ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាវ៉ូវីណាមជើងឯកអាស៊ី នៅកម្ពុជា ទទួលបានការគាំទ្រផុលផុសពីវិស័យឯកជន

2026/08/19 01:11:25 pm        139

ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ឲ្យរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ ឆ្នាំ២០២៦ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានទទួលការគាំទ្រយ៉ាងផុសផុលពីវិស័យឯកជន ដែលជាសញ្ញាណដ៏ល្អឆ្ពោះទៅរកភាពជោគជ័យ នៃការប្រកួតដ៏ធំនេះ។

នេះបើតាមប្រសាសន៍ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធ ក្រោយចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន ហាយធិច នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយក្រុមហ៊ុននឹងឧបត្ថម្ភគាំទ្រទឹកសុទ្ធសម្រាប់កីឡាករ-កីឡាការិនីប្រើប្រាស់ កំឡុងពេលហ្វឹកហាត់ រហូតដល់ការប្រកួតផ្លូវការ ព្រមទាំងឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារ សម្រាប់រួមចំណែកទ្រទ្រង់ដល់ការធ្វើម្ចាស់ផ្ទះនេះទៀតផង។

ឯកឧត្តមបានសម្ដែងក្ដីរីករាយ ដែលបណ្ដាក្រុមហ៊ុននានា បានចាប់អារម្មណ៍ និងចូលរួមជាមួយសហព័ន្ធ ដើម្បីធានាឲ្យការរៀបចំព្រឹត្តិការណ៍វ៉ូវីណាមជើងឯកអាស៊ី បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ស្របពេលសហព័ន្ធក៏បាននឹងកំពុងពង្រឹងក្រុមជម្រើសជាតិរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងដៃគូ តាមរយៈការត្រៀមប្រកួតប្រជែងមេដាយជូនជាតិមាតុភូមិផងដែរ។

ទន្ទឹមជាមួយគ្នាលោក ព្រាប សកល តំណាងក្រុមហ៊ុនហាយធិច បានសម្ដែងក្ដីរីករាយ ដែលបានចូលរួមជាមួយសហព័ន្ធ ក្នុងការគាំទ្រដល់ដំណើរការរៀបចំការប្រកួតនាពេលខាងមុខ។ លោកមិនផ្ដោតលើផលតបស្នង លោកសង្ឃឹមថា ការរួមចំណែកនេះ នឹងជំរុញឲ្យព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ី ទទួលបានជោគជ័យ ហើយលោកក៏បានអំពាវនាវដល់បណ្ដាក្រុមហ៊ុនផ្សេងៗ ក្នុងការបន្ដចូលរួមឧបត្ថម្ភគាំទ្រ ដើម្បីលើកស្ទួយវិស័យកីឡាជាតិផងដែរ។

គួរដឹងថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដោយមានបណ្ដាប្រទេសជាច្រើន បាននឹងកំពុងដំណើរការនិតីវិធីចុះឈ្មោះ ខណៈការចុះឈ្មោះចូលរួម គ្រោងនឹងបិទឈប់ទទួលពាក្យនៅដំណាក់ខែសីហា ឆ្នាំ២០២៦។ ផ្អែកលើបទពិសោធន៍រៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍, ស៊ីហ្គេម និងជើងឯកពិភពលោកកន្លងមក ឯកឧត្តម អ៊ូ រតនា រំពឹងការប្រកួតជើងឯកអាស៊ីនេះ នឹងមានបណ្ដាប្រទេសជាច្រើនចូលរួម៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

Jamal Musiala ដួលក្នុងការប្រកួតជាលើកទី២ ក្នុងរយៈពេល ៤ថ្ងៃ
2026/08/19 02:47:01 pm        98
ស្ថាបនិក Amazon, Jeff Bezos ទិញភាគហ៊ុនជិត ៤០% ពី Liverpool
2026/08/19 02:36:35 pm        90
Memphis Depay សុខចិត្តកាត់បន្ថយប្រាក់ឈ្នួល ដើម្បីបន្តស្នាក់នៅ Corinthians
2026/08/19 02:01:59 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិករិះគន់ការបង្កើនភាពតានតឹងដោយមិនចាំបាច់ បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើប្រទេសស៊ីរី

2026/08/19 03:37:46 pm
​ស៊ីរីប្តេជ្ញាបង្កើនតម្លាភាពលើបញ្ហានុយក្លេអ៊ែរ ក្នុងកិច្ចពិភាក្សាជាមួយប្រមុខ IAEA
2026/08/19 03:33:39 pm
​អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់ នៅហ្កាហ្សា បន្ទាប់ពីលោក KUSHNER ជួបពិភាក្សាជាមួយលោក NETANYAHU
2026/08/19 03:28:54 pm
​កាកបាទក្រហមកម្ពុជា នាំយកព្រះរាជអំណោយចែកជូនគ្រួសារភៀសសឹក និងអតីត​យុទ្ធជនជាង ១ពាន់គ្រួសារ នៅខេត្តឧត្តរមានជ័យ
2026/08/19 03:27:01 pm
​ក្រុមហ៊ូទី និងកងកម្លាំងរដ្ឋាភិបាលបន្តវាយប្រហារគ្នានៅយេម៉ែន ខណៈការប្រយុទ្ធកាន់តែធ្ងន់ធ្ងរឡើង
2026/08/19 03:25:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 02:08:48 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm