រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការអភិវឌ្ឍជនបទ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ដើម្បីលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន និងប្រែក្លាយជនបទឱ្យទៅជាតំបន់ដែលមានភាពរីកចម្រើន និងស៊ីវីល័យ ស័ក្តិសមជាជនបទ នៃប្រទេសមានប្រាក់ចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង ក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវក្រាលល្បាយក្រួសចំនួន ១ ខ្សែ ប្រវែងជាង ៦ គីឡូម៉ែត្រ និង សាងសង់លូប្រអប់មុខពីរចំនួន១កន្លែង ស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នេះថា ជុំវិញការការអភិវឌ្ឍជនបទ, នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, បានកំពុងជំរុញការអភិវឌ្ឍប្រទេស ជាតិឱ្យកាន់តែរីកចម្រើន ជាពិសេសការបន្តជំរុញលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈការស្តារ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដឹកជញ្ជូននៅជនបទ និងការលើកកម្រិតផ្លូវជនបទពីផ្លូវក្រាលក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបាន ការប្រើប្រាស់យូរអង្វែង និងជំរុញការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗរវាងតំបន់ជនបទ និងទីប្រជុំជនជាដើម។
ជុំវិញផ្លូវខាងលើនេះ ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងថែទាំខួបផ្លូវរបស់មន្ទីរអភិវឌ្ឍន៍ជនបទ
ខេត្តកោះកុង រហូតដល់បញ្ចប់សុពលភាព បានរក្សានូវគុណភាពផ្លូវល្អប្រសើរ ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ដឹកជញ្ជូននៅជនបទមានសារៈសំខាន់បំផុត លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។ ជុំវិញបញ្ហា នេះ ក្រសួងបានកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញ ក្នុងគោលដៅបង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ សម្រាប់ដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានរំលេចនូវគុណបំណាច់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិន ប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តការគាំទ្រដល់ការជួសជុល ការថែទាំផ្លូវ ស្ពាន និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ ក្នុងគោលដៅជំរុញអភិឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន
ស្របតាមចក្ខុវិស័យនៃការប្រែក្លាយជនបទ ឱ្យទៅជាតំបន់ដែលមានភាពរីកចម្រើន និងស៊ីវីល័យ ស័ក្តិសមជាជនបទនៃប្រទេសមានប្រាក់ ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕











