អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ៖ កម្លាំងពិតរបស់កងទ័ព ស្ថិតនៅលើគុណភាពធនធានមនុស្ស

2026/08/17 04:31:47 pm        306

(កំពង់ស្ពឺ)៖ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងវេទិកា «អង្គរ-មហាកំពែង» ឆ្នាំ២០២៦ នៅវិទ្យាស្ថាននាយទាហានចម្រុះ ក្រោមប្រធានបទ «រួមគ្នាបណ្តុះបណ្តាលធនធានមនុស្សឆ្នើមនៃមិត្តភាពដែកថែប និងកសាងមហាកំពែងវាសនារួម»។

នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន មានប្រសាសន៍ថា វេទិកានេះផ្តោតសំខាន់លើការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងគំនិតយុទ្ធសាស្ត្រ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដើម្បីរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-ចិន។

ឯកឧត្តម អគ្គមេបញ្ជាការ បានបញ្ជាក់ថា បច្ចេកវិទ្យាថ្មីៗ ដូចជា បញ្ញាសិប្បនិម្មិត ប្រព័ន្ធយានយន្តគ្មានមនុស្សបើក និងបច្ចេកវិទ្យាឌីជីថល កំពុងផ្លាស់ប្តូររបៀបគិត ការគ្រប់គ្រង និងការប្រតិបត្តិការយោធានៅទូទាំងពិភពលោក។

ក្នុងបរិបទនេះ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសនោះទេ ប៉ុន្តែស្ថិតលើគុណភាពធនធានមនុស្សដែលមានចំណេះដឹង សមត្ថភាពច្នៃប្រឌិត និងអាចសម្របខ្លួនទៅនឹងការប្រែប្រួលបាន។ ដូច្នេះ ការកសាងធនធានមនុស្សឆ្នើម គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងកងទ័ពទំនើប ប្រកបដោយវិជ្ជាជីវៈ និងជាគន្លឹះដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពការពារជាតិ។

ឯកឧត្តមបន្តថា វេទិកា «អង្គរ-មហាកំពែង» ក៏មានគោលដៅជំរុញការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រយោធា ការគិតវិភាគ ការគិតយុទ្ធសាស្ត្រ និងការចែករំលែកចំណេះដឹង ដើម្បីរួមចំណែកកសាងកងយោធពលខេមរភូមិន្ទឱ្យកាន់តែទំនើប ផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងធនធានមនុស្សប្រកបដោយគុណភាព។

ឯកឧត្តមរំពឹងថា វេទិកានេះនឹងក្លាយជាយន្តការដ៏មានប្រសិទ្ធភាពមួយក្នុងការផ្លាស់ប្តូរគំនិត និងបទពិសោធន៍ ព្រមទាំងពង្រឹង មិត្តភាពដែកថែប និងទំនាក់ទំនងកងទ័ពកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងមានចក្ខុវិស័យរួមសម្រាប់អនាគត៕

អត្ថបទដែលទាក់ទង

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ
2026/10/19 04:37:17 pm        1
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
2026/10/19 04:14:52 pm        1
អាជ្ញាធរមូលដ្ឋាន ជំរុញផ្សព្វផ្សាយដល់ពលរដ្ឋឲ្យទៅចុះឈ្មោះថ្មី និងធ្វើជីវមាត្របញ្ជីឈ្មោះឡើងវិញ ត្រៀមសម្រាប់ការបោះឆ្នោត
2026/10/19 03:17:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នឹងទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈទីក្រុងមូស្គូស្វែងរកការសម្របសម្រួលក្នុងសង្គ្រាម

2026/10/19 05:38:02 pm
​មន្ត្រី៖ ការវាយប្រហារដោយ​​ក្រុម​ RSF នៅជំរំ​ជនភៀសខ្លួនក្នុងតំបន់ West Darfur របស់​ស៊ូដង់ សម្លាប់មនុស្ស ១១នាក់
2026/10/19 05:36:37 pm
​នាយករដ្ឋមន្ត្រីជប៉ុន ផ្ញើតង្វាយជា​ប្រាក់​​ទៅ​កាន់​ទី​សក្ការៈបូជា Yasukuni ដែល​ទាក់​ទង​នឹង​សង្គ្រាម
2026/10/19 05:35:10 pm
​អាល្លឺម៉ង់អំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្ន បន្ទាប់ពីមានការតវ៉ាដោយហិង្សានៅបារាំង
2026/10/19 05:33:18 pm
​ការប្រញាប់ប្រញាល់បោសសម្អាតជនអន្តោប្រវេសរបស់អេស្ប៉ាញនៅដែនដី Ceuta បង្កក្តីបារម្ភដល់សិទ្ធិមនុស្ស
2026/10/19 05:21:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/19 05:26:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm