សម្តេចធិបតី សម្រេច​បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីជួយសម្រួលប្រតិបត្តិអាជីវកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ឱ្យកាន់តែប្រសើរឡើង​

2026/08/18 01:38:37 pm        156

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច​ ដើម្បីសម្រួលដល់ការចាប់ផ្តើម និងកិច្ចប្រតិបត្តិអាជីវកម្មរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ហៅកាត់ថា ក.ក.ស. ​ក្នុងគោលបំណងជំរុញ និងលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា។

ក្រុមការងារចំពោះកិច្ចនេះ ដឹកនាំដោយឯកឧត្តម សុខ សារាវុឌ្ឍ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធាន, ឯកឧត្តម​បណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម​ ម៉ឹង មករា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបន្ទុកជាអនុប្រធាន និង ​ឯកឧត្តម​ ធី ខេមរា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ត្រូវបានតែងតាំងជាអនុប្រធានប្រចាំការ ព្រមទាំង អនុប្រធាន ​និងសមាជិកប្រមាណ ២០រូបទៀត មកពីគ្រប់ក្រសួង-ស្ថាប័នរបស់រដ្ឋ​។​ ក្រុមការងារ ក.ក.ស. មានតួនាទីសំខាន់ក្នុងការសិក្សា ពិនិត្យ និងកែលម្អនីតិវិធីពាក់ព័ន្ធនឹងការចាប់ផ្តើម និងកិច្ចប្រតិបត្តិអាជីវកម្ម ព្រមទាំង សម្របសម្រួលជាមួយក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ធុរកិច្ច។

ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា យល់ឃើញថា ការបង្កើតក្រុមការងារថ្មីនេះ នឹងជួយរៀបចំការងារជាក់លាក់សម្រាប់រកដំណោះស្រាយ នៃបញ្ហាប្រឈមដល់សហគ្រាសធុនតូច និងមធ្យម កាន់តែមានប្រសិទ្ធភាពជាងមុន​។ ជាពិសេស ជួយស្វែងរកដំណោះស្រាយធ្វើយ៉ាងណាឱ្យសហគ្រាស កាន់តែមានភាពងាយស្រួលទទួលបាន​ប្រាក់កម្ចីពីធនាគារ សហគ្រាសធុនតូច និងមធ្យម (SME Bank) ស្របពេលពួកគេកំពុងជួបនឹងបញ្ហាកង្វះដើមទុន។​ ក្នុងនាមឱ្យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​ លោកបានសំណូមពរដល់ក្រុមការងារបង្កើតថ្មីនេះ បន្តខិតខំបន្ថែមទៀតធ្វើយ៉ាងណា ដើម្បីធ្វើឱ្យអាជីវកម្ម​របស់​សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា កាន់តែប្រសើរឡើង​ជាងមុន ដើម្បីអាចប្រកួតប្រជែងជាមួយផលិតផលនាំចូលបាន។

សូមបញ្ជាក់ថា ក្រុមការងារចំពោះកិច្ច ក៏​​មានគោលដៅឆ្ពោះទៅរកការកាត់បន្ថយនីតិវិធី, ពេលវេលា, កម្រៃសេវា, និងបន្ទុករដ្ឋបាល, និងធ្វើឱ្យការផ្តល់សេវាសាធារណៈកាន់តែសាមញ្ញ ងាយស្រួល ឆាប់រហ័ស និងស័ក្តិសិទ្ធិ ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការរីកចម្រើន និងការប្រកួតប្រជែងរបស់ សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅកម្ពុជា៕អត្ថបទ៖ ធូ វិរៈ

 

អត្ថបទដែលទាក់ទង

សម្ដេចធិបតី អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក
2026/08/18 04:03:12 pm        30
កម្ពុជា-ចិនដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមហ្យូអរកូត សម្រួលការទូទាត់រវាងប្រទេសទាំងពីរ
2026/08/18 03:48:08 pm        89
សមាគមអភិវឌ្ឍន៍សង្គមខ្មែរ៖ ការនាំចេញផលិតផលស្រស់ និងកែច្នៃត្រូវតែដើរទន្ទឹមគ្នា ចៀសវាងការជុញផលិតផលលើទីផ្សារ
2026/08/18 03:35:12 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក

2026/08/18 04:03:12 pm
​កម្ពុជា-ចិនដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមហ្យូអរកូត សម្រួលការទូទាត់រវាងប្រទេសទាំងពីរ
2026/08/18 03:48:08 pm
​កងកម្លាំងប្រដាប់អាវុធយេម៉ែន ធ្វើប្រតិបត្តិការយោធា ១៣៣ លើក ប្រឆាំងនឹងទីតាំងរបស់ក្រុមហ៊ូទី ក្នុង រយៈពេល ២៤ម៉ោង
2026/08/18 03:44:20 pm
​បេសកជន៖ អាហ្វហ្គានីស្ថានចង់ដោះស្រាយការខ្វែងគំនិតជាមួយប៉ាគីស្ថានតាមរយៈការចរចា ជាជាងប្រើកម្លាំង
2026/08/18 03:41:35 pm
​[UPDATE] អ្នក​ស្លាប់​ដោយសារ​ការបាញ់ប្រហារ ក្នុង​វិទ្យាល័យនៅភាគខាងត្បូងហ្វីលីពីន កើន​ឡើង​ដល់ ៤នាក់
2026/08/18 03:38:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/18 02:32:45 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm