/08/17 04:34:18 pm
​អ៊ីរ៉ង់ចាត់ទុកអ្នកបើកយន្តហោះដែលបាត់ខ្លួនថា ជាអ្នកទោសនៅក្នុងប្រទេសកាតា
2026/08/17 04:32:36 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ៖ កម្លាំងពិតរបស់កងទ័ព ស្ថិតនៅលើគុណភាពធនធានមនុស្ស
2026/08/17 04:31:47 pm
​ទីក្រុងតេអេរ៉ង់៖ បញ្ហារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ពុំមែនដោយសារតែខ្វះអ្នកសម្របសម្រួលទេ
2026/08/17 04:29:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm