សម្តេចធិបតី ប្រកាសស្វាគមន៍រាល់អ្នកមានបំណងចូលរួមជួយជាតិទោះបីមិនចូលបក្សប្រជាជនកម្ពុជាក៏ដោយ

2026/08/19 01:00:35 pm        150

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសស្វាគមន៍រាល់បញ្ញវន្ត និងអ្នកនយោបាយដែលមានឆន្ទៈចូលរួមផ្ដល់មតិយោបល់ និងគំនិតដើម្បីកសាង អភិវឌ្ឍប្រទេសជាតិ ទោះបីជាពួកគេមិនចូលរួមជាមួយគណបក្សប្រជាជនក៏ដោយ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានប្រកាសស្វាគមន៍បែបនេះក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនោះសម្ដេចធិបតីបានថ្លែងថា កាលពីពេលថ្មីៗនេះសម្ដេចបានជួបជាមួយអ្នកវិភាគសង្គម អ្នកនយោបាយជើងចាស់ម្នាក់ ហើយអ្នកនយោបាយនោះសួរសម្ដេចថា បើមានបញ្ញវន្តទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសច្រើន ដែលមិននៅក្នុងជួររាជរដ្ឋាភិបាលទេ ហើយគេចង់ជួយជាគំនិត យោបល់ ទៅលើប្រធានបទមួយចំនួនដែលគេចាប់អារម្មណ៍ តើសម្ដេចទទួលឬអត់?

សម្ដេចឆ្លើយតបថា សម្ដេចមិនដែលអត់ទទួលទេ! សម្ដេចធិបតីបញ្ជាក់ថា បើមានហេតុផលត្រឹមត្រូវ កុំឱ្យតែជេរយកៗបែបនេះ សម្ដេចមិនស្ដាប់ទេ។ តែបើអ្នកវិភាគច្បាស់លាស់ ផ្អែកលើមូលដ្ឋាន អត់ចាំបាច់ស្របជាមួយរដ្ឋាភិបាល ឬគណបក្សប្រជាជនទេ គឺរដ្ឋាភិបាល និងសម្ដេចចង់បាននូវចំណុចខ្វះខាតដើម្បីពង្រឹងដែលនេះគឺជាចំណុចល្អ, ពីព្រោះចំណុចស្រប សម្ដេចដឹងហើយហើយគោលនយោបាយសម្ដេចអ្នកដាក់, ប៉ុន្ដែសម្ដេចចង់បានការវាយតម្លៃមួយដែលត្រឹមត្រូវ ច្បាស់លាស់ហើយសម្ដេចស្វាគមន៍ទាំងអស់។

ក្នុងឱកាសនោះ សម្ដេចធិបតី បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានដាក់ចេញនូវគោលនយោបាយ បង្រួបបង្រួម គឺនយោបាយ ឈ្នះ ឈ្នះ ។ នយោបាយនេះ កើតឡើងមិនមែនដោយសារការបិទច្រកទេ គឺដោយសារនយោបាយនៃការបង្រួបបង្រួម វប្បធម៌សន្ទនា ប៉ុន្ដែវប្បធម៌សុន្ទនាដើរ ទាល់តែមានការស្មោះត្រង់ ប្រកាន់គុណធម៌ គោរពគ្នាទៅវិញទៅមក កុំចាប់ដៃគ្នានៅភ្នំពេញឡើងទៅដល់បារាំងជេគ្នានោះ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីចាត់ទុកសកម្មភាពជេ និងជាន់បន្លិចរបស់ក្រុមអ្នកនយោបាយក្រៅស្រុកមួយក្ដាប់តូច គឺមានផ្នត់គំនិតចង្អៀតចង្អល់ គ្មានផ្នត់គំនិតបង្រួបបង្រួមជាតិនោះទេ។ សម្ដេចផ្ញើសារទៅក្រុមប្រឆាំងមួយក្ដាប់តូចនោះឱ្យធ្វើនយោបាយដោយឆន្ទៈពិតប្រាកដ កុំងាកជេៗ ខណៈបើមានឆន្ទៈពិតប្រាកដ គោរពគ្នាទៅវិញទៅមក នេះគឺជាវប្បធម៌នៃការបង្រួបបង្រួមគ្នាពិតប្រាកដហើយសម្ដេចនឹងស្វាគមន៍។ សម្ដេចធិបតីបញ្ជាក់ថា៖«បើជួបអត់ជេ បើជេអត់ជួប»៕


អត្ថបទដែលទាក់ទង

គណៈកម្មការទី១ នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីរិះរកយន្តការរួមធ្វើការងារពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សដើម្បីផលប្រយោជន៍ប្រជាជន
2026/08/19 04:12:16 pm        27
កាកបាទក្រហមកម្ពុជា នាំយកព្រះរាជអំណោយចែកជូនគ្រួសារភៀសសឹក និងអតីត​យុទ្ធជនជាង ១ពាន់គ្រួសារ នៅខេត្តឧត្តរមានជ័យ
2026/08/19 03:27:01 pm        129
គណៈប្រតិភូជាន់ខ្ពស់កម្ពុជា-ចិន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់​និង​រៀបចំ​មន្ទីរ​ពិសោធន៍​សុខភាពសត្វ
2026/08/19 03:15:48 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈកម្មការទី១ នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីរិះរកយន្តការរួមធ្វើការងារពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សដើម្បីផលប្រយោជន៍ប្រជាជន

2026/08/19 04:12:16 pm
​UN៖ ការផ្ទុះនៅសាលារៀនអាហ្វហ្គានីស្ថានបានបណ្តាលឲ្យកុមារយ៉ាងតិច ៤២នាក់ រងរបួស
2026/08/19 04:10:34 pm
​លោក Trump បានបង្ហោះផែនទីបង្ហាញច្រកសមុទ្រ Hormuz ជាទឹកដីរបស់សហរដ្ឋអាមេរិក
2026/08/19 03:44:39 pm
​អាមេរិករិះគន់ការបង្កើនភាពតានតឹងដោយមិនចាំបាច់ បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើប្រទេសស៊ីរី
2026/08/19 03:37:46 pm
​ស៊ីរីប្តេជ្ញាបង្កើនតម្លាភាពលើបញ្ហានុយក្លេអ៊ែរ ក្នុងកិច្ចពិភាក្សាជាមួយប្រមុខ IAEA
2026/08/19 03:33:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 02:08:48 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm