កាកបាទក្រហមកម្ពុជាបើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់មនុស្សធម៌អន្តរជាតិជូនមន្ត្រីប្រតិបត្តិជិត ១.០០០នាក់

2026/08/19 05:05:12 pm        124

កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀបចំវគ្គផ្សព្វផ្សាយស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ និងបេសកកម្មរបស់កាកបាទក្រហមកម្ពុជា ក្នុងពេលមានជម្លោះប្រដាប់អាវុធ តាមប្រព័ន្ធអនឡាញ Zoom ជូនដល់ក្រុមការងារលេខាធិការដ្ឋាន និងសាខាកាកបាទក្រហមកម្ពុជាទាំង ២៥ រាជធានី-ខេត្ត។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី៧៧ នៃអនុសញ្ញាទីក្រុងសឺណែវ និងខួបលើកទី១៧ នៃទិវាមនុស្សធម៌អន្តរជាតិ។

ក្រោមព្រះរាជកិច្ចដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំផ្ទាល់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, វគ្គផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើងដើម្បីរំលឹក និងពង្រឹងការយល់ដឹងអំពី អាណត្តិ និងបេសកកម្មរបស់ កាកបាទក្រហមកម្ពុជា ក្នុងស្ថានភាពជម្លោះ ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ ជូនដល់គណៈកម្មាធិការ និងក្រុមប្រតិបត្តិ សាខា-អនុសាខា ទាំង ២៥ រាជធានី-ខេត្ត ដោយមានអ្នកចូលរួមសរុបប្រមាណជិត ១.០០០នាក់។

នៅក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានគូសបញ្ជាក់អំពីគោលបំណងសំខាន់ៗ នៃវគ្គបណ្តុះបណ្តាល និងបានរំលេចឡើងវិញ នូវទិសដៅការងារដ៏ខ្ពង់ខ្ពស់ ដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បានដាក់ចេញកាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ ដើម្បីតម្រង់ទិសប្រតិបត្តិការមនុស្សធម៌ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជាចុងក្រោយ លោកជំទាវអគ្គលេខាធិការរងទី១ បានដាក់ចេញនូវអនុសាសន៍ និងលើកទឹកចិត្តដល់សាខាទាំង ២៥ រាជធានី-ខេត្ត ឱ្យរៀបចំផែនការសកម្មភាពជាក់ស្តែង ដោយត្រូវកំណត់ និងជ្រើសរើសមន្ត្រីទទួលបន្ទុកការងារផ្សព្វផ្សាយ ច្បាប់មនុស្សធម៌អន្តរជាតិ ឱ្យបានច្បាស់លាស់។ បន្ថែមពីនេះ ត្រូវបន្តរៀបចំផែនការផ្សព្វផ្សាយ លើកកម្ពស់ចំណេះដឹងស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ ឱ្យបានទូលំទូលាយ ដល់ស្ថាប័ន មន្ទីរជុំវិញខេត្ត ព្រមទាំងសហគមន៍ យុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា នៅតាមមូលដ្ឋានរៀងៗខ្លួនផងដែរ៕

អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

គ្រឿងញៀនជាង ១ ៣០០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នៅខេត្តព្រះវិហារ
2026/08/20 04:17:14 pm        135
ក្រុម AOT បន្តចុះសង្កេតការណ៍ស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់
2026/08/20 03:59:09 pm        125
ធនាគារ SME គ្រោងដាក់ចេញសាកល្បងគម្រោងឥណទានថ្មី ជាមួយនឹងទំហំឥណទានធំជាងមុន ដោយមិនតម្រូវឱ្យមានទ្រព្យធានា
2026/08/20 03:56:07 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទួរគីនិយាយថា ខ្លួននឹងបន្តគាំទ្រការអភិវឌ្ឍសមត្ថភាពយោធារបស់ស៊ីរី បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល

2026/08/20 06:29:33 pm
​យោធាកូរ៉េខាងត្បូង៖ កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីចំនួន ១០គ្រាប់
2026/08/20 06:26:49 pm
​ប្រធានាធិបតីអ៊ីរ៉ង់និយាយថា ការចរចាជាមួយសហរដ្ឋអាមេរិក មិនមានន័យថា អ៊ីរ៉ង់ចុះចាញ់ឡើយ
2026/08/20 05:49:36 pm
​ក្រសួងការបរទេសអ៊ីរ៉ង់៖ សម្ពាធសេដ្ឋកិច្ចរបស់អាមេរិក គំរាមកំហែងដល់ប្រព័ន្ធហិរញ្ញវត្ថុពិភពលោកទាំងមូល
2026/08/20 05:47:19 pm
​បំណុលរបស់​អាមេរិក លើស ៤០សែន​កោដិដុល្លារ ក្រោយ​ឡើងទ្វេដងក្រោមរដ្ឋបាល​លោក Trump និងលោក Biden
2026/08/20 05:45:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 07:10:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm