អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កំពុងជំរុញការតភ្ជាប់ជើងហោះហើរឱ្យកាន់តែរលូន និង​ឆាប់រហ័ស

2026/08/20 02:56:13 pm        177

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្រុមហ៊ុន​អាកាស​ចរណ៍ អ៊ែរ ខេមបូឌា កំពុងសហការយ៉ាងជិតស្និទ្ធជាមួយ អាកាស​យាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ (SAI) និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីជំរុញការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ការ​តភ្ជាប់ និងផ្ទេរជើងហោះហើរ ឱ្យកាន់តែរលូន ងាយស្រួល ឆាប់រហ័ស និងមាន​ប្រសិទ្ធភាព​។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​រដ្ឋ​លេខា​ធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​ (SSCA)​ បានឱ្យដឹងថា កិច្ចខិតខំនេះផ្តោតលើការកាត់បន្ថយនីតិវិធី និងឧបសគ្គ​ដែល​មិន​ចាំ​បាច់​ ដោយជំរុញការតភ្ជាប់អ្នកដំណើរអន្តរជាតិពីបណ្តាញហោះហើរក្នុងតំបន់ និង​សកល​លោក​ ទៅកាន់បណ្តាញហោះហើរក្នុងស្រុកកាន់តែមានប្រសិទ្ធភាព ដើម្បីគាំទ្រ​ដល់​វិស័យ​ទេសចរណ៍​ ពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បី​ជំរុញ​ការ​អភិវឌ្ឍកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍សកល។

ឯកឧត្តម បន្តថា តាមរយៈការកាត់បន្ថយឧបសគ្គ ឬចំណុចរាំង​ស្ទះ​ក្នុង​ដំណើរ​ការ​ប្រតិបត្តិ​ការ​ដែល​មិន​ចាំបាច់ អ៊ែរ ខេមបូឌា និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) កំពុងពន្លឿន និង​បង្កើនលក្ខណៈងាយស្រួលដល់ការតភ្ជាប់របស់អ្នកដំណើរអន្តរជាតិ ពីបណ្តាញ​ហោះ​ហើរ​ក្នុង​តំបន់ ​និងសកលលោក ទៅកាន់បណ្តាញហោះហើរក្នុងស្រុក កាន់តែឆាប់រហ័ស និងងាយស្រួល។

ឯកឧត្តម មានប្រសាសន៍ថា «ការឆែកអ៊ីន (Check-In) ក្នុងស្រុក​ដែល​មាន​ភាព​បត់​បែន​ខ្ពស់​បំផុត ដោយចំណាយពេល ១៥ នាទី ដើម្បីសម្រួលសម្រាប់ជើងហោះហើរក្នុងស្រុក ដែល​តភ្ជាប់​សៀមរាប ទៅភ្នំពេញ និងព្រះសីហនុ និងការជំរុញក្របខណ្ឌឆ្លងកាត់ដើម្បីកំណត់គោលដៅ ពេល​វេលា​តភ្ជាប់ជើងហោះហើរអប្បបរមា ប្រកប ដោយការប្រកួតប្រជែងខ្ពស់ ចាប់ពី ៥០ ដល់ ៦០ នាទី»។

ឯកឧត្តម បន្ថែមទៀតថា ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ ខេមបូឌា ក៏កំពុង​ពន្លឿន​ការ​អនុវត្ត​យុទ្ធ​សាស្ត្រស្នូលទៅលើការធ្វើទំនើបកម្ម និងពិពិធកម្មកងយន្តហោះ និង ការពង្រីក​បណ្តាញ​ហោះហើរ។ គ្រឹះដ៏សំខាន់នៃចក្ខុវិស័យនេះ គឺកិច្ចព្រមព្រៀងទិញយន្តហោះខ្នាតមធ្យម និង​ប្រភេទយន្តហោះសម្រាប់ប្រតិបត្តិការហោះហើរក្នុងតំបន់ដ៏មានសារៈសំខាន់ ដែលបង្ហាញ ពី​ជំហរ​ដ៏​មាន​ប្រៀប​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ក្នុង​ការ​បង្កើន​ការ​តភ្ជាប់​ជើង​ហោះ​ហើរ​ចម្ងាយ​ឆ្ងាយ ​និងខ្សែហោះហើរមេតាមរយៈកិច្ចព្រមព្រៀងទិញយន្តហោះ Boeing ដែល​បាន​ចុះ​ហត្ថ​លេខា​នៅ​ឯ​ពិព័រណ៍​អាកាស​ចរណ៍​សិង្ហបុរី​ដើម្បី​នាំ​មក​នូវ​យន្ត​ហោះ​ទំនើប​ចុង​ក្រោយ​បង្អស់​ចាប់​ពី​ឆ្នាំ​២​០៣១ តទៅ។

ព្រម​ទាំង ការពង្រឹងការតភ្ជាប់ជើងហោះហើរក្នុងតំបន់ តាមរយៈកិច្ចព្រមព្រៀងទិញដុំ (Bulk Purchase) ជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ ខេមបូឌា ជាមួយក្រុមហ៊ុន COMAC សម្រាប់យន្តហោះក្នុងតំបន់ C909 រហូតដល់ ២០ គ្រឿង ដែល​បាន​ក្លាយ​ជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍ ដំបូងគេបង្អស់បានបញ្ជាទិញទ្រង់ទ្រាយធំសម្រាប់ប្រភេទយន្តហោះនេះ។ ការ​ប្រតិបត្តិ​ការ​ដឹកជញ្ជូននឹងចាប់ផ្តើមនៅឆមាសទី២ ឆ្នាំ២០២៦។

ក្នុង​ឆ្នាំ​២០២៥កន្លងទៅ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ SAI ទទួលបានអ្នកដំណើរ ១.៤៧ លាននាក់ កើនឡើង ៥.៣% ធៀបនឹងឆ្នាំ២០២៤។ សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ មាន​អ្នកដំណើរចំនួន ៧១៤,១៣៣នាក់៕ អត្ថបទ៖ ធូ វិរ



អត្ថបទដែលទាក់ទង

គ្រឿងញៀនជាង ១ ៣០០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នៅខេត្តព្រះវិហារ
2026/08/20 04:17:14 pm        76
ក្រុម AOT បន្តចុះសង្កេតការណ៍ស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់
2026/08/20 03:59:09 pm        98
ធនាគារ SME គ្រោងដាក់ចេញសាកល្បងគម្រោងឥណទានថ្មី ជាមួយនឹងទំហំឥណទានធំជាងមុន ដោយមិនតម្រូវឱ្យមានទ្រព្យធានា
2026/08/20 03:56:07 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គ្រឿងញៀនជាង ១ ៣០០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នៅខេត្តព្រះវិហារ

2026/08/20 04:17:14 pm
​ក្រុម AOT បន្តចុះសង្កេតការណ៍ស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់
2026/08/20 03:59:09 pm
​ធនាគារ SME គ្រោងដាក់ចេញសាកល្បងគម្រោងឥណទានថ្មី ជាមួយនឹងទំហំឥណទានធំជាងមុន ដោយមិនតម្រូវឱ្យមានទ្រព្យធានា
2026/08/20 03:56:07 pm
​Harry Kane ឈ្នះស្បែកជើងមាសអឺរ៉ុបជាលើកទី២ក្នុងអាជីព
2026/08/20 03:49:48 pm
​អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលាក្នុងសង្គមឌីជីថល គឺការចែករំលែកព័ត៌មានពិត និងប្រកបដោយការទទួលខុសត្រូវ
2026/08/20 03:48:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 07:10:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm