សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ ស្តេចយាងទតតាមបន្ទប់នីមួយៗ នៃអគារវិមានសាមគ្គីភាព នៃព្រឹទ្ធសភា និងយាងថតរូបអនុស្សាវរីយ៍

2026/08/21 12:45:47 pm        134

នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីចប់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគារវិមានសាមគ្គីភាព នៃព្រឹទ្ធសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងទតតាមបន្ទប់នីមួយៗ នៃអគារវិមានសាមគ្គីភាពនៃព្រឹទ្ធសភា និងស្ដេចយាងថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំ នៃស្ថាប័នកំពូលៗរបស់ជាតិ ក្នុងបរិយាកាសរីករាយយ៉ាងក្រៃលែង។

សូមជម្រាបថា នៅព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវវិមានសាមគ្គីភាពនៃព្រឹទ្ធសភា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់

ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

«វិមានសាមគ្គីភាព» គឺជាអគាររដ្ឋបាលថ្មីរបស់ព្រឹទ្ធសភា ដែលបានបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៦ និងត្រូវបានសាងសង់ឡើងដោយផ្អែកលើរចនាបទខ្មែរទាំងស្រុង។ អគារនេះស្ថិតក្រោមការដឹកនាំកសាងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ មុនពេលប្រារព្ធព្រះរាជពិធីសម្ពោធជាផ្លូវការនៅពេលនេះ គឺកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពលី និងសូត្រមន្តឡើងអគារ «វិមានសាមគ្គីភាព» នេះ ហើយសម្រាប់ថ្ងៃនេះគឺជាពិធីសម្ពោធជាផ្លូវការតែម្ដង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជពិធីសម្ពោធនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ត្រូវបានចាត់ទុកជាព្រះរាជពិធីដ៏មានសារៈសំខាន់មួយ ដោយមានការរៀបចំយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាឱ្យព្រះរាជពិធីប្រព្រឹត្តទៅដោយរលូន មហោឡារិក មានកិត្តិយស និងកិត្យានុភាពជាតិ។ អគារព្រឹទ្ធសភាថ្មីនេះ មានឈ្មោះថា «វិមានសាមគ្គីភាព» ដែលត្រូវបានផ្តួចផ្តើមកសាងឡើង និងទទួលការប្រសិទ្ធនាមដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា

ចក្រកម្ពុជា នានីតិកាលទី៥ ក្រោមមូលហេតុថា៖

ព្រឹទ្ធសភាជាកន្លែងប្រមូលផ្តុំនៃតំណាងប្រជាជន ដែលមានគណៈបក្សនយោបាយចូលរួម

បោះឆ្នោតឃុំ-សង្កាត់ មកនៅព្រឹទ្ធសភា។ អគារនេះ កសាងឡើងក្រោមថវិកាចូលរួមពីបណ្ដាសប្បុរសជន ដែលជាភស្តុតាងនៃស្មារតីសាមគ្គីភាពជាតិ ដូច្នេះហើយទើបដាក់ឈ្មោះថាវិមានសាមគ្គីភាព។ បច្ចុប្បន្ននេះ យើងមានវិមានមិត្តភាព អគារវិមានសន្តិភាព ដែលជាស្នាដៃរបស់សម្ដេចតេជោ បានសាងសង់នៅទីស្តីការគណៈរដ្ឋមន្ត្រី ហើយនៅព្រឹទ្ធសភា ពេលនេះ យើងមានវិមានសាមគ្គីភាពមួយទៀត

ដែលបង្កើតបានជាមុំចង្ក្រានសន្តិភាព និងការអភិវឌ្ឍយូរអង្វែង តទៅមុខទៀត។

វិមានសាមគ្គីភាព បានរៀបចំតាក់តែងលម្អដោយក្បាច់ចម្លាក់ខ្មែរសមស័ក្តិ ដើម្បីបម្រើជាមណ្ឌល និងវិមានប្រមុខថ្នាក់ដឹកនាំព្រឹទ្ធសភា ក្នុងការបំពេញមុខងារជាប្រមុខរដ្ឋស្ដីទី ការទទួលសារ

តាំងប្រធានស្ថានតំណាងបរទេសប្រចាំកម្ពុជា និងការបំពេញតួនាទីផ្សេងៗទៀត មានតួយ៉ាង ៖ ការទទួលបដិសណ្ឋារកិច្ច និងលៀងសាយភោជន៍ ជូនឥស្សរជនជាន់ខ្ពស់បរទេស និងការរៀបចំកម្មវិធីនានារបស់ព្រឹទ្ធសភាជាដើម៕

 

អត្ថបទដែលទាក់ទង

ពលរដ្ឋទទួលបានសេវាថែទាំសុខភាពកាន់តែល្អ នៅក្នុងអាណត្តិទី៧នេះ តាមរយៈបណ្ណ ប.ស.ស
2026/08/21 01:41:59 pm        55
អ្នកវិភាគ និងអ្នកនយោបាយ៖ ៣ឆ្នាំរបស់រដ្ឋាភិបាលថ្មី បង្ហាញភាពធន និងសមត្ថភាពខ្ពស់ដោះស្រាយបញ្ហា
2026/08/21 01:31:58 pm        137
ឯកឧត្តម ប្រាក់ សុខុន៖ សំណង់អគារថ្មីព្រឹទ្ធសភាថ្មីឆ្លើយតបទៅនឹងការពង្រឹងតួនាទី កំណើនការងារ លើកកម្ពស់ប្រសិទ្ធភាព គុណភាព និងចីរភាពនៃស្ថាប័នព្រឹទ្ធសភា
2026/08/21 01:25:51 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋទទួលបានសេវាថែទាំសុខភាពកាន់តែល្អ នៅក្នុងអាណត្តិទី៧នេះ តាមរយៈបណ្ណ ប.ស.ស

2026/08/21 01:41:59 pm
​អ្នកវិភាគ និងអ្នកនយោបាយ៖ ៣ឆ្នាំរបស់រដ្ឋាភិបាលថ្មី បង្ហាញភាពធន និងសមត្ថភាពខ្ពស់ដោះស្រាយបញ្ហា
2026/08/21 01:31:58 pm
​ឯកឧត្តម ប្រាក់ សុខុន៖ សំណង់អគារថ្មីព្រឹទ្ធសភាថ្មីឆ្លើយតបទៅនឹងការពង្រឹងតួនាទី កំណើនការងារ លើកកម្ពស់ប្រសិទ្ធភាព គុណភាព និងចីរភាពនៃស្ថាប័នព្រឹទ្ធសភា
2026/08/21 01:25:51 pm
​ចំនួនអ្នកស្លាប់ពីទឹកជំនន់ក្នុងប្រទេសចិនភាគខាងត្បូងកាលពីខែមុនបានឡើងដល់១៥៩នាក់
2026/08/21 01:08:53 pm
​ឪពុកម្តាយជនជាតិនីហ្សេរីយ៉ាទាមទារឲ្យមានចំណាត់ការ បន្ទាប់ពីកុមារត្រូវបានចាប់ពង្រត់៩០ថ្ងៃ
2026/08/21 01:02:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 07:10:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm