Harry Kane ឈ្នះស្បែកជើងមាសអឺរ៉ុបជាលើកទី២ក្នុងអាជីព

2026/08/20 03:49:48 pm        108

ខ្សែប្រយុទ្ធ Bayern Munic, Harry Kane បានទទួលពានស្បែកជើងមាសអឺរ៉ុប ជាលើកទី២ក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីស៊ុតបញ្ចូលទីច្រើនជាងគេរដូវកាលមុនក្នុងចំណោមលីគបាល់ទាត់កំពូលនៅអឹរ៉ុប។

Kane បានបង្ហាញមោទកភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលនេះ បន្ទាប់ពីរូបគេបានជួយ Bayern Munich ឈ្នះពានចំនួន៣ ក្នុងរដូវកាលមុន រួមមាន German Super Cup, Bundesliga និង DFB-Pokal។

កីឡាករជម្រើសជាតិអង់គ្លេសរូបនេះរកបាន ៣៦គ្រាប់ក្នុងក្របខណ្ឌ Bundesliga កាលពីរដូវកាលមុន ដែលជាចំនួនគ្រាប់ដ៏លេចធ្លោ និងជួយឱ្យគេក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅអឺរ៉ុប។

Kane បាននិយាយថា ពាននេះមានអារម្មណ៍ពិសេសជាងលើកទីមួយ ដោយសារ Bayern Munich មានរដូវកាលដ៏អស្ចារ្យក្នុងនាមជាក្រុមដែលឈ្នះពាន៣ ហើយវាធ្វើឱ្យការរកបាន៣៦គ្រាប់ក្នុង Bundesliga កាន់តែពិសេស។

ទន្ទឹមនឹងនេះ Kane ក៏ត្រូវបានសួរអំពីឱកាសប្រជែងពាន Ballon d'Or ផងដែរ។ ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំបានបញ្ជាក់ថា រឿងនេះមិនស្ថិតក្នុងការគ្រប់គ្រងរបស់គេទេ ហើយទុកឱ្យអ្នកគាំទ្រ និងអ្នកវិភាគជាអ្នកពិភាក្សា។

Kane បានបន្ថែមថា រដូវកាលមុនគឺជា រដូវកាលល្អបំផុតក្នុងអាជីពរបស់គេ ដោយបានសម្រេចសមិទ្ធផលជាច្រើនទាំងក្នុងកម្រិតបុគ្គល និងជាមួយក្រុម។

គួររំលឹកថា Kane ក៏ធ្លាប់ឈ្នះពានស្បែកជើងមាសអឺរ៉ុប ម្តងរួចមកហើយក្នុងរដូវកាល ២០២៣/២៤ ដែលជារដូវកាលដំបូងរបស់គេជាមួយ Bayern Munich៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

Tijjani Reijnders ផ្លាស់ទៅក្លិបអារ៉ាប៊ីសាអូឌីត Al Qadsiah ផ្លូវការក្រោយ​ចំណាយ​ពេល​ត្រឹមជាង ១ឆ្នាំជាមួយ Man City
2026/08/20 02:35:49 pm        124
សៀមរាប និងកំពង់ចាម ស្គាល់ជ័យជម្នះ ខណៈតាកែវ ស្គាល់បរាជ័យដំបូង​ក្នុងពាន​សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត
2026/08/20 01:49:50 pm        136
ភ្នំពេញក្រោន ត្រូវការឈ្នះក្រុម Kaya FC ដើម្បីរក្សា​ឱកា​ស​ប្រជែង​កៅ​អី​វគ្គ​ចែក​ពូល​ពាន​ក្លិបបាល់​ទាត់នារី​ទ្វីបអាស៊ី
2026/08/20 12:42:21 pm        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ ភាពអត់ធ្មត់របស់អ៊ីរ៉ង់អស់ហើយ ជុំវិញការបិទផ្លូវទឹកដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក

2026/08/20 05:04:51 pm
​កូរ៉េខាងត្បូងប៉ាន់ស្មាន​ថា កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរ ១២០គ្រាប់ ខ្ពស់ឆ្ងាយ​ជាងតួលេខរបស់លោក Trump
2026/08/20 05:03:13 pm
​រដ្ឋមន្ត្រីការបរទេសស៊ីរី៖ ការវាយប្រហាររបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាស គ្មានហេតុផលត្រឹមត្រូវទេ
2026/08/20 04:59:02 pm
​លោក Trump បញ្ជាក់​ថា នឹងជួបមេដឹកនាំកូរ៉េខាងជើង ​ចុងឆ្នាំនេះ និង​ថា ក្រុង​ព្យុងយ៉ាង​មាន​នុយ​ក្លេអ៊ែរ ៥៧គ្រាប់​
2026/08/20 04:56:22 pm
​លោក Netanyahu យក​ទួរគីជា​គោល​ដៅ​រិះគន់​​ខ្លាំង​របស់អ៊ីស្រាអែល ខណៈការបោះឆ្នោតកាន់តែកៀក​ ​
2026/08/20 04:54:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 07:10:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm