កម្ពុជា និងម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម តាមរយៈវេទិកាពាណិជ្ជកម្ម និង​ជំនួប​ផ្គូផ្គងធុរកិច្ច

2026/08/19 02:09:34 pm        106

នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី និងជំនួបផ្គូផ្គងធុរកិច្ច ភ្ជាប់ជាមួយបេសកកម្មជំរុញការនាំចេញ (EAM) មកកាន់កម្ពុជា ឆ្នាំ២០២៦ ដែលមានវត្តមានអញ្ជើញចូលរួម ពី ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Dato’ Seri Reezal Merican Naina Merican ប្រធានសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសហគមន៍ធុរកិច្ច និងក្រុមហ៊ុននៃប្រទេសទាំងពីរ ដើម្បីស្វែងរកឱកាសក្នុងការពង្រីកការធ្វើពាណិជ្ជកម្ម និងភាពជាដៃគូធុរកិច្ចរវាងកម្ពុជា និងម៉ាឡេស៊ី។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូម៉ាឡេស៊ី និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា សាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) និងដៃគូទាំងអស់ ដែលបានផ្តួចផ្តើមនិងសហការក្នុងការរៀបចំវេទិកាពាណិជ្ជកម្មនិងជំនួបផ្គូរផ្គងធុរកិច្ចដ៏មានសារៈសំខាន់នេះឡើង ដែលនឹងបន្តចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសន្ទុះវិជ្ជមាននៃពាណិជ្ជកម្មទ្វេភាគី ដោយក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ១,០៨ ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត ២៥% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៨៦៥ លានដុល្លារអាម៉េរិក ពោលគឺសម្រេចបាននិងកើនលើស ១ ពាន់លានដុល្លារអាម៉េរិក ដូចដែល ភាគីទាំងពីរបានប្តេជ្ញាក្នុងពេលកន្លងមក ។ ដោយឡែក ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនដល់ប្រមាណ ៩៤៧ លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

លោកជំទាវរដ្ឋមន្ត្រី បានបន្តថា កំណើនពាណិជ្ជកម្មដ៏រឹងមាំនេះ បានឆ្លុះបញ្ចាំងពីភាពបំពេញបន្ថែមឱ្យគ្នារវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ និងបានអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ លើសពីការបង្កើនទំហំពាណិជ្ជកម្ម ដោយផ្តោតលើ ការវិនិយោគ ការចាប់ដៃគូអាជីវកម្ម កិច្ចសហប្រតិបត្តិការលើការផ្ទេរបច្ចេកវិទ្យា ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើនការចូលរួមឱ្យកាន់តែច្រើនរវាងវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម នៃប្រទេសទាំងពីរ។ ក្នុងន័យនេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យធុរជនម៉ាឡេស៊ីស្វែងរកឱកាសថ្មីៗនៅកម្ពុជា ក្នុងវិស័យដូចជា ទំនិញប្រើប្រាស់ទូទៅ កសិផលកែច្នៃ សុខាភិបាល ថាមពលបៃតង សេវាឌីជីថល ភស្តុភារកម្ម និងវិស័យហាឡាល ជាដើម ព្រមទាំងជំរុញការពង្រឹងកិច្ចសហការរវាងវិស័យឯកជន តាមរយៈការរៀបចំជាប្រចាំនូវវេទិកាផ្គូផ្គងធុរកិច្ច ការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្តល់ព័ត៌មានទីផ្សារ និងការសម្របសម្រួលការវិនិយោគ ជាដើម។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្កើតបរិយាកាសធុរកិច្ចដែលមានភាពបើកចំហ អាចព្យាករណ៍បាន មានតម្លាភាព និងផ្អែកលើគោលការណ៍នីតិរដ្ឋ តាមរយៈការសម្រួល និងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងការបន្តសម្របសម្រួលលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ដោយបន្តផ្តោតសំខាន់លើកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងដោយស្មើភាព។ ជាពិសេស លោកជំទាវរដ្ឋមន្ត្រីបានលើកឡើងពីសក្តានុពលនៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហាឡាល បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានដាក់ឱ្យដំណើរការយុទ្ធនាការទូទាំងប្រទេស កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីជំរុញ និងបង្កើនការចុះបញ្ជីផលិតផលហាឡាល ដើម្បីជំរុញការនាំចេញផលិតផលរបស់កម្ពុជាបន្ថែមទៀត។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយ MATRADE ស្ថានទូតម៉ាឡេស៊ី សមាគមធុរកិច្ចម៉ាឡេស៊ី វិស័យឯកជនកម្ពុជា និងដៃគូពាក់ព័ន្ធនានា ដើម្បីប្រែក្លាយទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ ទៅជាឱកាសពាណិជ្ជកម្មជាក់ស្តែង និងផលប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្មប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងពីរ។ លោកជំទាវរដ្ឋមន្ត្រីបានអំពាវនាវដល់វិស័យឯកជននៃប្រទេសទាំងពីរ ឱ្យរួមគ្នាប្រែក្លាយ «ការចូលដល់ទីផ្សារ ទៅជាវត្តមាននៅក្នុងទីផ្សារ» និង «ទំនាក់ទំនងធុរកិច្ច ទៅជាភាពជាដៃគូពាណិជ្ជកម្ម» ដើម្បីរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ច និងវិបុលភាពរួមរបស់ប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

កាកបាទក្រហមកម្ពុជា នាំយកព្រះរាជអំណោយចែកជូនគ្រួសារភៀសសឹក និងអតីត​យុទ្ធជនជាង ១ពាន់គ្រួសារ នៅខេត្តឧត្តរមានជ័យ
2026/08/19 03:27:01 pm        83
គណៈប្រតិភូជាន់ខ្ពស់កម្ពុជា-ចិន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់​និង​រៀបចំ​មន្ទីរ​ពិសោធន៍​សុខភាពសត្វ
2026/08/19 03:15:48 pm        108
សម្តេច ម៉ែន សំអន៖ ការផ្តល់សេវាព្យាបាលជំងឺដោយគិតថ្លៃបានរួម​ចំណែក​ជាមួ​យ​រាជ​រដ្ឋាភិបាល​​ក្នុងកាត់បន្ថយការចំណាយ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ​
2026/08/19 03:06:33 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិករិះគន់ការបង្កើនភាពតានតឹងដោយមិនចាំបាច់ បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើប្រទេសស៊ីរី

2026/08/19 03:37:46 pm
​ស៊ីរីប្តេជ្ញាបង្កើនតម្លាភាពលើបញ្ហានុយក្លេអ៊ែរ ក្នុងកិច្ចពិភាក្សាជាមួយប្រមុខ IAEA
2026/08/19 03:33:39 pm
​អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់ នៅហ្កាហ្សា បន្ទាប់ពីលោក KUSHNER ជួបពិភាក្សាជាមួយលោក NETANYAHU
2026/08/19 03:28:54 pm
​កាកបាទក្រហមកម្ពុជា នាំយកព្រះរាជអំណោយចែកជូនគ្រួសារភៀសសឹក និងអតីត​យុទ្ធជនជាង ១ពាន់គ្រួសារ នៅខេត្តឧត្តរមានជ័យ
2026/08/19 03:27:01 pm
​ក្រុមហ៊ូទី និងកងកម្លាំងរដ្ឋាភិបាលបន្តវាយប្រហារគ្នានៅយេម៉ែន ខណៈការប្រយុទ្ធកាន់តែធ្ងន់ធ្ងរឡើង
2026/08/19 03:25:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 02:08:48 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm