ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថល់ផ្ទៃប្រទេសបានបានប្រាប់BTVថា កម្លាំងកងរាជអាវុធហត្ថកំពុងតែស្រាវជ្រាវរកមេខ្លោងពាក់ព័ន្ធករណីដឹកជញ្ជូនសព្វាវុធដោយខុសច្បាប់។
ការស្រាវជ្រាវរកមេខ្លោងនេះ បានធ្វើឡើងបន្ទាប់ពីអាវុធហត្ថខេត្តបាត់ដំបងបានចាប់ខ្លួនមនុស្សចំនួន ៧នាក់ ជាបន្តបន្ទាប់ និងដកហូតសព្វាវុធខុសច្បាប់មួយចំនួន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថស្រុកបវេល ខេត្តបាត់ដំបង សហការជាមួយកម្លាំងអាវុធហត្ថស្រុកមង្គលបូរី បានធ្វើការសហការចុះស្រាវជ្រាវករណីរក្សាទុក និងដឹកជញ្ជូនសព្វាវុធដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៧នាក់ នៅត្រង់ចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕




