ពេលនេះក្លឹបបាល់ទាត់ទាំងពីររបស់កម្ពុជា ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោនបានដឹងគូប្រកួតរៀងៗខ្លួនហើយការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបលំដាប់ទី២ទ្វីបអាស៊ី២០២៦/២០២៧ (AFC Champion League Two 2026/2027) តំបន់អាស៊ីខាងកើត ពេលការចាប់ឆ្នោតធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ នៅប្រទេសម៉ាឡេស៊ី។
លទ្ធផលការចាប់ឆ្នោតបានបង្ហាញថាជើងឯកកម្ពុជាព្រះខ័នរាជស្វាយរៀង ស្ថិតនៅក្នុងពូលG ជាមួយក្លឹបបាល់ទាត់ Machida Zelvia ជើងឯករង AFC Champion League Elite រដូវកាល២០២៥-២០២៦ របស់ជប៉ុន Shanghai Shenhua ជើងឯករងលីគកំពូលប្រទេសចិន និងក្លឹប Tampines Rovers ជើងឯករងលីគកំពូលសិង្ហបុរី។
ចំណែកភ្នំពេញក្រោនស្ថិតនៅក្នុងពូល H ជាមួយក្លឹបកូរ៉េខាងត្បូង Gangwon FC ដែលធ្លាក់ពីការប្រកួតជម្រុះ AFC Champion League Elite, Kuching Cityជើងឯករងលីគកំពូលម៉ាឡេស៊ី និងក្លឹបKitchee ជើងឯកលីគកំពូលចិនហុងកុង)។
ការប្រកួតវគ្គចែកពូលពានលំដាប់ទី២ទ្វីបអាស៊ីនេះ នឹងដំណើរការប្រកួតពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦៕



