ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មានមោទនភាពចំពោះយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានគ្រប់គ្រងស្ថាន ភាពជំងឺកូវីដ-១៩បានល្អ រហូតគ្មានអ្នកឆ្លង ក្នុងរយៈពេលចុងក្រោយនេះ ។
ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ បាននិយាយថា រយៈពេលបីថ្ងៃចុងក្រោយនេះ ពួកគេពិតជាសប្បាយចិត្តណាស់ ដែលទទួលដំណឹងថា មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ដែលវាបានបង្កផលលំបាកអស់ រយៈពេលពីរឆ្នាំមកហើយ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋ ពិសេសគឺសុខភាពសាធារណៈតែម្ដង។
ប្រជាពលរដ្ឋ បានកោតសរសើរចំពោះការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់សម្ដេចតេ ជោ ហ៊ុន សែន ដែលបានប្រើយុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំងជូនពលរដ្ឋ ដែលមកដល់ពេលនេះ ស្ទើរតែគ្រប់គ្នាហើយនោះធានាដល់ការបើកដំណើរការប្រទេសឡើងវិញជាធម្មតា ធ្វើឱ្យការរស់នៅ និងប្រកបរបរ អាជីវកម្ម មានភាពប្រសើរជាងមុន។
ប្រទេសកម្ពុជា រយៈពេលបីថ្ងៃមកនេះ មិនបានកត់ត្រាអ្នកឆ្លងជំងឺកូវីដ-១៩នោះទេ ដែលនេះបាន បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋ ក្នុងការចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រហូតបានទទួលជោគជ័យ៕ អត្ថបទ៖ សេក ឧត្តម