វាយកូនគោល៖ កីឡាករវាយកូនគោលអូស្ត្រាលី Matt Jones បានក្លាយជាជើងឯកនៃការប្រកួតកម្មវិធី Honda Classic ដែលជាពានដំបូងក្នុងរយៈពេល ៧ឆ្នាំនៅក្នុងក្របខណ្ឌ PGA Tour។ មុនឈានដល់ថ្ងៃចុងក្រោយ Matt Jones គឺជាអ្នកនាំមុខគេស្រាប់ទៅហើយ មុនពេលដែលកីឡាករវ័យ ៤០ឆ្នាំរូបនេះធ្វើបាន ២អាន់ឌើផាបន្ថែមទៀត និងសរុបពិន្ទុ ១២អាន់ឌើផាដើម្បីគ្រងជើងឯក Hando Classic និងជាពាន PGA Tour លើកដំបូងគិតពីឆ្នាំ២០១៤។

កីឡាករអាមេរិក Brandon Hagy បានលេខ២ ក្រោយធ្វើបានសរុប ៧អាន់ឌើផា តាមពីក្រោយដោយកីឡាករ ៦នាក់ផ្សេងទៀតធ្វើបាន ៦អាន់ឌើផាដូចគ្នា។ ដោយឡែកលទ្ធផលសំខាន់ៗផ្សេងទៀតមានដូចជា កីឡាករអាមេរិក Zach Johnson ធ្វើបាន ៥អាន់ឌើផា, កីឡាករអូស្ត្រាលី Adam Scott ៤អាន់ឌើផា ស្មើគ្នានឹងកីឡាករអាមេរិក Steve Stricker ខណៈ Phil Mickelson ធ្វើបាន ១អាន់ឌើផា៕
អត្ថបទ៖នាង សុភាវុធ