កីឡាករ​-​កីឡា​ការិនី​ប្រដាល់​សកល​បង្ហាញ​ទំនុក​ចិត្ត​រៀង​ៗ​ខ្លួន មុន​ចេញទៅ​ប្រកួត​ស៊ី​ហ្គេម​

2022/05/10 07:15:31 pm        213

​ប្រដាល់​សកល៖ កីឡាករ​-​កីឡា​ការិនី​ប្រដាល់​សកល​ជម្រើស​ជាតិ​កម្ពុជា បាន​បង្ហាញ​ទំនុក​ចិត្ត​រៀង​ៗ​ខ្លួនសម្រាប់​ការ​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយនា​ពេល​ខាង​មុខ បន្ទាប់ពី​ពួកគេ​បាន​បោះជុំរុំ​ហ្វឹកហាត់​ក្រៅ​ស្រុក​នាពេល​កន្លងមក។

​កីឡាករ វី សុ​ភ័ស និង ទូច ដេវីត ដែល​ទើប​ត្រឡប់​មកពី​ហ្វឹកហាត់នៅ​ប្រទេស​ថៃកាលពី​ថ្មីៗបាន​បញ្ជាក់​ថា ក្រៅ​បោះជុំរុំ​ហ្វឹកហាត់​នៅ​ថៃ​ជាង ១​ខែ ពួកគេ​សម្គាល់​ឃើញ​មាន​ភាព​រីកចម្រើន​ច្រើន ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ជំនឿ​ចិត្ត​ខ្ពស់​លើ​ខ្លួនឯងសម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នាពេលខាងមុខ ពិសេស​កីឡាករ វី សុ​ភ័ស ទោះបី​របួស​របស់គេមិនទាន់​សះស្បើយ ១០០% ក៏ដោយ។​ ​ចំណែក​កីឡាការិនី វី ស្រី​ស្រស់ និង​កីឡាករ នៅ សុខ​ទី ដែល​ទើប​ត្រឡប់​មកពី​ហ្វឹកហាត់នៅ​សាធារណៈរដ្ឋ​កូរ៉េបានលើកឡើង​ស្រដៀង​គ្នា​ថា ការហ្វឹកហាត់​នៅ​កូរ៉េ ១​ខែ ពួកគេ​ក៏មាន​ការរីកចម្រើន​ច្រើន​ដែរពិសេស​លើ​កម្លាំង ដែល​ជំរុញ​ឲ្យ​ពួកគេ​កាន់តែ​មានការ​ប្ដេជ្ញាចិត្ត​ខ្ពស់ សម្រាប់​ការត្រៀម​បង្ហាញខ្លួន​លើកដំបូងក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​នេះ។​

​សូមបញ្ជាក់ថា ការលើកឡើង​របស់​កីឡាករ​-​កីឡាការិនី​ប្រដាល់សកល​ជម្រើសជាតិ​កម្ពុជា ធ្វើឡើង​ក្នុងជំនួប​សំណេះ​សំណាលក្រោម​វត្តមាន​លោក​សាស្ដ្រាចារ្យ​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា រួមជាមួយ​ថ្នាក់ដឹកនាំ​សហព័ន្ធកាលពី​ថ្ងៃទី​០៩ ខែឧសភា​ម្សិលមិញ មុន​ប្រតិភូ និង​អត្ត​ព​លិ​ក​ប្រដាល់សកល​កម្ពុជាចាក​ចេញពី​មាតុភូមិនា​ថ្ងៃទី​១២ ខែឧសភា​ខាងមុខ។​ ​ក្នុងជំនួប​សំណេះសំណាល​នោះដែរ ក្រៅពី​ការ​ផ្ដាំ​ផ្ញើ និង​ការលើកទឹកចិត្ត លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​សហព័ន្ធ​ក៏បាន​ឧបត្ថម្ភ​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ប្រដាល់​សកល​ក្នុង​ម្នាក់ៗ ២០០​ដុល្លារ រួមជាមួយ​លោក Masahiro Isobe នាយក​ប្រតិបត្តិ​គណៈកម្មការ​ប្រដាល់​សកល​អាជីពក៏បាន​ឧបត្ថម្ភ​ការ​ថវិកា ៤០០​ដុល្លារដល់​កីឡាករ​-​កីឡាការិនី​ប្រដាល់សកល​កម្ពុជា​ទាំង ៨​រូប​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        101
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        117
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm