លោក Conor៖ គ្មានលេសត្រូវប្រកែក ក្រោយ ISI ផ្ដល់អ្វីៗគ្រប់យ៉ាង និងចាំអ៊ុតលទ្ធផលនៅចុងរដូវកាល

2026/08/18 03:06:45 pm        473

លោក Conor Nestor គ្រូបង្វឹកក្លិប ISI ដង្កោសែនជ័យ ថា គ្មានលេសត្រូវប្រកែកឡើយ ក្រោយប្រធានក្លិបលោក កាំង សេន បានផ្ដល់អ្វីៗទាំងអស់ ដែលលោកចង់បាន ហើយលោកនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ខណៈលទ្ធផលត្រូវរង់ចាំអ៊ុលមើលជាក់ស្ដែងក្រោយបញ្ចប់រដូវកាល។

ការលើកឡើងនេះ ស្របពេល ISI ដង្កោសែនជ័យ បានបន្ថែមការវិនិយោគនាំយកកីឡាករអន្ដរជាតិ ៤រូបទៀត មកពង្រឹងក្រុម រួមមានខ្សែការពារសញ្ជាតិប្រេស៊ីល Matheus Freitas អតីតសមាជិកក្លិបអង្គរថាយហ្គឺរកាលពីរដូវកាលមុន, អតីតខ្សែប្រយុទ្ធដ៏លេចធ្លោររបស់ភ្នំពេញក្រោន Shimizu Shintaro រួមទាំងកីឡាករជប៉ុន ២រូបទៀត គឺខ្សែការពារ Takahiro Tezuka ផ្ទេរមកពីក្លិប Bangkok FC និងខ្សែប្រយុទ្ធ Daizo Horikoshi ផ្ទេរមកពីក្លិប NWS Spirit FC នៃលីគទី៣ អូស្ដ្រាលី។

ក្នុងនាមគ្រូបង្វឹកលោកបានស្វាគមន៍កីឡាករចំណូលថ្មី ព្រមទាំងកីឡាករផ្សេងៗទៀត ដែលក្លិបបាននាំចូលជាបន្ដបន្ទាប់ កាលពីថ្មីៗ ហើយលោកសង្ឃឹមពួកគេ នឹងរួមគ្នាជួយក្លិបសម្រេចបានលទ្ធផលល្អប្រសើរនារដូវកាលថ្មី ។

អតីតគ្រូបង្វឹកព្រះខ័នរាជស្វាយរៀងដដែលបន្ដថា ភ្ជាប់ជាមួយការលើកឡើងពីអតីតកាលរបស់ក្លិប ISI ដែលឈរបាតតារាងកាលពីរដូវកាលមុន លោកថា ខ្លួនក៏ធ្លាប់ដឹកនាំក្រុមមិនចាញ់សោះ ៣៣ប្រកួតដែរ ។ ដូច្នេះអ្វីដែលត្រូវធ្វើ គឺធ្វើឲ្យអនាគតក្លិបល្អប្រសើរបំផុត។

គួរដឹងថា ដើម្បីត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលគ្រោងនឹងត្រឡប់មកវិញ នាដើមខែកញ្ញាខាងមុខ ក្លិប ISI ដង្កោសែនជ័យ បានធ្វើការរុះរើស និងរៀបចំក្រុមទ្រង់ទ្រាយធំ ទាំងក្រុមការងារគ្រូបង្វឹក ដែលដឹកនាំដោយលោក Conor Nestor ក៏ដូចជាកីឡាករ ទាំងខ្មែរ និងបរទេស សុទ្ធសឹងជាកីឡាករមានគុណភាព និងបទពិសោធន៍ តួយ៉ាងដូចជាកីឡាករ ធារី ចន្ថាប៊ីន, កីឡាករអាហ្វ្រិកខាងត្បូងសញ្ជាតិខ្មែរ កាន់ ម៉ូ, កីឡាករជប៉ុនសញ្ជាតិខ្មែរ Yudai Ogawa, គួច សុកុម្ភៈ និងអ្នកចាំទី ហ៊ុល គឹមហ៊ុង ជាដើម មុននាំចូលកីឡាករបរទេសថ្មីទាំង ៤រូបនេះ។

ការវិនិយោគដ៏សម្បើមនេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយរំពឹងក្រុមបាតតារាងកាលពីរដូវកាលចាស់នេះ នឹងអាចបង្កព្យុះភ្លៀងដល់បណ្ដាក្លិបធំៗ ហើយអាចឈានទៅប្រកួតប្រជែងតំណែងជើងឯកទៀតផង៕ អត្ថបទ លី ឈុនឡា





 

អត្ថបទដែលទាក់ទង

ការប្រកួតជើងឯកអត្តពលកម្មជនពិការថ្នាក់ជាតិឆ្នាំនេះ ជា​ការ​ស្វែង​រក​កីឡាករ​ថ្មី​ត្រៀម​ចូល​រួម​កីឡា​អាស៊ី​នៅ​ជប៉ុន
2026/09/15 01:06:51 pm        1
មន្ដ្រីទេសចរណ៍ រំពឹងព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នឹងបន្សល់ផលិតផល និងការចងចាំដ៏ល្អសម្រាប់ភ្ញៀវជាតិ-អន្ដរជាតិ
2026/09/15 12:18:47 pm        1
លីគនារី រកឃើញបេក្ខភាព Play-Off ត្រូវជួបគ្នាចុងសប្ដាហ៍នេះ នៅស្ដាតអូឡាំពិក
2026/09/15 10:25:36 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីក្រសួងការងារ អបអរសាទរ និងផ្ដល់អាហារូបករណ៍នៅសាលា TVET ដល់សិស្សប្រឡងបាក់ឌុបក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

2026/09/15 06:03:45 pm
​រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការលើកឡើងការចោទប្រកាន់ច្រើនរបស់ថៃ មិនមានន័យថា មានទឡ្ហីករណ៍ផ្លូវច្បាប់ខ្លាំងជាងនោះទេ
2026/09/15 05:56:20 pm
​ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអាល្លឺម៉ង់កម្ពុជាប្ដេជ្ញាខិតខំលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត
2026/09/15 05:35:05 pm
​រុស្ស៊ីបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែននៅទីក្រុងគីវ
2026/09/15 05:23:38 pm
​ក្រសួងវប្បធម៌កម្ពុជាអះអាងថា ទាហានថៃបានលួចវត្ថុបុរាណមួយចំនួនចេញពីប្រាសាទខ្មាររបស់ខ្មែរ
2026/09/15 05:22:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/14 08:05:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm