សមាគមអភិវឌ្ឍន៍សង្គមខ្មែរ៖ ការនាំចេញផលិតផលស្រស់ និងកែច្នៃត្រូវតែដើរទន្ទឹមគ្នា ចៀសវាងការជុញផលិតផលលើទីផ្សារ

2026/08/18 03:35:12 pm        76

ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ ថ្លែងថា ការនាំចេញផលិតផលស្រស់ទៅកាន់ទីផ្សារក្រៅប្រទេស និងលើកកម្ពស់ការកែច្នៃចេញ ជាផលិតផលសម្រេច, ស្ថិតក្នុងពេលបច្ចុប្បន្ននេះត្រូវតែដើរទន្ទឹមគ្នា ដើម្បីគាំទ្រដល់កសិករ ចៀសវាងការកក់ស្ទះ ឬការជុញផលិតផល លើទីផ្សារ។ 

ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការនាំចេញ ផលិតផលស្រស់ទៅទីផ្សារប្រទេស និងការជំរុញកែច្នៃផលិតផលក្នុងស្រុក នេះថា វិស័យកសិកម្មបានកំពុងដើរតួយ៉ាងសំខាន់ សម្រាប់ ជាសន្តិសុខស្បៀងក្នុងស្រុកផង ការកែច្នៃ និងបម្រើដល់ទីផ្សារនាំចេញផលដែរ ជាក់ស្តែងការនាំចេញផលិតផលស្រស់របស់កម្ពុជា នៅ ក្នុងរយៈពេល ៧ ខែ ឆ្នាំ២០២៦ឃើញថា មានកំណើនកើនឡើងគួរកត់សម្គាល់ គាំទ្រដោយទីផ្សារសំខាន់ៗដូចជា វៀតណាម ជប៉ុន ជាពិសេសការនំាចេញទៅកាន់ទីផ្សារចិន ដែលបានកំពុងហក់កើនឡើង ស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃប្រទេសទាំងពីរ។

ឯកឧត្តម បន្ថែមថា ចំណែកការកែច្នៃផលិតផលចេញពីវិស័យកសិកម្មវិញឃើញថា បាននិងកំពុងកើតឡើងជាបន្តបន្ទាប់ តាមរយៈការទទួលបានរោងចក្រកែច្នៃធំៗ និងការចូលរួមគាំទ្រកែច្នៃរបស់សហគ្រាសក្នុងស្រុកផងដែរ ប៉ុន្តែចំនួននេះនៅមានកម្រិត តិចតួចនៅឡើយ នឹងរំពឹងថា ទៅពេលខាងមុខកម្ពុជានឹងទទួលបានរោងចក្រ សហគ្រាសកែច្នៃកាន់តែច្រើនថែមទៀត។ ឯកឧត្តម បន្តថា ស្របបរិបថនេះ ការជំរុញនាំចេញផលិតផលស្រស់ទៅកាន់ទីផ្សារក្រៅប្រទេស និងលើកកម្ពស់ការកែច្នៃក្នុងស្រុក ចេញជា ផលិតផលសម្រេចផ្សេងៗ ត្រូវតែដើរទន្ទឹមគ្នា (ជំរុញដល់ការនាំចេញផលិតផលស្រស់ផង និងការកែច្នៃផង) ដើម្បីគាំទ្រដល់កសិករ ដែលជាអ្នកដាំដុះ និងនៅក្នុងអនុវិស័យកសិកម្មផ្សេងៗ ដើម្បីចៀសវាងដល់ការកក់ស្ទះ ឬការជុញផលិតផលរបស់ពួកគាត់លើទីផ្សារ។ 

ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើកឡើង ថា ជុំវិញវិស័យឧស្សាហកម្ម, នៅក្នុងពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី៣ ប្រព្រឹត្តទៅថ្មីៗនេះ ដែលរៀបចំដោយសភា- ពាណិជ្ជកម្មចិនប្រចាំកម្ពុជា និងមានការចូលរួមពីសភាពាណិជ្ជក​ម្មកម្ពុជា គឺបានពិភាក្សាគ្នាទៅវិញទៅមក ដោយក្នុងពិធីនោះវិស័យ ឯកជនក៏បានស្នើសុំឱ្យរាជរដ្ឋាភិបាលគិតគូរនៃការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កម្ពុជា ខណៈបច្ចុប្បន្នវិនិយោគិនបរទេសដែលវិនិយោគនៅ ក្នុងស្រុក បាននាំចូលនូវវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ផលិតកម្មយ៉ាងច្រើនលើសលុប។

ឯកឧត្តម បន្តថា ជុំវិញបញ្ហាខាងលើនេះ រដ្ឋនិងឯកជនក៏បានពិភាក្សានៅលើវិស័យសំខាន់ៗចំនួន៣ ដែលជាវិស័យអាទិភាព របស់កម្ពុជាដែលមានសក្តានុពលធំ ដើម្បីរុញដល់ការផលិតនៅកម្ពុជា បង្កើតបរិមាណតម្លៃកាន់តែប្រសើរ ដូចជាការកែច្នៃកសិ-ឧស្សា ហកម្ម (ការផលិតសំបកបង់ចេញពីកៅស៊ូ និងវិស័យកាត់ដេរជាដើម) ដើម្បីតភ្ជាប់ដល់ខ្សែច្រវាក់ផ្គង់ផ្គង់ទៅរោងចក្រ សហគ្រាស។ បញ្ហានេះប្រសិនបើកម្ពុជាផលិតវត្ថុធាតុដើមបានមួយចំណែកទៀត យើងនឹងមានផលិតកម្មពីដំណាក់កាល ដែលអាចបង្កើតការងារ និងប្រាក់ចំណូលក្នុងសេដ្ឋកិច្ចកាន់តែច្រើន៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

កម្ពុជា-ចិនដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមហ្យូអរកូត សម្រួលការទូទាត់រវាងប្រទេសទាំងពីរ
2026/08/18 03:48:08 pm        12
រដ្ឋបាលរាជធានីភ្នំពេញ បន្តស្តារប្រឡាយ និងប្រព័ន្ធលូនៅភូមិសាស្ត្រខណ្ឌបឹងកេងកង ដែលជាខណ្ឌទី៥ កណ្តាលក្រុងចុងក្រោយគេ
2026/08/18 03:18:01 pm        112
ក្រសួងបរិស្ថានជាមួយដៃគូប្រកាសអនុវត្តគម្រោងសាកល្បងប្រព័ន្ធញែកសំរាម សំណល់​រឹង​តាម​លំនៅឋាន ក្នុងក្រុងបាត់ដំបង
2026/08/18 02:48:43 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-ចិនដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមហ្យូអរកូត សម្រួលការទូទាត់រវាងប្រទេសទាំងពីរ

2026/08/18 03:48:08 pm
​កងកម្លាំងប្រដាប់អាវុធយេម៉ែន ធ្វើប្រតិបត្តិការយោធា ១៣៣ លើក ប្រឆាំងនឹងទីតាំងរបស់ក្រុមហ៊ូទី ក្នុង រយៈពេល ២៤ម៉ោង
2026/08/18 03:44:20 pm
​បេសកជន៖ អាហ្វហ្គានីស្ថានចង់ដោះស្រាយការខ្វែងគំនិតជាមួយប៉ាគីស្ថានតាមរយៈការចរចា ជាជាងប្រើកម្លាំង
2026/08/18 03:41:35 pm
​[UPDATE] អ្នក​ស្លាប់​ដោយសារ​ការបាញ់ប្រហារ ក្នុង​វិទ្យាល័យនៅភាគខាងត្បូងហ្វីលីពីន កើន​ឡើង​ដល់ ៤នាក់
2026/08/18 03:38:48 pm
​សមាគមអភិវឌ្ឍន៍សង្គមខ្មែរ៖ ការនាំចេញផលិតផលស្រស់ និងកែច្នៃត្រូវតែដើរទន្ទឹមគ្នា ចៀសវាងការជុញផលិតផលលើទីផ្សារ
2026/08/18 03:35:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/18 02:32:45 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm