ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចូលរួមវេទិកាធម្មទានអប់រំចិត្ត បុណ្យផ្កាប្រាក់សាមគ្គី និងខួប ៥ឆ្នាំ នៃការបង្កេីតសមាគមមូលនិធិព្រះពុទ្ធសាសនាកម្ពុជា-គូមី

2026/08/17 04:26:29 pm        305

នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានអញ្ជើញចូលរួម វេទិកាធម្មទានអប់រំចិត្ត និងអបអរសាទរខួបគម្រប់៥ឆ្នាំ របស់សមាគមមូលនិធិព្រះពុទ្ធសាសនាកម្ពុជា-គូមី និងបុណ្យផ្កាប្រាក់សាមគ្គី ដែលប្រារព្ធធ្វើឡើងនៅវត្តខ្មែរគូមី តំបន់គូមី ខេត្ត Gyeongsangbuk-do សាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណ ពៅ សុភ័ក្រ និងលោក ភេ សេងឃាង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្តម​ ហេង​ សួរ​ រដ្ឋមន្រ្តី​ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ដែលបានផ្តួចផ្តើម និងរៀបចំកម្មវិធីធម្មទាននេះឡើង​ ព្រមទាំងព្រះតេជគុណ រិន សារ៉ូ ព្រះតេជគុណ សុំ សុខា និងព្រះតេជគុណ ហាក់ សៀងហៃ ដែលបានផ្តល់ពុទ្ធឱវាទ និងសម្តែងព្រះធម្មទេសនា ជូនដល់សហគមន៍ខ្មែរ និងពុទ្ធបរិស័ទខ្មែរនៅសាធារណរដ្ឋកូរ៉េ ដើម្បីរួមចំណែកអប់រំផ្លូវចិត្ត លើកកម្ពស់សីលធម៌ និងផ្សព្វផ្សាយព្រះធម៌ ឱ្យកាន់តែទូលំទូលាយក្នុងសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ។

បន្ថែមពីនេះ ឯកឧត្តម ឯកអគ្គរាជទូត បានគូសបញ្ជាក់ថា វេទិកាធម្មទានអប់រំចិត្ត គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់លើកកម្ពស់ការយល់ដឹងអំពីតម្លៃនៃសន្តិភាពផ្លូវចិត្ត សីលធម៌ សាមគ្គីភាព និងការរួមរស់ប្រកបដោយការគោរព និងយោគយល់គ្នា។ ការផ្តល់ពុទ្ធឱវាទ និងព្រះធម្មទេសនា ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការបណ្តុះស្មារតីល្អ ប្រកបដោយមេត្តា ករុណា និងការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិ។

ជាមួយគ្នានេះ ពិធីអបអរសាទរខួបគម្រប់៥ឆ្នាំនៃសមាគមមូលនិធិព្រះពុទ្ធសាសនាកម្ពុជា-គូមី និងបុណ្យផ្កាប្រាក់សាមគ្គី ក៏ជាឱកាសដ៏មានអត្ថន័យសម្រាប់បង្ហាញពីស្មារតីសាមគ្គីភាព ការរួបរួម ការចែករំលែក និងការគាំទ្រគ្នាទៅវិញទៅមករបស់ប្រជាពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េ។ ស្មារតីសាមគ្គីភាព និងការរួមចំណែករបស់សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ គឺជាកម្លាំងដ៏សំខាន់ក្នុងការពង្រឹងភាពរឹងមាំរបស់សហគមន៍ ថែរក្សាវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរ ព្រមទាំងចូលរួមលើកកម្ពស់កិត្យានុភាព និងមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។

អត្ថបទដែលទាក់ទង

អាជ្ញាធរមូលដ្ឋាន ជំរុញផ្សព្វផ្សាយដល់ពលរដ្ឋឲ្យទៅចុះឈ្មោះថ្មី និងធ្វើជីវមាត្របញ្ជីឈ្មោះឡើងវិញ ត្រៀមសម្រាប់ការបោះឆ្នោត
2026/10/19 03:17:00 pm        1
វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ
2026/10/19 01:49:34 pm        1
អ្នកនាំពាក្យ៖ ជាប្រទេសស្រឡាញ់តម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់
2026/10/19 01:48:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក​ Lula និងលោក​ Bolsonaro ប៉ះសម្ដី​គ្នា អំឡុង​ការជជែកដេញដោលមុន​ការបោះឆ្នោតនៅប្រេស៊ីល

2026/10/19 03:57:17 pm
​នាយករដ្ឋមន្ត្រីអាល់បានីបដិសេធមិនលាលែងពីតំណែង ខណៈការតវ៉ាហិង្សាឈានចូលដល់ថ្ងៃទី៦
2026/10/19 03:55:34 pm
​អ៊ីរ៉ង់៖ នាវាដឹកប្រេងមួយគ្រឿងដែលបំពានបានផ្ទុះក្រោយបុកគ្រាប់មីននៅច្រកសមុទ្រ Hormuz
2026/10/19 03:54:11 pm
​អ៊ុយក្រែនបាញ់ដ្រូនជាង ១.០០០ គ្រឿងទៅរុស្ស៊ី ខណៈលោក ត្រាំ និងលោក ហ្សេឡិនស្គី បន្តជម្លោះពាក្យសម្តី
2026/10/19 03:53:31 pm
​រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់​ថ្មី ព្រមានពី «ការខូចខាត​ដ៏​ធំធេង​» ប្រសិនបើអាមេរិកបើកការវាយប្រហារ
2026/10/19 03:53:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm