ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ និងចៅសង្កាត់ទាំងអស់ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងគ្រប់ប្រភេទ

2026/08/20 08:50:35 am        152

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ និងចៅសង្កាត់ទាំងអស់ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋាន។

ការណែនាំបែបនេះបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់ច្បារអំពៅទី១ ច្បារអំពៅទី២, និរោធ និងព្រែកប្រា នៃខណ្ឌច្បារអំពៅ ក្រោយបញ្ចប់ម៉ោងរដ្ឋបាលនាល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា លោកអភិបាលខណ្ឌ អធិការ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ និងចៅសង្កាត់ មេភូមិ សូមរួមគ្នាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដើម្បីឱ្យភូមិ សង្កាត់មានសុវត្ថិភាព និងឱ្យបទល្មើសទាំងនេះអស់ពីក្នុងមូលដ្ឋាន ដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ។ ប្រទេសកម្ពុជាត្រូវការសេដ្ឋកិច្ចពណ៌ស ដោយមិនចង់បានសេដ្ឋកិច្ចពណ៌ខ្មៅ ឬប្រផេះឡើយ។

ឯកឧត្ដម ឃួង ស្រេង បានណែនាដល់អាជ្ញាធរខណ្ឌ សង្កាត់ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ លឿន មានតម្លាភាព តាមរយៈច្រកចេញចូលតែមួយខណ្ឌ និងសង្កាត់ ហើយចៀសវាងយកសេវាក្រៅនាំឱ្យខុសច្បាប់ ហើយមានទោសទណ្ទដល់ខ្លួន។ ចៅសង្កាត់ជាសមាជិកបក្ស គឺអ្នកបម្រើប្រជាពលរដ្ឋ។ ឯកឧត្តម ឃួង ស្រេង បានបន្តថា គណបក្សប្រជាជនកម្ពុជាបង្កើតបានស្នាដៃជាច្រើនសម្រាប់សង្គមជាតិ ពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានភាពសំបូរសប្បាយ។ គណបក្សប្រជាជនកម្ពុជា បានសង្គ្រោះជីវិត និងផ្តល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋកម្ពុជា បានបង្រួបបង្រួមជាតិ សង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីជម្ងឺរាតត្បាតកូវីដ-១៩ កសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចំរើន និងមានចក្ខុវិស័យធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ គណបក្សប្រជាជនកម្ពុជាត្រូវកាន់អំណាចជារៀងរហូត ព្រោះថាគ្មានបក្សណាមួយ មានសមត្ថភាពការពារសន្តិភាព អភិវិឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន ជឿនលឿនដូចគណបក្សប្រជាជនកម្ពុជានោះទេ។

ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា ក្នុងនាមសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ត្រូវធ្វើការងារព្រមៗគ្នា ដើម្បីការពារឧត្ដមប្រយោជន៍ប្រជាពលរដ្ឋ កាត់បន្ថយភាពអសកម្មនានា ដែលនាំឱ្យខូចកិត្តយសខ្លួនឯង និងប៉ះពាល់ផលប្រយោជន៍របស់បក្ស។

ក្នុងឱកាសនោះដែរ ចៅសង្កាត់ទាំង៤ រួមមានសង្កាត់ច្បារអំពៅទី១ ច្បារអំពៅទី២ និរោធ និងសង្កាត់ព្រែកប្រា ព្រមទាំងមេភូមិ បានលើកឡើងពីសមិទ្ធផលការងារបស់គណបក្សក្នុងមូលដ្ឋានសម្រេចបានជាមួយ និងការលើកឡើងពីផែនការសកម្មភាព ដែលបាននិងកំពុងអនុវត្ត ដូចជាការខិតខំកសាងសមាជិកបក្ស ពិសេសគឺការប្តេជ្ញាចិត្តក្នុងការកែប្រែសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹកជូនគណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៧-២០២៨ខាងមុខនេះ។ បន្ថែមពីនេះ ចៅសង្កាត់ និងមេភូមិក៏បានស្នើសុំ ការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងមូលដ្ឋានផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

 

អត្ថបទដែលទាក់ទង

នាវាចម្បាំងអង់គ្លេសបានមកដល់មូលដ្ឋានសមុទ្ររាមហើយនៅព្រឹកនេះ ខណៈវត្តមាននាវាមួយនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ
2026/08/20 10:17:13 am        27
ប្រតិភូធុរកិច្ចអន្តរជាតិស្វែងរកឱកាសនិងការបណ្តាក់ទុនរួមគ្នា លើវិស័យសក្តានុពលសំខាន់ៗនៅកម្ពុជា
2026/08/20 10:10:40 am        43
រយៈពេល​៣ឆ្នាំនៃអាណត្តិ​សម្ដេចធិបតី យុវជនក្រី​ក្រ និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ
2026/08/20 10:06:59 am        81

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាវាចម្បាំងអង់គ្លេសបានមកដល់មូលដ្ឋានសមុទ្ររាមហើយនៅព្រឹកនេះ ខណៈវត្តមាននាវាមួយនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ

2026/08/20 10:17:13 am
​ប្រតិភូធុរកិច្ចអន្តរជាតិស្វែងរកឱកាសនិងការបណ្តាក់ទុនរួមគ្នា លើវិស័យសក្តានុពលសំខាន់ៗនៅកម្ពុជា
2026/08/20 10:10:40 am
​រយៈពេល​៣ឆ្នាំនៃអាណត្តិ​សម្ដេចធិបតី យុវជនក្រី​ក្រ និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ
2026/08/20 10:06:59 am
​អ៊ីរ៉ង់ ព្រមានប្រទេសឈូងសមុទ្រកុំឱ្យជួយអាមេរិកបន្ទាប់ពីអារ៉ាប់រួមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម
2026/08/20 09:52:11 am
​លោក Trump គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសណាមួយដែលជួយដល់ប្រទេសអ៊ីរ៉ង់
2026/08/20 09:44:49 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 07:10:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm