រដ្ឋសភាកំណត់យកថ្ងៃទី២០សីហាខាងមុខ ដើម្បីពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់​ស្ដីពីកា​រគ្រ​ប់គ្រងរដ្ឋបាលឃុំ-សង្កាត់

2026/08/18 01:46:45 pm        132

ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តតាមរបៀបវារៈមួយចំនួន។

ជាលទ្ធផល កិច្ចប្រជុំបានអនុម័តកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ គឺជាការកែទម្រង់គតិយុត្តដ៏សំខាន់មួយ ដែលគណៈកម្មការជំនាញនៃរដ្ឋសភាកម្ពុជាបានពិនិត្យ និងពិភាក្សា អនុម័តយកទី២០ ខែសីហាខាងមុខ ដើម្បីពិភាក្សា និងអនុម័ត។ សេចក្តីព្រាងច្បាប់វិសោធនកម្មនេះមាន មានចំនួន ២ មាត្រា៖ មាត្រាមួយ៖ ចែងអំពីការធ្វើវិសោធនកម្មដោយកែប្រែមាត្រាចំនួន ៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ រួមមាន មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ និងមាត្រា៣៨។ មាត្រាពីរ៖ ចែងអំពីការអនុវត្តបទប្បញ្ញត្តិនៃច្បាប់នេះ ចាប់ពីការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៦ តទៅ។

គោលបំណងសំខាន់នៃវិសោធនកម្ម គឺដើម្បីពង្រឹងរដ្ឋបាលមូលដ្ឋាន៖ កែសម្រួលរចនាសម្ព័ន្ធដឹកនាំ មុខងារ និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ ឱ្យស្របតាមការវិវត្តនៃនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា និងរៀបចំការបោះឆ្នោត៖ រៀបចំមូលដ្ឋានគតិយុត្តឱ្យបានច្បាស់លាស់ សម្រាប់ការគ្រប់គ្រង និងការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដែលនឹងត្រូវជ្រើសរើសសម្រាប់អាណត្តិទី៦ ខាងមុខ៕

អត្ថបទដែលទាក់ទង

នាវាល្បាតសមុទ្ររបស់អង់គ្លេសមួយគ្រឿងនឹងចូលសំចតនៅមូលដ្ឋានសមុទ្ររាមកម្ពុជារយៈពេល ៨ថ្ងៃក្នុងខែសីហានេះ
2026/08/18 01:58:15 pm        210
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ម៉ាឡេស៊ី ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ដើម្បីបន្ត​ពង្រឹង​ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ
2026/08/18 01:57:07 pm        106
ការដាក់បញ្ចូលបេក្ខភាពតំបន់រ៉ាមសារព្រែកទាល់ជាឧទ្យានបេតិកភណ្ឌអាស៊ាននឹងអាចជំរុញវិស័យទេសចរណ៍
2026/08/18 01:53:38 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពានបាល់ទះ សម្ដេចធិបតី នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីពង្រឹង​ក្រុម​កម្ពុជា​ត្រៀម​ការ​ប្រកួត​អន្ដរជាតិនានា

2026/08/18 02:17:16 pm
​ព្រះខ័នរាជស្វាយរៀង ត្រូវជួបជើងឯករង AFC Champion League Elite, Machida Zelvia
2026/08/18 02:04:22 pm
​នាវាល្បាតសមុទ្ររបស់អង់គ្លេសមួយគ្រឿងនឹងចូលសំចតនៅមូលដ្ឋានសមុទ្ររាមកម្ពុជារយៈពេល ៨ថ្ងៃក្នុងខែសីហានេះ
2026/08/18 01:58:15 pm
​មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ម៉ាឡេស៊ី ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ដើម្បីបន្ត​ពង្រឹង​ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ
2026/08/18 01:57:07 pm
​ការដាក់បញ្ចូលបេក្ខភាពតំបន់រ៉ាមសារព្រែកទាល់ជាឧទ្យានបេតិកភណ្ឌអាស៊ាននឹងអាចជំរុញវិស័យទេសចរណ៍
2026/08/18 01:53:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/18 02:32:45 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm