ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន កម្ពុជា​ និងទីម័រឡេស្តេ ផ្លាស់ប្ដូរបទពិសោធលើការប្រើប្រាស់ថ្នាល verify.gov.kh ដើម្បីផ្ដល់សេវាសាធារណៈកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ

2026/08/17 09:02:42 pm        473

នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានគណៈកម្មាធិការដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “កិច្ចសហប្រតិបត្តិការលើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov៖ ការចែករំលែកបទពិសោធ និងកសាងសមត្ថភាពរួមគ្នា” ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូពីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ ថ្នាក់ដឹកនាំ ក.ប.ទ. ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងសាធារណការនិងដឹកជញ្ជូន សាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានអប់រំ ប្រមាណ ៣០០រូប។

សិក្ខាសាលានេះមានគោលបំណងចែករំលែកបទពិសោធផ្ទាល់របស់កម្ពុជាក្នុងការដាក់ឱ្យប្រើថ្នាល verify.gov.kh ទាំងផ្នែកបច្ចេកទេសនិងផ្នែកអនុវត្តតាមវិស័យ ទៅដល់ប្រតិភូអន្តរក្រសួងមកពីទីម័រឡេស្តេ។ ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានកំណត់យក “បច្ចេកវិទ្យា” ជាពិសេស បច្ចេកវិទ្យាឌីជីថល ជាអាទិភាពគន្លឹះថ្មីមួយក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ដើម្បីឱ្យការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលទទួលជោគជ័យត្រូវការកត្តារួមផ្សំមួយចំនួន រួមមាន ការសម្រេចចិត្តនយោបាយ កិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រព័ន្ធដែលបង្កើតឡើងដោយធ្វើសមាហរណកម្មចូលគ្នាបាន ធនធានមនុស្សជំនាញ ធនធានហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងមានកត្តារួមផ្សំមួយចំនួនអាស្រ័យតាមប្រទេសនីមួយៗ។ តាមការវាយតម្លៃដោយជួបពិភាក្សាជាមួយថ្នាក់ដឹកនាំឌីជីថលជាង ២០ប្រទេស បរិវត្តកម្មរដ្ឋាភិបាលឌីជីថលអាចចំណាយពេលដល់ទៅ ២០ទៅ៣០ឆ្នាំ ហើយមិនមានប្រទេសច្រើនទេដែលបានជោគជ័យខ្ពស់។ ដើម្បីពន្លឿនបរិវត្តកម្មឌីជីថលនៅកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំអភិវឌ្ឍបច្ចេកវិទ្យាទំនើប ដើម្បីកាត់បន្ថយពេលវេលា ដែលយើងប្រើពី ២០-៣០ឆ្នាំ មកនៅសល់ត្រឹម ៦-៧ឆ្នាំ ឬក្រោម ១០ឆ្នាំ ហើយធានាថា បច្ចេកវិទ្យាទាំងនេះនឹងធ្វើឱ្យយើងសម្រេចបានគោលដៅ ទោះបីជាកត្តាខាងលើ ណាមួយជាឧបសគ្គក៏ដោយ។

អនុវត្តតាមផែនការនេះ កម្ពុជាបានដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.kh និងកម្មវិធី DG SuperApp ដែលអាចផ្ដល់សេវាសាធារណៈបានឆាប់រហ័ស ងាយស្រួលប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ និងមានសុវត្ថិភាពទិន្នន័យ ដែលជាហេតុនាំឱ្យថ្នាលនេះត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានា។ ក្រសួងកំពុងតែប្រែក្លាយថ្នាល verify.gov.kh ឱ្យទៅជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ (DPI) ដែលមិនអាចខ្វះបាន ហើយជួយបំពេញបន្ថែលលើ DPI ផ្សេងទៀត ដើម្បីពន្លឿនបរិវត្តកម្មឌីជីថលនៅកម្ពុជា ហើយជឿជាក់ថាកិច្ចសហការជាមួយទីម័រឡេស្តេឱ្យនឹងបានជោគជ័យ ហើយក្លាយជាកិច្ចសហប្រតិបត្តិការគំរូមួយបន្ថែមទៀត សម្រាប់បណ្ដាប្រទេសដែលមានចំណាប់អារម្មណ៍ជាច្រើន អាចចូលរួមប្រើប្រាស់បច្ចេកវិទ្យាដែលបង្កើតដោយកម្ពុជាដូចគ្នា។

អត្ថបទដែលទាក់ទង

ធនាគារជាតិកម្ពុជា និងរតនាគារអាមេរិក ឯកភាពគ្នាចំពោះការកសាងសមត្ថភាព និង​ជំនួយ​បច្ចេក​ទេស លើការគ្រប់គ្រងទ្រព្យសកម្មនិម្មិត និងបន្តលើក​កម្ពស់​សុចរិតភាព​នៃ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​កម្ពុជា​
2026/08/18 11:26:52 am        3
វិចារណកថា៖ អ្វីដែលយើងធ្វើចំពោះធម្មជាតិ នឹងត្រឡប់មកកាន់យើងវិញ «រាល់សកម្មភាពទាំងអស់ សុទ្ធតែជាការវិលជុំ សូម្បីតែនៅពេលយើងមើលមិនឃើញការត្រឡប់មកវិញរបស់វាក៏ដោយ»
2026/08/18 11:03:36 am        65
ឯកឧត្តម ហ៊ុន ម៉ានី៖ ភាពជោគជ័យរបស់និស្សិតជ័យលាភីអាហារូបករណ៍ គឺស្មើនឹងភាពជោគជ័យរបស់ប្រទេសជាតិ
2026/08/18 11:01:17 am        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រឹក្សាការពារជាតិយេម៉ែន បញ្ជាឱ្យពង្រីកការវាយប្រហារលើគោលដៅរបស់ក្រុមហ៊ូទី

2026/08/18 11:27:00 am
​ធនាគារជាតិកម្ពុជា និងរតនាគារអាមេរិក ឯកភាពគ្នាចំពោះការកសាងសមត្ថភាព និង​ជំនួយ​បច្ចេក​ទេស លើការគ្រប់គ្រងទ្រព្យសកម្មនិម្មិត និងបន្តលើក​កម្ពស់​សុចរិតភាព​នៃ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​កម្ពុជា​
2026/08/18 11:26:52 am
​អ៊ីរ៉ង់ គំរាមបន្តវាយប្រហារនៅច្រកសមុទ្រ Hormuz ប្រសិនបើផ្នែកការទូតជាមួយអាមេរិកបរាជ័យ
2026/08/18 11:23:01 am
​បេសកជនអាមេរិក៖ យើងនឹងមិនអនុញ្ញាតឱ្យតំបន់ហ្កាហ្សាត្រូវបានសាងសង់ឡើងវិញឡើយ រហូតដល់ក្រុមហាម៉ាសរំសាយអាវុធ
2026/08/18 11:20:41 am
​ការចរចារបស់លោក Kushner ជាមួយអ៊ីស្រាអែល និងក្រុមហាម៉ាស បញ្ចប់ដោយគ្មានការទម្លាយភាពទាល់ច្រកលើផែនការតំបន់ហ្កាហ្សា
2026/08/18 11:18:47 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/18 02:32:45 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm