ប្រទេសឆែក គ្រោងផ្តល់ជំនួយលើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ដើម្បីជំរុញការនាំចេញ

2022/05/10 08:21:26 pm        656

ភ្នំពេញ៖ ប្រទេសឆែក គ្រោងផ្តល់ជំនួយបច្ចេកទេស​លើការអភិវឌ្ឍវិស័យកសិកម្មដល់កម្ពុជា ដើម្បីជំរុញ​ការផលិត​ផ្គត់ផ្គង់​ទីផ្សារ​ និង​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។​

កម្ពុជា និង​សាធារណរដ្ឋ​ឆែក ​គ្រោង​នឹង​ចុះ​អនុស្សរណៈនៃ​ការយោគយល់​គ្នា (MoU) ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​ក្នុង​ពេល​ឆាប់ៗ​នេះ ​លើ​ការ​បណ្តុះបណ្តាល​ ការ​លើក​កម្ពស់​គុណភាព ​និង​ផលិតភាព​ផលិតកម្ម​កសិកម្ម ​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ បាន​ជួប​កាលពេលថ្មីៗនេះ ​ពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្តម ម៉ារទីន វ៉ាវរ៉ា ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឆែក​ប្រចាំ​កម្ពុជា ​នៅ​ទីស្តីការ​ក្រសួងកសិកម្ម ដោយ​ភាគី​ទាំង​២​ បាន​លើក​យក​ប្រធានបទ​សំខាន់ៗ​មក​ពិភាក្សា​គ្នា​ជា​ជំហាន​បឋម​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទ​នាពេល​អនាគត ដែល​ក្នុងនោះ​មាន ដូចជា ការងារ​បណ្តុះ​បណ្តាល​​ធនធាន​មនុស្ស ​ទាំង​រយៈពេល​ខ្លី និង​ពេល​វែង ការ​ផ្លាស់ប្តូរ​​មន្ត្រី​ជំនាញ​ឱ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា ​ដើម្បី​ដកស្រង់​បទ​ពិសោធន៍​លើ​ការងារ​អនុវត្ត​បច្ចេកទេស​ផ្ទាល់​។

ភាគី​ទាំង​ ២​ បាន​ពិភាក្សាលើការ​សហការគ្នា​លើ​ការ​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​ទាំង​ទឹកសាប​ និង​សមុទ្រ​, ការធ្វើ​ទំនើបកម្ម​កសិកម្ម និង ការ​ពង្រឹង​សមត្ថភាព​លើ​ការកែច្នៃ​កសិផល​ផងដែរ​។

ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា ភាគីទាំងពីរ​សង្ឃឹម ថា​នឹង​ឈានទៅ​អនុវត្ត​លើ​ខ្លឹមសារ MoU នេះ​ឱ្យ​ចេញ​ជា​ផ្លែផ្កា​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ ២ ​នាពេល​ឆាប់ៗ​នេះ​។

ឯកឧត្តម ​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ នាពេល​អនាគត​ដ៏ខ្លី ​កិច្ចសហប្រតិបត្តិការ​នេះ ​នឹង​លេចចេញ​ជា​រូបរាង ​និង​ទទួល​បាន​ជោគជ័យ ជាពិសេស​គឺ​ភាគី​កម្ពុជា​ផ្ទាល់​ដែល​កំពុង​ត្រូវ​ការ​កសាង​ធនធានមនុស្ស​តាមរយៈការបណ្តុះបណ្តាល ​ការ​លើក​កម្ពស់​គុណភាព ​និង​ផលិតភាព​ផលិតកម្ម​កសិកម្ម ​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​នាំចេញ ​និង​ជាពិសេស​ទៅកាន់​ទីផ្សារ​អឺរ៉ុប​​។

បើ​យោងតាម​ ឯកឧត្តម វេង សាខុន រដ្ឋាភិបាល​ឆែក​ដែល​បាន​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន​ជាង ​៧ ០០០​ តោន​ក្នុង​​ឆ្នាំ​ ២០២១​ ហើយ​សង្ឃឹមថា​ បរិមាណ​នេះ​នឹង​កើន​ឡើង​នាពេល​អនាគត​៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        465
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        389
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm