គ្រឹះស្ថាន ធីវ៉េត ជំរុញយុវជនចាប់យកជំនាញសំណង់និងវិស្វកម្ម ឆ្លើយតបនឹងប្រទេសកំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

2026/08/21 02:28:39 pm        107

មហាវិទ្យាល័យសំណង់ស៊ីវិល និងស្ថាបត្យកម្ម នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានលើកទឹកចិត្តយុវជនកម្ពុជាឱ្យចាប់យកជំនាញសំណង់ស៊ីវិល ស្ថាបត្យកម្ម និងវិស្វកម្ម ដោយសារជំនាញទាំងនេះនៅតែមានតម្រូវការខ្ពស់ពីទីផ្សារការងារ ស្របពេលប្រទេសកំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុង។

ក្នុងបទសម្ភាសន៍ជាមួយព័ត៍មាន ប៊ីធីវី លោក ហុង វាសនា សាស្ត្រាចារ្យជំនាញសំណង់ស៊ីវិល នៃមហាវិទ្យាល័យសំណង់ស៊ីវិល និងស្ថាបត្យកម្ម បានលើកឡើងឱ្យដឹងថា វិទ្យាស្ថាន NPIC ផ្តល់ការបណ្តុះបណ្តាលជំនាញជាច្រើនដែលពាក់ព័ន្ធនឹងវិស័យសំណង់ រួមមាន សំណង់ស៊ីវិល ស្ថាបត្យកម្ម និងការរចនាដី ដោយរួមបញ្ចូលទាំងការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ បច្ចុប្បន្ន សិស្សានុសិស្សមានការចាប់អារម្មណ៍កាន់តែច្រើនលើជំនាញបច្ចេកទេស ព្រោះជំនាញទាំងនេះអាចផ្តល់ឱកាសការងារបានល្អ និងឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារ។

លោកបានបន្តថា សម្រាប់សិស្សដែលទើបបញ្ចប់ការប្រឡងបាក់ឌុប ទោះបីជាជាប់ ឬមិនជាប់ ក៏នៅតែមានឱកាសចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នេះបាន ខណៈនៅក្នុងវិទ្យាស្ថាន សិស្សចាប់ផ្តើមពីថ្នាក់បរិញ្ញាបត្ររង ហើយអាចបន្តការសិក្សាទៅថ្នាក់បរិញ្ញាបត្រ ឬវិស្វកម្មនៅពេលក្រោយបាន។

លោក កែវ ថារិទ្ធ សាស្ត្រាចារ្យដូចគ្នាខាងលើ បានឱ្យដឹងដែរថា កម្មវិធីសិក្សាផ្នែកសំណង់ស៊ីវិលនៅ វិទ្យាស្ថាន NPIC ត្រូវបានធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍជាប្រចាំ ដើម្បីឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេស និងតម្រូវការជំនាញនៅក្នុងវិស័យការងារ។ លោកបន្ថែមថា វិស័យសំណង់ស៊ីវិលមានវិសាលភាពទូលំទូលាយ ដោយសិស្សអាចជ្រើសរើសជំនាញពាក់ព័ន្ធនឹងការសាងសង់អគារ ផ្លូវ ស្ពាន សុរិយោដី និងជំនាញផ្សេងៗទៀត។

យុវជន សឹក ដេត មកពីខេត្តពោធិ៍សាត់ បច្ចុប្បន្នជានិស្សិតឆ្នាំទី២ រៀនជំនាញសំណង់ស៊ីវិល បានអំពាវនាវឱ្យយុវជនជំនាន់ក្រោយ ជាពិសេសសិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ និងមានចំណាប់អារម្មណ៍លើវិស័យ​សំណង់អាចស្វែងរកព័ត៌មាន និងពិចារណាចាប់យកជំនាញនេះ ដោយសារ វិទ្យាស្ថាន NPIC មានសម្ភារៈ ឧបករណ៍សិក្សាទំនើប និងកម្មវិធីបណ្តុះបណ្តាលជាច្រើនសម្រាប់គាំទ្រការរៀនទាំងទ្រឹស្តី និងការអនុវត្ត។

ទន្ទឹមនេះ ទាំងសាស្ត្រាចារ្យ និងក្រុមនិស្សិត ក៏បានផ្ញើរសារលើកទឹកចិត្តជំរុញឱ្យយុវជនចាប់យកជំនាញបច្ចេកទេស មិនត្រឹមតែជួយឱ្យមានឱកាសចូលទីផ្សារការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបំពេញតម្រូវការធនធានមនុស្សជំនាញក្នុងវិស័យ​សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតក្នុងរយៈពេលជិត ៣ឆ្នាំមកនេះ នៃ​អាណត្តិរប​ស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត យុវជន និងប្រជាពលរដ្ឋចំនួន​ជិត ៥០ម៉ឺននា​ក់ ទទួល​បានការ​បណ្ដុះប​ណ្ដាលជំនាញប​ច្ចេកទេស និងវិជ្ជាជីវៈ ដែលជាគន្លឹះ​ដ៏សំខាន់​សម្រាប់​ទទួល​បានការ​ងារ​សមរម្យ ប្រាក់​ចំណូល​ប្រសើរ និង​​អនាគតកាន់តែច្បាស់លាស់៕អត្ថបទ៖ ឈិត បូរ៉ាវី

 

អត្ថបទដែលទាក់ទង

ក្រសួងធនធានទឹកព្រមានពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលនឹងហក់ឡើងខ្លាំងក្នុងរយៈពេល៣ ទៅ៤ថ្ងៃខាងមុខនេះ ដោយមានខេត្តខ្លះកម្ពស់ទឹកហក់ឡើងហួសការប្រុងប្រយ័ត្ន
2026/08/21 05:00:31 pm        82
អាកាសយានដ្ឋានTIA រៀបចំពិព័រណ៍«ភូមិខ្ញុំ ផលិតផលខ្ញុំ» ជំរុញ​ផ្សព្វ​ផ្សាយ​អត្ត​សញ្ញាណ​កម្ពុជា​ទៅ​កាន់​ពិភពលោក
2026/08/21 04:44:23 pm        105
ក្រសួងបរិស្ថាន បានពង្រឹងការត្រួតពិនិត្យគុណភាពទឹកសាធារណៈសរុបចំនួន ៧៧ទីតាំង នៅក្នុងខែកក្កដា ឆ្នាំ​​២០២៦
2026/08/21 04:25:41 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងធនធានទឹកព្រមានពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលនឹងហក់ឡើងខ្លាំងក្នុងរយៈពេល៣ ទៅ៤ថ្ងៃខាងមុខនេះ ដោយមានខេត្តខ្លះកម្ពស់ទឹកហក់ឡើងហួសការប្រុងប្រយ័ត្ន

2026/08/21 05:00:31 pm
​អាកាសយានដ្ឋានTIA រៀបចំពិព័រណ៍«ភូមិខ្ញុំ ផលិតផលខ្ញុំ» ជំរុញ​ផ្សព្វ​ផ្សាយ​អត្ត​សញ្ញាណ​កម្ពុជា​ទៅ​កាន់​ពិភពលោក
2026/08/21 04:44:23 pm
​ក្រសួងបរិស្ថាន បានពង្រឹងការត្រួតពិនិត្យគុណភាពទឹកសាធារណៈសរុបចំនួន ៧៧ទីតាំង នៅក្នុងខែកក្កដា ឆ្នាំ​​២០២៦
2026/08/21 04:25:41 pm
​គណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស អញ្ជើញធ្វើទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
2026/08/21 04:23:38 pm
​ជនអន្តោប្រវេសន៍ធ្វើដំណើរទៅម៉ិកស៊ិកភាគកណ្តាលនិងភាគខាងជើង បន្ទាប់ពីរង់ចាំការអន្តោប្រវេសន៍ជាច្រើនខែ
2026/08/21 04:19:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/21 03:00:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/21 03:54:55 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm