កសិករខេត្តកំពង់ចាម អំពាវនាវអ្នកប្រើប្រាស់ជួយគាំទ្រផលិតកសិផលខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀត

2026/08/19 12:50:46 pm        238

ប្រជាកសិករផលិតខ្នាតតូច ដែលទទួលបានការគាំទ្រពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(អេមស៍) របស់ក្រសួងពាណិជ្ជកម្ម បានអះអាងថា ជីវភាព និង​មុខរបររបស់ពួកគាត់មានភាពប្រសើរឡើង ខណៈការលក់ផលិតផលនានាក្នុងស្រុកកាន់តែមានទីផ្សារ ជាពិសេសនៅពេលទទួលបានឱកាសចូលរួមលក់ដូរនៅ «ផ្សារផលិតផលខ្មែរ» ដែលរៀបចំដោយក្រុមការងារគម្រោងអេមស៍ នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម នៅរៀងរាល់ចុងសប្តាហ៍។

លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងជាប្រធានគ្រប់គ្រងគម្រោង អេមស៍ ថ្នាក់ខេត្ត ក្នុងពិធីសម្ពោធបើក «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» ដែលត្រូវបានរៀបចំរួមគ្នាជាមួយ «ផ្សារផលិតផលខ្មែរ» ក្នុងខេត្តកំពង់ចាម កាលពីកន្លងទៅនេះ បានបង្ហាញសុទិដ្ឋិនិយម​ចំពោះលទ្ធ​ផល ដែល​ទទួល​បានពីការអនុវត្តគម្រោង ដោយបញ្ជាក់ថា កសិករចំនួនជាង ៧ ៨០០គ្រួសារ បានទទួលការគាំទ្រពីគម្រោង ជាពិ​សេ​សតាមរយៈការសម្របសម្រួលរវាងវិស័យឯកជន ក្រុមអ្នកផលិត និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹង និងអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងទីផ្សារកសិកម្ម។

 លោកបានបន្តថា តាមរយៈការគាំទ្ររបស់គម្រោង អេមស៍ ជីវភាពរបស់ប្រជាពលរដ្ឋដែលជាកសិករខ្នាតតូច និងជាអាជីវករ មានភាពប្រសើរឡើងជាងមុន ព្រោះពួកគាត់ទទួលបានឱកាសភ្ជាប់ទៅកាន់ទីផ្សារកាន់​តែ​ច្រើ​ន និងមានការសម្របសម្រួលជាមួយអ្នកទិញ និងវិស័យឯកជន។

ក្រុមកសិករខេត្តកំពង់ចាម បានលើកឡើងថា ការចូលរួមក្នុងគម្រោង អេមស៍ បានផ្តល់ឱកាសឱ្យមានកន្លែងលក់ផលិតផលជាក់លាក់ និងអាចជួបអតិថិជនដោយផ្ទាល់។ ពួកគាត់ បានឱ្យដឹងស្រដៀងគ្នាទៀតថា ពីមុនពិតជាមានការព្រួយបារម្ភអំពីទីផ្សារ ពេលផលិតផលបានហើយ មិនដឹងថាត្រូវយក​ទៅលក់​នៅទី​ណា ឬលក់ឱ្យអ្នកណាទេ។ ប៉ុន្តែ បន្ទាប់ពីបានចូលរួមក្នុងផ្សារផលិតផលខ្មែរ គឺបានជួយឱ្យយើងមានឱកាសបង្ហាញផលិតផល និងលក់ដោយផ្ទាល់ទៅអតិថិជន។

យុទ្ធនាការផលិតផលជាតិ បង្កើតឡើងក្នុងគោលបំណងពង្រីកទីផ្សារក្នុងស្រុក បង្កើតឱកាសឱ្យអ្នកផលិត សហគ្រាសមីក្រូធុនតូច និងមធ្យម បានដាក់បង្ហាញ និងលក់ផលិផលដោយផ្ទាល់ សំដៅលើកកម្ពស់មោទនភាពជាតិ «បណ្តុះទំលាប់ខ្មែរជួយខ្មែរ» និងបង្កើនទំនុកចិត្តលើគុណភាពផលិតផលជាតិ ព្រមទាំងតភ្ជាប់បណ្តាញអាជីវកម្ម និងជាវេទិកាជួបជុំផលិតករ និងអ្នកចែកចាយក្នុងតំបន់។ សូមបញ្ជាក់ថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) គឺជាគម្រោងអនុវត្តដោយ ក្រសួងពាណិជ្ជកម្ម នៅក្នុងខេត្តគោលដៅចំនួន១៨ ដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម ក្នុងគោលបំណង ជំរុញកំណើនទីផ្សារប្រកបដោយបរិយាបន្ន សម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍចង្កោមអាជីវកម្មតាមជនបទ ដែលអ្នកផលិតជាក្រុមកសិករខ្នាតតូច ក្នុងនោះកសិករក្រីក្រ ក៏អាចទទួលបានផលប្រយោជន៍រួមគ្នា៕អត្ថបទ៖ ឈិត បូរ៉ាវី

 

អត្ថបទដែលទាក់ទង

អាជ្ញាធរមូលដ្ឋាន ជំរុញផ្សព្វផ្សាយដល់ពលរដ្ឋឲ្យទៅចុះឈ្មោះថ្មី និងធ្វើជីវមាត្របញ្ជីឈ្មោះឡើងវិញ ត្រៀមសម្រាប់ការបោះឆ្នោត
2026/10/19 03:17:00 pm        1
វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ
2026/10/19 01:49:34 pm        1
អ្នកនាំពាក្យ៖ ជាប្រទេសស្រឡាញ់តម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់
2026/10/19 01:48:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអាល់បានីបដិសេធមិនលាលែងពីតំណែង ខណៈការតវ៉ាហិង្សាឈានចូលដល់ថ្ងៃទី៦

2026/10/19 03:55:34 pm
​អ៊ីរ៉ង់៖ នាវាដឹកប្រេងមួយគ្រឿងដែលបំពានបានផ្ទុះក្រោយបុកគ្រាប់មីននៅច្រកសមុទ្រ Hormuz
2026/10/19 03:54:11 pm
​អ៊ុយក្រែនបាញ់ដ្រូនជាង ១.០០០ គ្រឿងទៅរុស្ស៊ី ខណៈលោក ត្រាំ និងលោក ហ្សេឡិនស្គី បន្តជម្លោះពាក្យសម្តី
2026/10/19 03:53:31 pm
​រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់​ថ្មី ព្រមានពី «ការខូចខាត​ដ៏​ធំធេង​» ប្រសិនបើអាមេរិកបើកការវាយប្រហារ
2026/10/19 03:53:12 pm
​ណាតូប្រញាប់បញ្ចាល់បញ្ចេញយន្តហោះចម្បាំង ក្រោយរកឃើញយានដ្រូនសង្ស័យនៅលើដែនអាកាសលីទុយអានី
2026/10/19 03:21:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm