រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជំរុញឱ្យប្ដូរពីការបង្រៀនទ្រឹស្តី មកជាការ «ដឹកដៃអនុវត្តផ្ទាល់» ដល់មូលដ្ឋាន

2026/08/18 10:13:36 am        123

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា «ត្រូវបន្តពង្រឹងការបណ្តុះបណ្តាលបន្ត លើសមត្ថភាពថែទាំព្យាបាល ដោយមិននៅត្រឹមការបណ្តុះបណ្តាលរួមៗជាទ្រឹស្តី តែត្រូវបន្ថែមពង្រីកការបណ្តុះបណ្តាលដោយការដឹកដៃអនុវត្តន៍ផ្ទាល់ ដល់ក្នុងមូលដ្ឋានសុខាភិបាលផ្ទាល់តែម្តង»។

ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ សម្រាប់ខែសីហា ដើម្បីលើកទិសដៅ និងជំរុញការងារបន្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត, កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីលទ្ធផលនៃវេទិកា លើកទី៩ នៃសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ក្រោមមូលបទ «ការគ្របដណ្តប់សុខភាពជាសកល ក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត» នៅវិមានរដ្ឋសភា ប្រកបដោយជោគជ័យ និងមានការកោតសរសើរនូវវឌ្ឍនភាពវិស័យសុខាភិបាល និងបានអនុម័តការពិភាក្សាទៅជាសកម្មភាព។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា យើងត្រូវពង្រឹងកម្លាំងសុខាភិបាលឱ្យមានប្រសិទ្ធភាព ដោយសុខភាពមានលក្ខណៈច្រើន ដែលជា ecosystem ដ៏ស្មុគស្មាញមួយ (complex) ជាប្រព័ន្ធប្រទាក់ក្រឡាគ្នា សម្រាប់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ។ សុខភាពបឋម ត្រូវផ្តោតការយកចិត្តទុកដាក់ជាចម្បង ដែលជាការវិយោគសុខភាពដ៏មានតម្លៃ ចំណោយតិច នឹងទទួលបានផលចំណេញនាពេលអនាគត។ សុខភាពបឋម ជាបញ្ហាសុខភាពសាធារណៈ ដែលត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។ សារគន្លឹះរបស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី៖ «ការអប់រំសុខភាព គឺជាសសរគ្រឹះនៃយុទ្ធសាស្រ្ត ដែលជាការវិនិយោគសុខភាពរយៈពេលវែង។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញអង្គភាពសុខាភិបាល ឱ្យបង្កើនកិច្ចសហការជាមួយដៃគូអភិវឌ្ឍជួយគាំទ្រដល់វិស័យសុខាភិបាល ឱ្យកាន់តែស្អិតរមួល ដោយបង្កើតឱ្យមានសមិទ្ធផល វឌ្ឍនភាពជាមួយអ្នកជំនាញ និងជំរុញការងារសុខាភិបាលឌីជីថល ប្រព័ន្ធកត់ត្រាព័ត៌មានឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្រើនរំលឹក ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ការប្រយុទ្ធនឹងជំងឺគ្រុនឈាម៕អត្ថបទ រដ្ឋា

 

អត្ថបទដែលទាក់ទង

តុលាការកំពូល កម្ពុជា-វៀតណាម-ឡាវ សហការបង្កើនប្រសិទ្ធភាពចាត់ការលើសំណុំរឿងនៃបទល្មើសឆ្លងដែនដែលមានលក្ខណៈជាបណ្តាញ
2026/08/18 12:14:45 pm        50
រកឃើញ​ក្រុមជ័យលាភី​ ៣ក្រុម ពីការប្រកួត​ថ្នាក់ជាតិ​ផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦
2026/08/18 12:08:48 pm        75
ខេត្តកំពង់ធំនឹងដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ដើម្បីជំរុញវិស័យនេះក្លាយជាប្រព័ន្ធសេដ្ឋកិច្ចរឹងមាំ
2026/08/18 11:43:42 am        81

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូង គាំទ្រការការពារខ្លួនកាន់តែរឹងមាំ ដោយនិយាយថាសមយុទ្ធគ្មានគោលបំណងលើកូរ៉េខាងជើងទេ

2026/08/18 12:26:04 pm
​ប្រជាជនប៉ាឡេស្ទីនជាង៨សែននាក់ កំពុងរស់នៅក្នុងតង់មិនសមរម្យនៅតំបន់ហ្កាហ្សា
2026/08/18 12:23:48 pm
​តុលាការកំពូល កម្ពុជា-វៀតណាម-ឡាវ សហការបង្កើនប្រសិទ្ធភាពចាត់ការលើសំណុំរឿងនៃបទល្មើសឆ្លងដែនដែលមានលក្ខណៈជាបណ្តាញ
2026/08/18 12:14:45 pm
​រកឃើញ​ក្រុមជ័យលាភី​ ៣ក្រុម ពីការប្រកួត​ថ្នាក់ជាតិ​ផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦
2026/08/18 12:08:48 pm
​ខេត្តកំពង់ធំនឹងដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ដើម្បីជំរុញវិស័យនេះក្លាយជាប្រព័ន្ធសេដ្ឋកិច្ចរឹងមាំ
2026/08/18 11:43:42 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/18 02:32:45 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm