ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបងបានបើក តែមិនសូវមានសកម្មភាព

2022/05/11 12:18:20 am        1.5 K

បាត់ដំបង៖ ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ត្រូវបានបើកដំណើរការឡើងវិញ ប៉ុន្តែមិនសូវមានសកម្មភាពផុសផុលឡើយ ខណៈច្រកទ្វារតំបន់នៅបន្តបិទដដែល។

ច្រកទ្វារព្រំដែនអន្តរជាតិ ដែលត្រូវបានបើកឡើងវិញ នៅខេត្តបាត់ដំបង គឺច្រកដូង និងច្រកគីឡូ ១៣ ចំណែកច្រកទ្វារតំបន់ ដែលបន្តបិទមានច្រក៤០០ ច្រកអូរអន្លក់ (សួនស៊ុ) និងច្រកអូររំដួល។

លោក ឃឹម ទិព្វមុនី ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង បានឱ្យដឹងថា ទោះបីជាភាគីថៃ បានបើកច្រកទ្វារព្រំដែនសម្រាប់អ្នកដំណើរឆ្លងកាត់ ប៉ុន្តែមាន​ភ្ជាប់​លក្ខខណ្ឌ​ ស្មុគស្មាញ​ជាច្រើន។

លោក ណាត ចាន់រ៉េត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនតំបន់អូរអន្លក់ (សួនស៊ុ) បាន ឱ្យដឹងដែរថា រហូតមកដល់ពេលនេះ ច្រកទ្វារតំបន់មិនទាន់ត្រូវបាន​បើកឱ្យដំណើរ​ការឡើងវិញ​នោះឡើយ ប៉ុន្តែទោះជាយ៉ាងណា អាជ្ញាធរ និងកងកម្លាំងចម្រុះការពារព្រំដែន នៅបន្ត​ពង្រឹង​ការ​ត្រួតពិនិត្យ ​និងទប់ស្កាត់ការលបលួចឆ្លងដែនខុសច្បាប់ជាប់ជាប្រចាំ។

គោលការណ៍អនុវត្តសម្រាប់អ្នកធ្វើដំណើរចូលប្រទេសថៃ ​តាមច្រកទ្វារព្រំដែនអន្តរជាតិដូង-ឡែម ត្រូវភ្ជាប់លក្ខខណ្ឌមួយចំនួន ដូចជា អ្នកកាន់ប័ណ្ណព្រំដែន មានបំណងចូលត្រឹមរង្វង់ខេត្តប៉ុណ្ណោះ អាច ស្នាក់នៅមិនលើសពី៣ថ្ងៃ ​ត្រូវមានប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩។ ចំណែកអ្នកកាន់លិខិតឆ្លងដែន ត្រូវមាន ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ លិខិតធានារ៉ាប់រងសុខភាព រង្វង់ទឹកប្រាក់៣០ម៉ឺនបាត និងចុះឈ្មោះក្នុង ប្រព័ន្ធ THAILAND PASS៕ អត្ថបទ៖ នឿត សុភក្ត្រ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm