ក្រសួងការងារ ប្រកាសធានាពីអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករទាំង ៣រោងចក្រ​នៅ​បន្ទាយមានជ័យ​ដែល​ប៉ះពាល់ដោយថៃឈ្លានពាន ខណៈដែលរោងចក្រក្នុង​ស្រុក​កើន​ឡើង​ឱកាស​ការងារ​រាប់ម៉ឺនកន្លែង

2026/08/18 09:28:15 am        171

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធានាការគាំពារសិទ្ធិ និង​អត្ថ​ប្រយោជន៍​ស្រប​ច្បាប់​ជូន​កម្មករនិយោជិតនៃរោងចក្រ សហគ្រាសចំនួន ៣នៅខេត្តបន្ទាយមានជ័យ ដែល​រង​ផល​ប៉ះ​ពាល់​ពី​ការឈ្លានពានរបស់ថៃដោយធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើង និងការបញ្ជាទិញថយចុះ ខណៈ​ដែល​រោងចក្រនៅកម្ពុជា កំពុងបន្តកើនឡើងដែលបង្កើតឱកាសការងាររាប់ម៉ឺនកន្លែង។

រោងចក្រ សហគ្រាសទាំង៣ រួមមាន ក្រុមហ៊ុន អិមអិល អ៊ីនធីមេត អឹភែរឹល (ខេមបូឌា) មាន​កម្មករ ៦៨៣នាក់ និងក្រុមហ៊ុន ហាយធិច មានកម្មករ ២,៥៣២នាក់ ដែលកម្មករ​ត្រូវ​បាន​ទូទាត់​ប្រាក់​ឈ្នួល និងប្រាក់បំណាច់ផ្សេងៗស្របតាមច្បាប់។ ចំណែកក្រុមហ៊ុន នី ឌិច ដាយ ខាសធីង (ខេមបូឌា) មានកម្មករ ៧២៤នាក់ គ្រោងបិទដំណើរការនៅខែតុលា ឆ្នាំ២០២៦ ដោយក្រសួង​នឹង​បន្ត​តាម​ដាន ដើម្បីធានាការទូទាត់សិទ្ធិ និងអត្ថប្រយោជន៍ជូនកម្មករតាមច្បាប់។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានចុះដល់​ទីតាំង​រោងចក្រ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយនាំក្រុមហ៊ុនទៅជាមួយដើម្បីចុះឈ្មោះកម្មករដែលមានបំណងស្វែងរកការងារថ្មី ព្រោះ​សហគ្រាសដែលកំពុងត្រូវការកម្លាំងពលកម្មច្រើនជំនាញ។ សម្រាប់កម្មករ​ដែល​ចង់​ផ្លាស់​ប្តូរ​មុខ​របរ ក្រសួងក៏ផ្តល់ឱកាសឱ្យទទួលបានការបណ្តុះបណ្តាលជំនាញថ្មីដោយឥតគិតថ្លៃផងដែរ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា «រាល់​ការ​បិទរោងចក្រ គឺជារឿងដែលយើងមានការសោកស្តាយ ជាពិសេស​ផល​ប៉ះពាល់​លើ​បង​ប្អូន​យើង​។ ប៉ុន្តែអ្វីដែលក្រសួងយកចិត្តទុកដាក់បំផុត គឺធ្វើយ៉ាងណាធានាសិទ្ធិ និងអត្ថ​ប្រយោជន៍​ស្រប​ច្បាប់​របស់បងប្អូន ជួយផ្គូផ្គងការងារថ្មី និងផ្តល់ឱកាសរៀនជំនាញថ្មីដោយឥតគិតថ្លៃ។ ជាក់​ស្តែង មន្ត្រី NEA របស់យើងបានចុះផ្ទាល់ដល់ទីតាំងរោងចក្រនិងផ្គូផ្គងឱកាសការងារជូន»។

លោកបន្តថា ទោះមានរោងចក្រមួយចំនួនរងផលប៉ះពាល់ក៏ដោយ ស្ថានភាពរោងចក្រ សហ​គ្រាស ​និងការងារនៅកម្ពុជាជារួមនៅតែបន្តកើនឡើង។ ក្នុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រ សហ​គ្រាស​កើនថ្មីប្រមាណ ២,០០០ ខណៈក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ មាន​ការ​កើន​ថ្មី​ចំនួន​ ៨៤៥ និងបង្កើតការងារថ្មីរាប់ម៉ឺនកន្លែង។

បន្ថែមពីនេះ បច្ចុប្បន្នមាន ឱកាសការងារនៅកម្ពុជាជាង ៩ម៉ឺនកន្លែង កំពុង​រង់​ចាំ​បង​ប្អូន​ដែល​មាន​បំណង​ស្វែង​រកការងារ។ ក្រសួងនឹងបន្តជំរុញការផ្គូផ្គងការងារជូនបងប្អូនកម្មករដែលរងផលប៉ះពាល់ ដើម្បី​ឱ្យ​ពួក​គាត់​អាច​ទទួល​បាន​ការងារ និងប្រាក់ចំណូលឡើងវិញបានឆាប់រហ័ស៕

អត្ថបទដែលទាក់ទង

វិចារណកថា៖ អ្វីដែលយើងធ្វើចំពោះធម្មជាតិ នឹងត្រឡប់មកកាន់យើងវិញ «រាល់សកម្មភាពទាំងអស់ សុទ្ធតែជាការវិលជុំ សូម្បីតែនៅពេលយើងមើលមិនឃើញការត្រឡប់មកវិញរបស់វាក៏ដោយ»
2026/08/18 11:03:36 am        42
ឯកឧត្តម ហ៊ុន ម៉ានី៖ ភាពជោគជ័យរបស់និស្សិតជ័យលាភីអាហារូបករណ៍ គឺស្មើនឹងភាពជោគជ័យរបស់ប្រទេសជាតិ
2026/08/18 11:01:17 am        62
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ «ប្រាសាទព្រះវិហារក្រោមគ្រាប់ផ្លោង» ស្លាកស្នាមនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃលើបេតិកភណ្ឌពិភពលោក
2026/08/18 10:23:02 am        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិចារណកថា៖ អ្វីដែលយើងធ្វើចំពោះធម្មជាតិ នឹងត្រឡប់មកកាន់យើងវិញ «រាល់សកម្មភាពទាំងអស់ សុទ្ធតែជាការវិលជុំ សូម្បីតែនៅពេលយើងមើលមិនឃើញការត្រឡប់មកវិញរបស់វាក៏ដោយ»

2026/08/18 11:03:36 am
​ភ្នំពេញក្រោន គ្រងជើងឯកពាន Pre-Season នៅម៉ាឡេស៊ី ក្រោយឈ្នះ ២ប្រកួតជាប់គ្នា
2026/08/18 11:03:36 am
​ឯកឧត្តម ហ៊ុន ម៉ានី៖ ភាពជោគជ័យរបស់និស្សិតជ័យលាភីអាហារូបករណ៍ គឺស្មើនឹងភាពជោគជ័យរបស់ប្រទេសជាតិ
2026/08/18 11:01:17 am
​មន្ត្រីនិយាយថា មនុស្សពីរនាក់បានស្លាប់ក្នុងការបាញ់ប្រហារនៅវិទ្យាល័យមួយក្នុងភាគខាងត្បូងហ្វីលីពីន
2026/08/18 10:46:49 am
​កាណាដាត្រៀមខ្លួនទប់ទល់ពន្ធ ៥០% របស់សហរដ្ឋអាមេរិក ខណៈការចរចានៅតែមិនទាន់ត្រូវគ្នា
2026/08/18 10:45:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/18 02:32:45 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm