កម្ពុជាប្រាប់ទៅឯកអគ្គរាជទូតកាណាដាអំពីការឈ្លានពានរបស់ថៃមកលើកម្ពុជាជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ

2026/08/18 04:55:06 pm        122

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតនៃប្រទេសកាណាដា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក) បានលើកឡើងអំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និង និងច្បាប់មនុស្សធម៌អន្តរជាតិ។

ឯកឧត្តម កែវ រ៉េមី បានសង្កត់ធ្ងន់ថា សកម្មភាពផ្សេងៗរបស់ភាគីថៃ បានរំលោភទៅលើច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន៖ ទី១- ការរើសអើងចំពោះពលករទេសន្តរប្រវេសន៍កម្ពុជា ដែលធ្វើការនិងរស់នៅក្នុងប្រទេសថៃ រួមទាំងការគំរាមកំហែង និងប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ។

ទី២-ការចាប់រំលោភបូកយ៉ាងព្រៃផ្សៃចំពោះពលការិនីខ្មែរចំណាកស្រុកម្នាក់ ពីសំណាក់យោធាថៃ នៅពេលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ។ ទី៣-ការវាយប្រហារដោយមិនរើសគោលដៅ ចូលជ្រៅមកលើដែនអធិបតេយ្យ​ភាពរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះ ចម្បាំងប្រភេទ F-16 , យន្តហោះ Gripen, និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និង សាធារណៈ រួមទាំង ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបង្កឱ្យមានជនភៀសសឹកជាង ៦៤ ម៉ឺននាក់។

ទី៤-ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) តាមរយៈការឈូសបំផ្លាញ ផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងតំបន់ឈ្លានពាននិងបន្តកាន់កាប់ ដោយខុសច្បាប់ និងការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ។ និងទី៥- ទោះបីជា មានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏រហូតមកដល់ពេលបច្ចុប្បន្ននេះ ជនភៀសសឹកជិត ២០ ០០០ នាក់ មិនអាចវិលត្រឡប់ទៅ លំនៅឋានរបស់ខ្លួនបាននោះទេ ដោយសារការកាន់កាប់ទឹកដីប្រទេសកម្ពុជាដោយខុសច្បាប់ របស់យោធាថៃ ការដាក់ពង្រាយបន្លាលួសនិងទូរកុងតឺន័រ ក៏ដូចជា ការបំផ្លាញផ្ទះសម្បែង របស់ប្រជាពលរដ្ឋកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីការលើកកម្ពស់ និងការការពារសិទ្ធិ អ្នកស្រឡាញ់ភេទដូចគ្នា នៅប្រទេសកម្ពុជា ដោយទទួលបានការណែនាំពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កុំឱ្យរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការ ប្រយ័ត្នប្រយែងប្រើប្រាស់ពាក្យពេចន៍ដែលនាំឱ្យមានការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំង ការចូលរួមរបស់ប្រទេសកម្ពុជាជាមួយនឹងប្រទេសបារាំង ក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពី “ការធ្វើឱ្យលែងមានទោសជាសកលនៃការស្រឡាញ់ភេទដូចគ្នា (Towards Universal Decriminalization of Homosexuality)”។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ មានលក្ខណៈល្អប្រសើរ និងការដាក់ប្រអប់បណ្តឹងរបស់ គ.ស.ម.ក. នៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ។

ក្នុងឱកាសនោះ ឯកឧត្តម Christian DesRoches បានថ្លែងអំណរគុណ ឯកឧត្តមទេសរដ្ឋមន្ត្រី ចំពោះកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងបានចែករំលែកព័ត៌មានដ៏មានសារៈសំខាន់ ព្រមទាំង ឯកឧត្តមបានទទួលស្គាល់ ការរីកចម្រើនរបស់ប្រទេសកម្ពុជា។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីគោលបំណង ក្នុងការជំរុញនិងការនាំយកអ្នកវិនិយោគកាណាដាមកកាន់កម្ពុជា ហើយ ឯកឧត្តមសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសកាណាដា នឹងកាន់តែរឹងមាំ៕

អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

គណៈកម្មការទី១ នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីរិះរកយន្តការរួមធ្វើការងារពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សដើម្បីផលប្រយោជន៍ប្រជាជន
2026/08/19 04:12:16 pm        36
កាកបាទក្រហមកម្ពុជា នាំយកព្រះរាជអំណោយចែកជូនគ្រួសារភៀសសឹក និងអតីត​យុទ្ធជនជាង ១ពាន់គ្រួសារ នៅខេត្តឧត្តរមានជ័យ
2026/08/19 03:27:01 pm        130
គណៈប្រតិភូជាន់ខ្ពស់កម្ពុជា-ចិន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់​និង​រៀបចំ​មន្ទីរ​ពិសោធន៍​សុខភាពសត្វ
2026/08/19 03:15:48 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីទួរគីចុះហត្ថលេខាលើច្បាប់ផ្តល់ការលើកលែងទោសតាមលក្ខខណ្ឌដល់សមាជិក PKK រាប់ពាន់នាក់

2026/08/19 04:14:16 pm
​គណៈកម្មការទី១ នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីរិះរកយន្តការរួមធ្វើការងារពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សដើម្បីផលប្រយោជន៍ប្រជាជន
2026/08/19 04:12:16 pm
​UN៖ ការផ្ទុះនៅសាលារៀនអាហ្វហ្គានីស្ថានបានបណ្តាលឲ្យកុមារយ៉ាងតិច ៤២នាក់ រងរបួស
2026/08/19 04:10:34 pm
​លោក Trump បានបង្ហោះផែនទីបង្ហាញច្រកសមុទ្រ Hormuz ជាទឹកដីរបស់សហរដ្ឋអាមេរិក
2026/08/19 03:44:39 pm
​អាមេរិករិះគន់ការបង្កើនភាពតានតឹងដោយមិនចាំបាច់ បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើប្រទេសស៊ីរី
2026/08/19 03:37:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 02:08:48 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm