បារាំង ៖ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបារាំងអឺរ៉ុប លោកClement Beaune និយាយថា សមាជិកសហភាពអឺរ៉ុប អាចឈាន ដល់កិច្ចព្រមព្រៀងមួយនៅសប្តាហ៍នេះស្តីពីសំណើរបស់គណៈកម្មាធិការអឺរ៉ុបដើម្បីហាមឃាត់ការនាំចូលប្រេងទាំងអស់ពីប្រទេសរុស្ស៊ី។ លោក Beaune និយាយថា យើងអាចឈាន ដល់កិច្ចព្រមព្រៀងមួយនៅសប្តាហ៍នេះ ហើយប្រធានាធិបតីបារាំងលោកEmmanuel Macronនិងកំណត់ពេលដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប្រទេសហុងគ្រី លោកViktor Orbanនៅពេលបន្ទាប់នេះ។
