ភ្នំពេញក្រោន គ្រងជើងឯកពាន Pre-Season នៅម៉ាឡេស៊ី ក្រោយឈ្នះ ២ប្រកួតជាប់គ្នា

2026/08/18 11:03:36 am        128

ក្លិបបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា បានក្លាយជាជើងឯកពានរង្វាន់លក្ខណៈមិត្តភាពអន្ដរជាតិ International 4 Triangle Tournament Malacca Governor's 76th Anniversary Cup 2026  ក្រោយយកឈ្នះគូប្រកួត ២ប្រកួតជាប់គ្នា ពិសេសជំនួបទល់ក្រុមម្ចាស់ផ្ទះ Melaka FC របស់ម៉ាឡេសុី កាលពីយប់មិញ។

បន្ទាប់ពីយកឈ្នះក្រុម Persik Kediri FC របស់ឥណ្ឌូនេសុី ដោយលទ្ធផល ៤-០ នៅវគ្គខ្វែង ក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុម Melaka FC ដោយតានតឹង នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់មិត្តភាពត្រៀមបើករដូវកាលថ្មី Pre-Season នេះ តាមរយៈការយកឈ្នះដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៣-១ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ១-១។

នេះគឺជាលទ្ធផលដ៏ល្អប្រសើរមួយសម្រាប់ក្រុមភ្នំពេញក្រោន សម្រាប់ការត្រៀមលក្ខណៈប្រកួតប្រជែង នារដូវកាលថ្មី ពិសេសលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលនឹងត្រឡប់មកវិញ នាដើមខែកញ្ញាខាងមុខ ក៏ដូចជាការត្រៀមប្រកួតវគ្គជម្រុះពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ ទ្វីបអាស៊ី AFC Champions League 2 ឆ្នាំ២០២៦/២៧ ផងដែរ។

គួរដឹងថា ពានរង្វាន់មិត្តភាព Pre-Season ដែលរៀបចំដោយក្លិប Melaka FC គឺមាន ៤ក្លិប មកពី ៤ប្រទេសចូលរួម ។ ជាលទ្ធផលក្លិបភ្នំពេញក្រោន របស់កម្ពុជា បានគ្រងជើងឯក, ក្រុមម្ចាស់ផ្ទះ Melaka FC  ទទួលបានជើងឯករង និងក្រុម  Jurong FC  របស់សិង្ហបុរី ទទួលបានចំណាត់ថ្នាក់លេខ៣ គ្រាដែលក្រុម Persik Kediri FC របស់ឥណ្ឌូនេស៊ី ទទួលបានលេខ៤៕ អត្ថបទ លី ឈុនឡា








 

អត្ថបទដែលទាក់ទង

ព្រះខ័នរាជ ជួបក្លិប Eastern របស់ហុងកុង យប់នេះ មុនជួបគ្នាជាថ្មី ក្នុងវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២១-សីហា
2026/08/18 10:35:36 am        182
West Ham បំបែកកំណត់ត្រា EFL ផ្ទេរ Arne Engels ពី Celtic ក្នុងតម្លៃ ២២ លានផោន
2026/08/17 04:04:31 pm        162
Barcelona ឈានដល់កិច្ចព្រមព្រៀងផ្ទេរ Rodri ពី Man City ក្នុងតម្លៃ ៦៥ លានផោន
2026/08/17 03:32:22 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ខេត្តកំពង់ធំនឹងដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ដើម្បីជំរុញវិស័យនេះក្លាយជាប្រព័ន្ធសេដ្ឋកិច្ចរឹងមាំ

2026/08/18 11:43:42 am
​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹង​ប្រារព្ធ​ទិវា​ជាតិ​អន្តរ​សាស​នា​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជា​រួមគ្នា​ទប់​ស្កាត់​អំពើ​ជួញ​ដូរ​មនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា»
2026/08/18 11:39:49 am
​ហ្វីលីពីនផ្អាកថ្នាក់រៀនផ្ទាល់ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ខណៈមនុស្សជិត៣០នាក់ស្លាប់
2026/08/18 11:29:54 am
​ក្រុមប្រឹក្សាការពារជាតិយេម៉ែន បញ្ជាឱ្យពង្រីកការវាយប្រហារលើគោលដៅរបស់ក្រុមហ៊ូទី
2026/08/18 11:27:00 am
​ធនាគារជាតិកម្ពុជា និងរតនាគារអាមេរិក ឯកភាពគ្នាចំពោះការកសាងសមត្ថភាព និង​ជំនួយ​បច្ចេក​ទេស លើការគ្រប់គ្រងទ្រព្យសកម្មនិម្មិត និងបន្តលើក​កម្ពស់​សុចរិតភាព​នៃ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​កម្ពុជា​
2026/08/18 11:26:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/18 02:32:45 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm