ពលរដ្ឋទទួលបានសេវាថែទាំសុខភាពកាន់តែល្អ នៅក្នុងអាណត្តិទី៧នេះ តាមរយៈបណ្ណ ប.ស.ស

2026/08/21 01:41:59 pm        105

នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា ប្រជាពលរដ្ឋទទួលបានការសេវាថែទាំងសុខភាពកាន់តែល្អ តាមរយៈបណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)។

ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២១ខែសីហា ឆ្នាំ២០២៦នេះ បានប្រាប់BTVថា ពេលមានបណ្ណ ប.ស.ស មកព្យាបាល និងពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ជាដៃសហការរបស់ ប.ស.ស គឺមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងការបន្ថយការចំណាយបានមួយកម្រិតផងដែរ។ប្រជាពលរដ្ឋបន្តថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងអាណត្តិទី៧នេះ បានដឹកនាំប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅទូទាំងប្រទេស។

អ្នកគ្រូពេទ្យ ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ បានប្រាប់BTVឲ្យដឹងថា ក្នុងនាមខ្ញុំជាគ្រូពេទ្យតែងតែយកចិត្តទុកដាក់ចំពោះអ្នកជំងឺទាំងអ្នកមានបណ្ណ ប.ស.ស និងគ្មានបណ្ណ ប.ស.ស ប៉ុន្តែតាមខ្ញុំសង្កេតក្នុងពេលបច្ចុប្បន្ននេះ អ្នកជំងឺមកមណ្ឌលសុខភាពស្ទឹងមានជ័យ ភាគច្រើន គឺប្រើប្រាស់បណ្ណសមាជិក ប.ស.ស មានជាអាទិ៍៖ពិនិត្យផ្ទៃពោះ សម្រាលកូន និងជំងឺទូទៅ។

ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់BTVដែរថា ក្នុងរយៈពេលបីឆ្នាំ នៃអាណត្តិទី០៧នេះ ការចុះបញ្ជីសមាជិកប.ស.សថ្មី មានចំនួនជាង២លាន១សែននាក់ ក្នុងនោះស្រីមានចំនួនជាង១លាន១សែននាក់ ដោយទៅប្រើប្រាស់សេវាសុខាភិបាលសាធារណៈ និងឯកជនមានចំនួនជាង២៣លានដង។ រីឯកម្មវិធីឧបម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនស្រ្តីជាសមាជិក ប.ស.ស. មានផ្ទៃពោះ ២៦៨,៧៣៧នាក់ ក្នុងនោះមានកូនចំនួន២៤០,៩៨៦នាក់ ដែលបានចំណាយថវិកាចំនួនសរុបប្រមាណ៨០,៥៩លានដុល្លាសហរដ្ឋអាមេរិក។

គួរបញ្ជាក់ដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលកាន់តំណែងជានាយរដ្ឋមន្រ្តីកម្ពុជា នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដោយគិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ គឺមានរយៈពេល៣ឆ្នាំ ដែលសម្តេចធិបតីធ្វើជានាយករដ្ឋមន្រ្តីកម្ពុជា។ ក្រោមការដឹកនាំរបស់សម្តេចធិបតី មានសមិទ្ធផលជាច្រើនដែលក្នុងនោះរួមមាន៖ការថែរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ, ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងសម្រេចបានសមិទ្ធផលផ្សេងៗទៀត នៃការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បានពង្រឹងការត្រួតពិនិត្យគុណភាពទឹកសាធារណៈសរុបចំនួន ៧៧ទីតាំង នៅក្នុងខែកក្កដា ឆ្នាំ​​២០២៦
2026/08/21 04:25:41 pm        58
គណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស អញ្ជើញធ្វើទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
2026/08/21 04:23:38 pm        38
និស្សិត NPIC នៃក្រសួងការងារ តំណាងឱ្យកម្ពុជាទៅប្រកួតរ៉ូបូត ABU ROBOCON 2026 នៅលើឆាកអន្តរជាតិ
2026/08/21 04:19:23 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បានពង្រឹងការត្រួតពិនិត្យគុណភាពទឹកសាធារណៈសរុបចំនួន ៧៧ទីតាំង នៅក្នុងខែកក្កដា ឆ្នាំ​​២០២៦

2026/08/21 04:25:41 pm
​គណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស អញ្ជើញធ្វើទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
2026/08/21 04:23:38 pm
​ជនអន្តោប្រវេសន៍ធ្វើដំណើរទៅម៉ិកស៊ិកភាគកណ្តាលនិងភាគខាងជើង បន្ទាប់ពីរង់ចាំការអន្តោប្រវេសន៍ជាច្រើនខែ
2026/08/21 04:19:46 pm
​និស្សិត NPIC នៃក្រសួងការងារ តំណាងឱ្យកម្ពុជាទៅប្រកួតរ៉ូបូត ABU ROBOCON 2026 នៅលើឆាកអន្តរជាតិ
2026/08/21 04:19:23 pm
​កងកម្លាំងរដ្ឋាភិបាលយេម៉ែន បើកប្រតិបត្តិការយោធា ៨១លើក ប្រឆាំងគោលដៅរបស់ក្រុមហ៊ូទី ក្នុងរយៈពេល ២៤ម៉ោង
2026/08/21 04:17:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/21 03:00:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/21 03:54:55 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm