ក្រសួងមហាផ្ទៃផ្សព្វផ្សាយប្រកាសចំនួន៣ ស្តីពីការកំណត់ចំនួនមុខតំណែងរងក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ និងពន្ធនាគារ

2026/08/19 07:42:36 pm        691

ភ្នំពេញ៖ ក្រសួងមហាផ្ទៃផ្សព្វផ្សាយប្រកាសចំនួន ៣ គឺប្រកាសស្តីពីការកំណត់ចំនួនមុខតំណែងរង ក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ និងពន្ធនាគារ ប្រកាសស្តីពីការកំណត់ចំនួនស្នងការរង នាយរងការិយាល័យ អធិការរង នាយរងផ្នែក និងនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំណុះស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងប្រកាសស្តីពីការកំណត់លក្ខខណ្ឌចាត់មន្ត្រីរាជការ និងសិស្ស និស្សិតនគរបាល ទៅសិក្សាក្នុងនិងក្រៅប្រទេស នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ។

ការផ្សព្វផ្សាយប្រកាសទាំងបីរបស់ក្រសួងមហាផ្ទៃ គឺជាជំហានមួយដ៏មានសារសំខាន់ក្នុងការរៀបចំនៅយុទ្ធសាស្ត្រ ការលើកកម្ពស់អភិបាលកិច្ចល្អ ការពង្រឹងប្រសិទ្ធភាពការងារស្ថាប័ន ក៏ដូចជាការធ្វើកំណែទម្រង់ ក៏ដូចជាការធ្វើកំណែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងធនធានមនុស្ស ដើម្បីឆ្លើយតបផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រង ការអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាការកំណែទម្រង់ធនធានមនុស្សស្របទៅតាមកម្មវិធីនយោបាយ គឺយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានកំណត់យកមនុស្សជាការងារអាទិភាពទី១ ក្នុងចំណោមអាទិភាពផ្សេងៗទៀត។ ការពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងការរៀបចំន្ត្រីបន្តវេន គឺជាគន្លឹះសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពបមបេញការងារស្នូលទៅតាមរចនាសម្ព័ន្ធអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ដើម្បីថែរក្សាបាននៅសណ្តាប់ធ្នាប់សាធារណ សុវត្ថិភាពសង្គមជួយដល់ប្រជាពលរដ្ឋទូទាំងប្រទេសប្រកបដោយវឌ្ឍនភាពនិងចេរភាព។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្ដល់អនុសាសន៍ណែនាំ និងទិសដៅការងារសំខាន់ៗ ជូនអង្គពិធីដូចតទៅ៖៖

១- ស្នើប្រធានអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវយកប្រកាសទាំងបីនេះ ជាមូលដ្ឋានគ្រឹះ ក្នុងការអនុវត្តការងារបុគ្គលិកទាក់ទងនឹងការតែងតាំងមុខតំណែង និងការចាត់បញ្ជូនមន្រ្តីទៅសិក្សាក្នុងនិងក្រៅប្រទេស ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

២- ស្នើអង្គភាពទាំងអស់ត្រូវបន្តផ្សព្វផ្សាយប្រកាសទាំងបីនេះឱ្យបានទូលំទូលាយដល់មន្ត្រីទទួលបន្ទុកការងារធនធានមនុស្ស ដើម្បីបង្កើនការយល់ដឹង និងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

៣- ស្នើប្រធានអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវលុបបំបាត់ចោលទាំងស្រុងនូវការស្នើសុំតែងតាំងមុខតំណែងរងបន្ថែម ក្នុងរចនាសម្ព័ន្ធដែលមានចំនួនស្របតាមការកំណត់រួចហើយ។ ក្នុងករណីមានការស្នើសុំខុសគោលការណ៍កំណត់ អគ្គនាយកដ្ឋានធនធានមនុស្ស មិនត្រូវរៀបចំបែបបទនិងលើកយោបល់មកក្រសួងនោះទេ។

៤- ការជ្រើសរើសសិស្ស-និស្សិតនគរបាលបន្តវេន និងការចាត់បញ្ជូនមន្រ្តីរាជការទៅសិក្សាទាំងក្នុងនិងក្រៅប្រទេស ត្រូវធ្វើការវាយតម្លៃឱ្យបានហ្មត់ចត់ ដើម្បីផលិតបាននូវធនធានមនុស្សដែលមានគុណភាព និងសមត្ថភាពពិតប្រាកដក្រោយពីបញ្ចប់ការសិក្សាដោយជោគជ័យ។

៥- ចំពោះបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលាជាតិរដ្ឋបាលមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រងនិងពង្រឹងគុណភាពបណ្ដុះបណ្ដាល ជាពិសេស យកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ឱ្យឆ្លើយតបទៅនឹងស្ថានភាពការងារបច្ចុប្បន្ននិងអនាគត។ ជាមួយគ្នានេះ ត្រូវធានាថា មន្ត្រីរាជការដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនានា ត្រូវទទួលបានចំណេះដឹងជំនាញពិតប្រាកដ ព្រមទាំងមានវិន័យនិងក្រមសីលធម៌វិជ្ជាជីវៈកាន់តែប្រសើរឡើងបន្ថែមទៀត។

អត្ថបទដែលទាក់ទង

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ
2026/10/19 04:37:17 pm        1
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
2026/10/19 04:14:52 pm        1
អាជ្ញាធរមូលដ្ឋាន ជំរុញផ្សព្វផ្សាយដល់ពលរដ្ឋឲ្យទៅចុះឈ្មោះថ្មី និងធ្វើជីវមាត្របញ្ជីឈ្មោះឡើងវិញ ត្រៀមសម្រាប់ការបោះឆ្នោត
2026/10/19 03:17:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

2026/10/19 04:37:17 pm
​ស៊ីរី និងធនាគារពិភពលោកព្រមព្រៀងបង្កើតមូលនិធិស្តារប្រទេសស៊ីរីឡើងវិញ
2026/10/19 04:22:58 pm
​តៃវ៉ាន់ បញ្ជាក់​ថា ខ្លួន​បាន​បណ្តេញនាវាចិន ១៦គ្រឿង ពាក់ព័ន្ធនឹង «សកម្មភាពរំខាន​នៅ​ដែន​សមុទ្រ»
2026/10/19 04:21:18 pm
​អារ៉ាប៊ីសាអ៊ូឌីតរាយការណ៍ពីការវាយប្រហាររបស់ក្រុមហ៊ូទីលើខ្លួន ខណៈអេហ្ស៊ីបកំពុងថ្លឹងថ្លែងផ្តល់ជំនួយយោធា
2026/10/19 04:16:53 pm
​រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
2026/10/19 04:14:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm