Tijjani Reijnders ផ្លាស់ទៅក្លិបអារ៉ាប៊ីសាអូឌីត Al Qadsiah ផ្លូវការក្រោយ​ចំណាយ​ពេល​ត្រឹមជាង ១ឆ្នាំជាមួយ Man City

2026/08/20 02:35:49 pm        126

ខ្សែបម្រើជម្រើសជាតិហូឡង់ Tijjani Reijnders បានផ្ទេរទៅកាន់ក្លិប Al Qadsiah នៅប្រទេសអារ៉ាប៊ីសាអូឌីតផ្លូវការហើយ បន្ទាប់ពីចំណាយពេលត្រឹមជាងមួយឆ្នាំជាមួយ Manchester City។

Reijnders បានផ្លាស់ពី AC Milan មកកាន់ Manchester City កាលពីខែមិថុនាឆ្នាំមុន ហើយបានបង្ហាញខ្លួនសរុប ៥០ប្រកួតគ្រប់កម្មវិធី ដោយរកបាន ៧គ្រាប់ ក្នុងអំឡុងពេលនៅកីឡដ្ឋាន Etihad។

កីឡាករវ័យ ២៨ឆ្នាំ ក៏បានជួយ Manchester City ឈ្នះពាន FA Cup និង League Cup ផងដែរ។

Al-Qadsiah បច្ចុប្បន្នដឹកនាំដោយអតីតអ្នកចាត់ការរបស់ Liverpool, Celtic និង Leicester City លោក Brendan Rodgers។

Reijnders ក៏ជាសមាជិកក្រុមជម្រើសជាតិហូឡង់នៅ World Cup 2026 ដោយបានចូលលេង ៣ ប្រកួត។ គេបានចាប់ផ្តើមជម្រើសដំបូងក្នុងវគ្គសន្សំពិន្ទុជួបជប៉ុន ស៊ុយអែត និងទុយនីស៊ី ប៉ុន្តែមិនបានលេងក្នុងវគ្គ ៣២ ក្រុមចុងក្រោយទល់នឹងម៉ារ៉ុក ដែលហូឡង់ចាញ់ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

Harry Kane ឈ្នះស្បែកជើងមាសអឺរ៉ុបជាលើកទី២ក្នុងអាជីព
2026/08/20 03:49:48 pm        110
សៀមរាប និងកំពង់ចាម ស្គាល់ជ័យជម្នះ ខណៈតាកែវ ស្គាល់បរាជ័យដំបូង​ក្នុងពាន​សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត
2026/08/20 01:49:50 pm        137
ភ្នំពេញក្រោន ត្រូវការឈ្នះក្រុម Kaya FC ដើម្បីរក្សា​ឱកា​ស​ប្រជែង​កៅ​អី​វគ្គ​ចែក​ពូល​ពាន​ក្លិបបាល់​ទាត់នារី​ទ្វីបអាស៊ី
2026/08/20 12:42:21 pm        212

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ុយក្រែន​បរាជ័យ​ជាថ្មីទៀត​ក្នុងការ​​បាញ់ទម្លាក់​មីស៊ីល​បាលីស្ទីក​រុស្ស៊ីសូម្បីតែ ១គ្រាប់ ​បណ្ដាលឱ្យមនុស្សជាង១០នាក់ស្លាប់

2026/08/20 05:08:52 pm
​ប៉េរូ ធ្វើសមយុទ្ធគ្រោះមហន្តរាយជាតិបន្ទាប់ពីគ្រោះរញ្ជួយដីនៅកូឡុំប៊ី និងវ៉េណេស៊ុយអេឡា
2026/08/20 05:07:20 pm
​អ្នកវិភាគ៖ ភាពអត់ធ្មត់របស់អ៊ីរ៉ង់អស់ហើយ ជុំវិញការបិទផ្លូវទឹកដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក
2026/08/20 05:04:51 pm
​កូរ៉េខាងត្បូងប៉ាន់ស្មាន​ថា កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរ ១២០គ្រាប់ ខ្ពស់ឆ្ងាយ​ជាងតួលេខរបស់លោក Trump
2026/08/20 05:03:13 pm
​រដ្ឋមន្ត្រីការបរទេសស៊ីរី៖ ការវាយប្រហាររបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាស គ្មានហេតុផលត្រឹមត្រូវទេ
2026/08/20 04:59:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 07:10:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm