រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើភាគីពាក់ព័ន្ធ ឬបុគ្គលជាអ្នកផលិតមាតិកាកម្សាន្តលើបណ្តាញសង្គមប្រកាន់ភ្ជាប់នូវវប្បធម៌អហិង្សា

2022/05/10 05:59:32 pm        748

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសក្រុម ឬបុគ្គល ជាអ្នកផលិតមាតិកាកម្សាន្តលើបណ្តាញ សង្គម ត្រូវខិតខំបន្ថែមទៀត ក្នុងការបញ្ចូលខ្លឹមសារអប់រំខ្លីៗ ទាក់ទងនឹងការលើក កម្ពស់សីល ធម៌ សង្គម និងតម្លៃស្ត្រី ទៅក្នុងបណ្តាភាពយន្ត ចម្រៀង ភាពយន្តខ្នាតធំ ភាពយន្តភាគ ឬវីដេអូរបស់ខ្លួន ហើយសូមប្រកាន់ភ្ជាប់នូវវប្បធម៌អហិង្សា និងលើកកម្ពស់ការរស់នៅប្រកបដោយភាពស៊ីវីល័យ ឱ្យសាកសមជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី « តួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការ លើកកម្ពស់ សីលធម៌សង្គម និងទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារ តាមរយៈវីដេអូខ្លី» នៅទីស្ដីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នា ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងថា បច្ចុប្បន្នវិស័យភាពយន្ត នៅកម្ពុជា មានការរីកលូតលាស់គួរជាទីមោទនៈ ក្នុងនោះការផលិតវីដេអូកម្សាន្តនៅលើបណ្ដាញ សង្គមនានា ជាលក្ខណៈ ក្រុមឬបុគ្គល ក៏មានច្រើនគួរឱ្យកត់សម្គាល់។ ការផលិតភាពយន្តខ្លី ឬវីដេអូខ្លីទាំងនេះ គឺដើម្បីបម្រើដល់ការកម្សាន្តដល់មនុស្សគ្រប់វ័យ តែមានភាពយន្ត និងវីដេអូមួយចំនួនបានបង្កើត ឱ្យមាន វប្បធម៌ហិង្សា ការសងសឹក ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងអំពើហិង្សា ក្នុងទម្រង់ធ្ងន់ធ្ងរ ដែលជាវប្បធម៌មួយមិនល្អ នាំអោយក្មេងៗជំនាន់ក្រោយបែរជាយកមកចម្លង និងអនុវត្តតាម។

លោកជំទាវ ក៏បានឃើញពីការខិតខំប្រឹងប្រែងរបស់ផលិតករ អ្នកនិពន្ធ ម្ចាស់ផលិតកម្ម និងអ្នកផលិតមាតិកាកម្សាន្តលើបណ្ដាញសង្គមជាច្រើន ដែលបានផលិត ភាពយន្ត ឬវីដេអូដែលមានការបញ្ចូលខ្លឹមសារអប់រំ លើកកម្ពស់តម្លៃស្រ្តី និងទប់ស្កាត់ហិង្សា លើកុមារជាដើម តែនៅក្នុងកម្រិតមួយដែលមានចំនួនតិចនៅឡើយ ដែលទាមទារឱ្យយើងត្រូវរកប្រភពធនធានច្រើនក្នុងការយកមកផលិត ព្រោះផលិតករគាត់ផលិតអាស្រ័យលើទីផ្សារ និងចំណូល ត្រលប់មកវិញ។

លោកជំទាវ បានណែនាំ និងសូម ផ្ដល់ជាអនុសាសន៍មួយចំនួនដូចខាងក្រោម អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង វប្បធម៌និង វិចិត្រ សិល្បៈត្រូវតាមដានលើមាតិកា ខ្លឹមសារ រូបភាព និងការសម្ដែងតាមកម្មវិធីនានា ក៏ដូចជា ប្រព័ន្ធផ្សព្វផ្សាយគ្រប់រូបភាព និងការសម្ដែងផ្ទាល់ ដែលមានលក្ខណៈអាសអាភាស ប៉ះពាល់ដល់សីលធម៌សង្គម និងតម្លៃស្ត្រី, ត្រូវចាត់វិធានការរដ្ឋបាលនានា ក្នុងគោលដៅអប់រំណែនាំដល់ក្រុមគោលដៅ ឬបុគ្គល ដែលបង្កហេតុ, ក្នុងករណីមិនរៀងចាល អង្គភាព ឬមន្ទីរ ត្រូវធ្វើរបាយការណ៍បញ្ជូនមកក្រសួង ដើម្បីក្រសួងស្នើសុំកិច្ចសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ចផ្សេងទៀតចាត់វិធានការបន្ត។ លោកទាវជំរុញផលិតករ អ្នកនិពន្ធ សិល្បករ សិល្បការិនី អ្នកផលិតមាតិ ការសម្សាន្ត លើបណ្ដាញ សង្គម ត្រូវបញ្ជ្រាបខ្លឹមសារអប់រំក្នុងភាពយន្ត ឬវីដេអូ ដើម្បីចូលរួមទប់ស្កាត់ ការប្រើប្រាស់ អំពើ ហិង្សា លើ ស្ត្រីនិងកុមារ, ប្រកាន់ភ្ជាប់នូវសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ក្នុងការផលិតស្នាដៃដើម្បីយក ទៅផ្សព្វផ្សាយ នៅតាមបណ្ដាញសង្គម, ត្រូវបង្កប់ន័យអប់រំដល់ទស្សនិកជន អ្នកគាំទ្រ ជាពិសេសយុវជន និងកុមារ, ត្រូវបញ្ឈប់រាល់ខ្លឹមសារ ឬរូបភាព ដែលបង្កឱ្យមានការប៉ះពាល់ដល់ សីលធម៌សង្គម ប្រពៃណី ទំនៀមទម្លាប់ និងតម្លៃស្ត្រី, ត្រូវបង្កើតស្នាដៃដែលមានផលវិជ្ជមានដល់បុគ្គល ក្រុម សហគមន៍ និងសង្គមជាតិផងដែរ៕ (អត្ថបទ និងរូបភាប៖ ហួត រដ្ឋា)

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm