កម្ពុជា-ចិនដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត សម្រួលការទូទាត់រវាងប្រទេសទាំងពីរ

2026/08/18 03:48:08 pm        3.5 K

កម្ពុជា-ចិនដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលការទូទាត់រវាងប្រទេសទាំងពីរ ដោយផ្តល់ លទ្ធភាពឱ្យអ្នកប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay (ឬ WeChat Pay) អាចស្កេនទូទាត់តាមខេអេចឃ្យូអរកូតក្នុងប្រទេស កម្ពុជា តាមរយៈបណ្តាញប្រតិបត្តិការទូទាត់របស់ Weixin Pay។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Ben Yang នាយកគ្រប់គ្រង Weixin Pay ប្រចាំ តំបន់អាស៊ីអាគ្នេយ៍ អាមេរិកខាងជើង និងអាមេរិកឡាទីន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យ ដំណើរការជាផ្លូវការ នៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន (ដំណាក់ កាលទី១៖ កម្មវិធីទូទាត់ចល័ត Weixin Pay ស្កេនខេអេចឃ្យូអរកូតនៅកម្ពុជា) នៅរាជធានីភ្នំពេញ។

ការដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ នឹងសម្រួលការទូទាត់រវាងប្រទេសទាំងពីរ ដោយផ្តល់លទ្ធភាព ឱ្យអ្នកប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay (ឬ WeChat Pay) អាចស្កេនទូទាត់តាមខេអេចឃ្យូអរកូតក្នុងប្រទេសកម្ពុជា តាម រយៈបណ្តាញប្រតិបត្តិការទូទាត់របស់ Weixin Pay។ ភ្ញៀវទេសចរចិនក៏នឹងទទួលបានភាពងាយស្រួលក្នុងការទូទាត់ថ្លៃអាហារ ទំនិញ ការធ្វើដំណើរ និងកន្លែងកម្សាន្តផ្សេងៗនៅទូទាំងប្រទេសកម្ពុជាផងដែរ។ ការអភិវឌ្ឍគម្រោងទូទាត់សងប្រាក់តាមរយៈឃ្យូអរកូតឆ្លង ដែននេះ បានឆ្លុះបញ្ចាំងជំហានឆ្ពោះទៅមុខ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់សងប្រាក់រវាងកម្ពុជានិងចិន។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល លើកឡើងថា សារៈប្រយោជន៍ជាយុទ្ធសាស្រ្តចំនួន២ ដែលទទួលបានពីការដាក់ឱ្យ ដំណើរការនេះរួមមាន៖ ១/ សម្រាប់ភ្ញៀវទេសចរបរទេសដែលប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay ជាពិសេសភ្ញៀវទេសចរ ដែលធ្វើដំណើរមកពីប្រទេសចិន អាចទទួលបានបទពិសោធន៍នៃការទូទាត់ដែលរហ័ស សុវត្ថិភាព និងងាយស្រួល ដោយពុំចាំបាច់ប្តូរ រូបិយប័ណ្ណកាន់សាច់ប្រាក់ផ្ទាល់ និងមិនតម្រូវឱ្យមានប័ណ្ណទូទាត់ និង ២/ សម្រាប់សហគ្រាសក្នុងស្រុករបស់កម្ពុជា រាប់ចាប់ពីម្ចាស់ អាជីវកម្ម ឬសហគ្រាសធំៗ រហូតដល់ SME ព្រមទាំងពាណិជ្ជករ អាចទទួលការទូទាត់ពីអតិថិជន ជាជនបរទេសបានកាន់តែច្រើន តាមរយៈខេអេចឃ្យូអរកួតដែលមានស្រាប់ ដោយពុំប្រឈមនឹងការកាត់កម្រៃប្រតិបត្តិការបន្ថែមនោះឡើយ។

លោក Ben Yang លើកឡើងផងដែរថា ការដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែននេះ បង្ហាញពីសមិទ្ធផលដ៏អស្ចារ្យ នៃការធ្វើអន្តរប្រតិបត្តិការការទូទាត់រាយឆ្លងដែនរវាងប្រទេសទាំងពីរ។ ការរប្រើប្រាស់ខេអេចយ្យូអរកូតតែមួយ សម្រាប់ការទូទាត់ទាំង អស់ និងរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រីកលទ្ធភាពនៃការទូទាត់ឱ្យកាន់តែមានសុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាព ជាពិសេស ផ្តល់លទ្ធភាពឱ្យភ្ញៀវទេសចរចិន អាចធ្វើប្រតិបត្តិការទូទាត់បានយ៉ាងងាយស្រួល ក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា។ ការអភិវឌ្ឍ ការទូទាត់ឆ្លងដែននេះ មិនត្រឹមតែជាការអភិវឌ្ឍមុខងារដែលសម្រួលក្នុងការទូទាត់របស់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការធ្វើអន្តរ ប្រតិបត្តិការទូទាត់ឆ្លងដែន ដោយផ្តោតសំខាន់លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ទូទាត់ សង្គតិភាពនៃបទប្បញ្ញត្តិ និង ការធ្វើឌីជីថលភាវូបនីយកម្មជាមួយពាណិជ្ជករផងដែរ។ លោកក៏បានប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការនេះ ជាពិសេសផ្សារភ្ជាប់ ជាមួយទស្សនវិស័យរបស់អាស៊ាន ក្នុងការជំរុញការទូទាត់រាយឱ្យកាន់តែប្រសើរឡើង៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងការងារ អបអរសាទរ និងផ្ដល់អាហារូបករណ៍នៅសាលា TVET ដល់សិស្សប្រឡងបាក់ឌុបក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
2026/09/15 06:03:45 pm        1
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការលើកឡើងការចោទប្រកាន់ច្រើនរបស់ថៃ មិនមានន័យថា មានទឡ្ហីករណ៍ផ្លូវច្បាប់ខ្លាំងជាងនោះទេ
2026/09/15 05:56:20 pm        1
ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអាល្លឺម៉ង់កម្ពុជាប្ដេជ្ញាខិតខំលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត
2026/09/15 05:35:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អេហ្ស៊ីប និងក្រិក ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា នៅសមុទ្រមេឌីទែរ៉ាណេ

2026/09/15 06:33:47 pm
​ក្រុមសង្រ្គោះរកឃើញសាកសព ខណៈឥណ្ឌូនេស៊ីបង្កើនប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួន ១២៩នាក់ ក្រោយនាវាលិច
2026/09/15 06:32:16 pm
​ក្រុមហ៊ូធីវាយប្រហារតាមច្រកអាកាសលើយេម៉ែន ក្រោយអារ៉ាប៊ីសាអ៊ូឌីត សន្យាឆ្លើយតបយ៉ាងមុតមាំ
2026/09/15 06:30:29 pm
​ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់ UN ត្រួតពិនិត្យសារធាតុអ៊ុយរ៉ានីញ៉ូមធម្មជាតិចំនួន ៧៣តោន នៅស៊ីរី
2026/09/15 06:28:43 pm
​ចិនជំរុញឲ្យសហរដ្ឋអាមេរិក «បញ្ឈប់ការត្រៀមធ្វើសង្គ្រាមក្នុងទីអវកាស»
2026/09/15 06:26:57 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/14 08:05:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm