កូន​ប្រុស​អតីត​មេដឹកនាំ​ផ្ដាច់ការ Marcos Jr ត្រូវ​បង្ហាញ​ថា​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន​​​

2022/05/10 10:00:12 pm        1.1 K

​ហ្វីលីពីន៖ លោក Ferdinand Marcos Jr ដណ្តើមបាន​ជ័យជម្នះ​ដោយ​ងាយ​គួរឱ្យភ្ញាក់ផ្អើល នៅក្នុង​ការបោះឆ្នោតប្រធានាធិបតី​ហ្វីលីពីន​កាលពី​ថ្ងៃ​ចន្ទ ជា​ជ័យជម្នះ​លើកដំបូង​ដោយ​សំឡេង​ភាគច្រើនចាប់តាំងពី​បដិវត្តន៍​ឆ្នាំ១៩៨៦ ដែល​បាន​ផ្តួលរំលំ​របប​ផ្តាច់ការ​រយៈពេល​ ២​ទស​វត្សរ៍​របស់​ឪពុក​លោក​។​

​លទ្ធផល​សរុប​ក្រៅផ្លូវការ​បានបង្ហាញ​ថា ​លោក Marcos ទទួលបាន​សំឡេងគាំទ្រ​លើសពី ២៧.៥លានសំឡេង​ដែល​ត្រូវការ​សម្រាប់​សំឡេង​ភាគច្រើន ដោយ​កំណត់​ដំណាក់កាល​សម្រាប់​ការវិល​ត្រលប់មកកាន់​ការគ្រប់គ្រង​វិញ ​ដែលមិន​ស្មាន​ដល់​របស់​គ្រួសារ​លោក Marcos រយៈពេល ៣៦​ឆ្នាំ បន្ទាប់ពីការចាកចេញ​ដ៏​អាម៉ាស់​របស់ខ្លួន​ក្នុងការ​និរទេស ​អំឡុងពេល​ការបះបោរ​នៃ​អំណាច​ប្រជាជន​។ ​លោក Marcos បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅក្នុង​សុន្ទរកថា​ដែល​ផ្សាយ​នៅលើ​បណ្តាញ​សង្គម Facebook ជា​វេទិកា​ស្នូល​នៃ​យុទ្ធសាស្ត្រ​នយោបាយ​របស់លោក​ថា យើង​មាន​កិច្ចការ​ជាច្រើន ដែលត្រូវធ្វើ ហើយ​ការខិតខំ​ប្រឹងប្រែង​ធំ​បែបនេះ​មិនមែន​ពាក់ព័ន្ធ​តែ​មនុស្ស​ម្នាក់​នោះទេ​។ យោងតាម​ការសរុប​ក្រៅផ្លូវការ​របស់​គណកម្មាធិកា​របោះ​ឆ្នោតបាន​ឲ្យ​ដឹងថា​ លោក Marcos Jr ទទួលបាន ២៩.៩លាន​សំឡេងមាន​ចំនួន​លើស​ទ្វេដង​នៃ​សំឡេងឆ្នោត​របស់លោក​ស្រី Leni Robredo ជា​អនុ​ប្រ​ធានាធិបតីដោយ​ស្មើរ​នឹង ៩៣​.៨​ភាគរយ​នៃ​សន្លឹកឆ្នោត​ដែល​បាន​រាប់​រួច​។

លទ្ធផល​ជា​ផ្លូវការ​ត្រូវបាន​រំពឹងថានឹង​ប្រកាស​នៅ​ដំណាច់ខែ​នេះ​។ គ្រួសារ​លោក Marcos បាន​ត្រឡប់ពី​ការ​រស់នៅក្នុង​និរទេស​ភាព​វិញនៅ​ទសវត្សរ៍​ឆ្នាំ១៩៩០​ ហើយ​នៅតែ​ជា​កម្លាំង​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​នយោបាយ​ប្រទេស​ហ្វីលីពីន ដោយរក្សាបាន​នូវ​ឥទ្ធិពល​របស់ខ្លួន​តាម​រយៈ​ទ្រព្យសម្បត្តិ​ច្រើន និង​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ដ៏​ច្រើន​ក្នុងប្រទេស​នេះ​។ លោក Marcos Jr បាន​បម្រើការ​ជា​អភិបាលក្រុង សមាជិកសភា និង​សមាជិក​ព្រឹទ្ធសភា ដែល​ប្អូនស្រី​របស់លោក​លោកស្រី Imee បច្ចុប្បន្ន​ជាសមាជិក​ព្រឹទ្ធសភា និង​ម្តាយ​លោកស្រី Imelda ជា​អ្នកមាន​ឥទ្ធិពល​ខ្លាំងក្នុង​កិច្ចការ​នយោបាយ និង​ជា​ស្ត្រី​មេម៉ាយ​ភរិយា​របស់អតីត​មេដឹកនាំ​ផ្តាច់ការបម្រើការ ៤​អាណត្តិ​នៅក្នុង​សភា៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm