រយៈពេល​៣ឆ្នាំនៃអាណត្តិ​សម្ដេចធិបតី យុវជនក្រី​ក្រ និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

2026/08/20 10:06:59 am        164

(ភ្នំពេញ)៖ ក្នុងរ​យៈពេល​ ៣៤ខែ ​ចា​ប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់​ខែមិថុនា ឆ្នាំ២០២៦ នៃ​អាណត្តិរប​ស់សម្ដេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋ​មន្ត្រីនៃ​កម្ពុជា យុវជន និងប្រជាពលរដ្ឋ​ជិត ៥០ម៉ឺននា​ក់ ទទួល​បានការ​បណ្ដុះប​ណ្ដាលជំនាញប​ច្ចេកទេស និងវិជ្ជាជីវៈ ដែលជាគន្លឹះ​ដ៏សំខាន់​សម្រាប់​ទទួល​បានការ​ងារ​សមរម្យ ប្រាក់​ចំណូល​ប្រសើរ និង​​អនាគតកាន់តែច្បាស់លាស់។

សមិទ្ធផលនេះ​ឆ្លុះបញ្ចាំងពីការប្ដេ​ជ្ញាចិត្តរបស់រាជ​រដ្ឋាភិបាល នីតិកា​លទី៧ ក្នុងការប្រែក្លា​យអាទិភាព «មនុស្ស» នៃយុទ្ធ​សាស្ត្រ​បញ្ចកោណ-ដំណាក់​កាលទី១ ទៅ​ជាលទ្ធផ​លជាក់ស្តែងស​ម្រាប់ប្រជាព​លរដ្ឋ ជាពិសេស​យុវជនមក​ពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរងហា​និភ័យ។លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួ​ងការងារ និងបណ្ដុះបណ្ដា​លវិជ្ជាជីវៈ បានឱ្យ​ដឹងថា ក្នុងចំ​ណោមអ្ន​កទទួលការបណ្ដុះប​ណ្ដាល​សរុបប្រមាណ ៤៩ម៉ឺន​នាក់ មាន​ប្រមាណ ៤១ម៉ឺន ៥ពាន់នាក់ ទទួលកា​របណ្ដុះប​ណ្ដាលក្រោ​មក្រសួងការងារ និង​ប្រមាណ ៧,៧ម៉ឺននាក់ ទទួលការប​ណ្ដុះបណ្ដា​ល​តា​មរយៈគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។

ក្នុងនោះ យុវជនជាង ២៧,៦​ម៉ឺន​នាក់ មក​ពីគ្រួសា​រក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ បានទទួល​ការបណ្ដុះ​បណ្ដាល​ក្រោម​កម្មវិធី​ជាតិ​បណ្ដុះ​បណ្ដា​ល​ជំនាញ​វិជ្ជា​ជីវៈ និង​បច្ចេក​ទេសស​ម្រាប់យុវជ​នគោល​ដៅចំ​នួន ១,៥លាននាក់។

លោក ស៊ុន មេសា បាន​បញ្ជាក់​ថា៖«លទ្ធផល​នេះមិនមែន​គ្រាន់តែ​ជាតួលេខនៃ​អ្នកចូលរៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​ផ្តល់​ជំនាញ​ពិតប្រាកដ ផ្តល់​ឱកាស​ការងារ បង្កើន​ប្រាក់​ចំណូល និង​កសាង​អនាគតថ្មី​ជូន​យុវជន និង​ប្រជា​ពលរដ្ឋ ជាពិសេ​សអ្នកមកពី​គ្រួសារក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិ​ភ័យ»។

អ្នកនាំពាក្យរូបនេះបន្តថា ជំនាញជាក់លាក់មួយប្រៀបដូចជាទ្រព្យសម្បត្តិជាប់ខ្លួន ដែលអាចជួយឱ្យយុវជនមានសមត្ថភាពចូលទីផ្សារការងារ ទទួលបានការងារសមរម្យ ឬអាចបង្កើតមុខរបរដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកតែលើសញ្ញាបត្រទូទៅ។

តាមរយៈការបណ្ដុះ​បណ្ដាល TVET សិស្ស និងយុវជនមិ​នត្រឹមតែរៀនទ្រឹ​ស្តីក្នុង​ថ្នាក់ប៉ុណ្ណោះ​ទេ ប៉ុន្តែថែម​ទាំង​ទទួល​បានការអ​នុវត្តជា​ក់ស្តែង​នៅ​តា​មរោងជាង មន្ទីរពិសោធន៍ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល ស​ហគ្រាស ក្រុមហ៊ុន និង​រោងចក្រ។ ការផ្សារ​ភ្ជាប់រវាង​ការសិក្សា និងតម្រូវ​ការជាក់​ស្តែង​របស់​និយោជក ជួយ​ឱ្យអ្នក​សិក្សាមាន​ជំនាញ​ដែលអាច​យកទៅ​ប្រើ​ប្រាស់​បានភ្លាមៗ។

ដើម្បីធានាគុ​ណភាព និង​ភាពឆ្លើយត​បនឹ​ងទីផ្សារ​ការងារ ក្រសួង​បានរៀប​ចំស្តង់ដា​បណ្ដុះបណ្ដាល​ចំនួន ២៥៦​គុណវុឌ្ឍិ គ្រប​ដណ្ដប់​លើ ១១៦​មុខ​ជំនាញ ព្រម​​ទាំងកញ្ចប់សិក្សា​ផ្អែកលើស​មត្ថភាព​ចំនួន ៣៩៩​ម៉ូឌុល ស្មើ​នឹង ២ ៦២០មេរៀន។

ទន្ទឹមនឹងនេះ គ្រឹះស្ថានអ​ប់រំបណ្ដុះបណ្ដាលប​ច្ចេកទេស និងវិជ្ជាជីវៈសាធារ​ណៈ និង​ឯកជន បានកើន​ដល់ចំនួន ២៦៣គ្រឹះ​ស្ថាន ខណៈ​គ្រូបច្ចេ​ក​ទេ​​ស​ជាង ៣ ៦០០នាក់ បាន​ទទួលការបណ្ដុះ​បណ្ដាលបន្ថែម ដើម្បីលើកក​ម្ពស់គុណភាពនៃការបង្រៀ​ន និងការ​អនុវត្ត។

ភាពជាដៃគូជាមួ​យវិស័យឯកជនក៏ត្រូវបានពង្រីក ដើម្បីឱ្យការ​បណ្ដុះបណ្ដាលស្រប​តាមជំនាញដែល​សហគ្រាស​កំពុងត្រូ​វការ។ ក្នុងរយៈ​ពេល​៣​៤ខែ កិច្ចស​ហប្រតិ​បត្តិការក្នុង​វិស័យ TVET ត្រូវបានពង្រឹ​ងតាមរយៈអនុ​ស្សរណៈនៃកា​រយោគ​យល់​គ្នា​សរុប ១ ២៦០ និង​ដៃគូទំ​នាក់​ទំនង​សហ​ការ​ចំនួន ៦ ២១៨។

លោក ស៊ុន មេសា បាន​ថ្លែង​ថា៖ «រាជរដ្ឋាភិ​បាលច​ង់ឱ្យយុវជន​គ្រ​ប់រូប ជាពិសេ​ស​យុវ​ជនក្រីក្រ អាចឈានចេ​ញពីស្ថាន​ភា​ពងា​យរ​ងហា​និភ័យតា​ម​រយៈ​ជំនាញ ការងារ និង​ប្រាក់​ចំណូល។ ពេលយុ​វជនម្នាក់​មាន​ជំនាញ គាត់​មិនត្រឹម​តែអា​ចផ្លាស់ប្តូ​រជីវិតខ្លួ​នឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាចជួ​យគ្រួសារ និង​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​ទាំង​មូល»។

លោកក៏បានអំពាវនាវ​ដល់យុវជន​ឱ្យចាប់យ​កឱ​កាស​សិក្សាជំ​នាញ TVET និង​ស្នើដល់​មាតា​បិតា អាណា​ព្យាបាល ឱ្យលើកទឹក​ចិត្តកូន​ចៅជ្រើស​រើស​ជំនាញ​ដែលស្រប​នឹង​ចំណង់​ចំណូល​ចិត្ត សមត្ថ​ភាព និង​តម្រូវ​ការ​ទីផ្សារ​ការងារ។

ការជ្រើស​រើសរៀ​នជំនាញ គឺជា​ការជ្រើស​រើស​អនាគត។ ជំនាញ​ជាក់​លាក់​មួយអាចនាំទៅរក​ការងារ​សមរម្យ ប្រាក់ចំ​ណូល​មានស្ថិ​រភាព និង​ជីវភាពកាន់​តែប្រ​​សើរ ព្រមទាំង​រួមចំណែកកសា​ងកម្លាំងព​លកម្ម​ប្រកបដោយ​ជំនាញ ផលិត​ភាព និង​ភាពប្រកួតប្រ​ជែងសម្រា​ប់សេដ្ឋ​កិច្ច​កម្ពុជា៕ 

អត្ថបទដែលទាក់ទង

RIA គាំទ្រដល់ការកែទម្រង់ស្ថាប័ន និងច្បាប់ នឹងការផ្ដល់ផលដល់កំណើនសេដ្ឋកិច្ច និងការធ្វើធុរកិច្ច
2026/08/20 11:25:06 am        64
រដ្ឋសភាអនុម័តជាផ្លូវការលើ «វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់» ដោយឯកឆន្ទ ១១០ លើ ១១០ សំឡេង
2026/08/20 11:10:28 am        132
នាវាចម្បាំងអង់គ្លេសបានមកដល់មូលដ្ឋានសមុទ្ររាមហើយនៅព្រឹកនេះ ខណៈវត្តមាននាវាមួយនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ
2026/08/20 10:17:13 am        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​RIA គាំទ្រដល់ការកែទម្រង់ស្ថាប័ន និងច្បាប់ នឹងការផ្ដល់ផលដល់កំណើនសេដ្ឋកិច្ច និងការធ្វើធុរកិច្ច

2026/08/20 11:25:06 am
​ពានសម្ដេចធិបតី ចាប់ផ្ដើមការប្រកួតដោយក្រុម MBSA ឈ្នះ Dong Nai ៣-២ ខណៈកម្ពុជា ចាញ់ឥណ្ឌូនេស៊ី ក្នុងជំនួបមិត្តភាព
2026/08/20 11:22:32 am
​រដ្ឋសភាអនុម័តជាផ្លូវការលើ «វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់» ដោយឯកឆន្ទ ១១០ លើ ១១០ សំឡេង
2026/08/20 11:10:28 am
​កាណាដា និងអាមេរិក៖ ប្រទេសទាំងពីរកំពុងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ុន្តែព័ត៌មានលម្អិតនៅតែមិនច្បាស់លាស់
2026/08/20 11:00:03 am
​នាវាចម្បាំងអង់គ្លេសបានមកដល់មូលដ្ឋានសមុទ្ររាមហើយនៅព្រឹកនេះ ខណៈវត្តមាននាវាមួយនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ
2026/08/20 10:17:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 07:10:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm